ព័ត៌មានជាតិ
សមត្ថកិច្ច ប្រកាសរកក្រុមគ្រួសារសពបុរសម្នាក់ ដែលគ្រោះថ្នាក់លើផ្លូវ៦០ម៉ែត្រ
សមត្ថកិច្ចនគរបាលខណ្ឌមានជ័យ បានធ្វើការប្រកាសរកគ្រួសារសពបុរសម្នាក់ដែលជួបគ្រោះថ្នាក់ចរាចរណ៍ លើកំណាត់ផ្លូវ៦០ម៉ែត្រ។
តាមប្រភពពី លោកអនុសេនីយ៍ឯក ជា រតនា នាយនគរបាលប៉ុស្តិ៍ចាក់អង្រែលើ បាននិយាយថា កាលពីវេលាម៉ោង២១និង២២នាទី យប់ថ្ងៃទី២៦តុលា មានករណីគ្រោះចរាចរណ៍មួយបានកើតឡើងបណ្តាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែង។
លោកនាយប៉ុស្តិ៍ បន្តថា នៅម៉ោងកើតហេតុ គេឃើញបុរសម្នាក់ ក្នុងវ័យជាង៣០ឆ្នាំ ស្លៀកខោខ្លីពណ៌ខៀវ ពាក់អាវយឺតដៃខ្លី ពណ៌ខ្មៅ បានបើកបរម៉ូតូ ម៉ាកសង់ ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ១CU៤៨ ១៩ ធ្វើដំណើរចេញពីច្រមុះជ្រូកក្បាលថ្នល់ ឆ្ពោះមកផ្លូវ៦០ម៉ែត្រត្បូង។
បន្ថែមពីនោះ លុះមកដល់ជិតភ្លើងស្តុបក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ជាមួយរថយន្តមិនស្គាល់ម៉ាក និងស្លាកលេខ បណ្តាលឲ្យស្លាប់នៅនឹងកន្លែង។
សាក្សី ប្រាប់ថា រថយន្តបង្ក បានបើកគេចបាត់ បន្សល់ទុកសពជនរងគ្រោះនៅកន្លែងកើតហេតុ។
បន្ទាប់ពីកើតហេតុ សព ត្រូវបានរថយន្តសាម៊ុយដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លា ខណ្ឌសែនសុខរាជធានីភ្នំពេញ រង់ចាំក្រុមគ្រួសារមកទទួលធ្វើបុណ្យ។ តាមភិនភាគ គឺជនរងគ្រោះមានទីលំនៅជិតៗនេះទេ៕
អត្ថបទ ៖ នរា
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?