Connect with us

ព័ត៌មានជាតិ

គួរដឹង! រោគសញ្ញាមាត់ធ្មេញ អាចបញ្ជាក់ពីបញ្ហាសុខភាពមួយចំនួន

បានផុស

នៅ

គ្នា​យើង​ដឹង​អត់​ថា​ សុខភាព​មាត់​ធ្មេញ​ ក៏​អាច​បញ្ជាក់​ពី​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​មួយ​ចំនួន​ផង​ដែរ។ សូម្បី​តែ​ក្លិន​មាត់​ ពណ៌​អណ្ដាត និង​បញ្ហា​អញ្ចាញ​ធ្មេញ គឺ​សុទ្ធ​តែ​​អាច​ជា​សញ្ញា​ព្រមាន​​សំខាន់​ៗ​ ដែល​យើង​មិន​គួរ​ធ្វេសប្រហែស​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. ឈាម​អញ្ចាញ​ធ្មេញ

​​បើ​អញ្ចាញ​មាន​ពណ៌​ស្លេកស្លាំង ឬ​ចេញ​ឈាម​ នៅ​ពេល​ដែល​យើង​ដុស​ធ្មេញ នោះ​អាច​ជា​សញ្ញា​នៃ​ជំងឺ​អញ្ចាញ​ធ្មេញ ដែល​អាច​នាំ​ឲ្យ​កើត​មាន​បញ្ហា​សុខភាព​ផ្សេង​​ទៀត​។ ជាក់​ស្ដែង ក្រុម​អ្នក​វិទ្យាសាស្ត្រ​​នៃ​សាកលវិទ្យាល័យ​Harvard ​បាន​រក​ឃើញ​ថា អ្នក​ជំងឺ​អញ្ចាញ​ធ្មេញ ងាយ​នឹង​ប្រឈម​នឹង​អាការៈ​គាំង​បេះដូង ឬ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ ច្រើន​ជាង​គ្នា​យើង​ធម្មតា​​ដល់​ទៅ​២ ទៅ​៣​ដង។

ករណី​នេះ បណ្ដាល​មក​ពី​ការ​រលាក​ដែល​អាច​​នាំ​ឲ្យ​សរសៃ​ឈាម​រឹង និង​បង្កើន​ហានិភ័យ​នៃ​ជំងឺ​បេះដូង​។ ម្យ៉ាង​វិញ​ទៀត​ អញ្ចាញ​ធ្មេញ​ហើម​ ឬ​ចេញ​ឈាម​ក៏​អាច​ជា​សញ្ញា​នៃ​កង្វះ​វីតាមីន​។ ដូច្នេះ​ហើយ​ យើង​គួរ​ញ៉ាំអាហារសម្បូរ​​វីតាមីន​ចម្រុះ និង​ខ្លាញ់​ត្រី​អូមេហ្គា-៣ ដើម្បី​ជួយ​ទ្រទ្រង់​​​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​។

២. អណ្ដាត​ពណ៌​ស

ជា​ធម្មតា អណ្ដាត​​ឡើង​​ពណ៌​ស​មិន​បង្ក​ជា​បញ្ហា​ណា​មួយ​ឡើយ។ ប៉ុន្តែ ជួនកាល ស្ថានភាព​​នេះ​​ក៏​អាច​បង្ហាញ​ពី​ការ​ឆ្លង​មេរោគ​ ឬ​បញ្ហា​ធ្ងន់ធ្ងរ​ ដូចជា​ជំងឺ​មហារីក ឬ​បញ្ហា​ស្រាល​ ដូចជា​​ឡើង​ច្រាំង​អណ្ដាត។

៣. ដំបៅ​មាត់​

ទន្ទឹម​នឹង​នេះ​ដែរ ដំបៅ​មាត់​ច្រើន​តែ​មិន​បង្ក​ជា​បញ្ហា​អ្វី​ឡើយ​ ព្រម​ទាំង​អាច​ជា​សះស្បើយ​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ ឬ​ពីរបី​សប្ដាហ៍ ដែល​អាស្រ័យ​លើ​មូលហេតុ​បង្ក​ជាក់ស្ដែង។ ​បញ្ហា​ស្រាល​មួយ​ចំនួន​ រួម​មាន​ខាំ​ខាង​ក្នុង​ថ្ពាល់​ ធ្មេញ​ដុះ​មិន​ត្រង់​ជួរ ថ្នាំ​ដុស​ធ្មេញ​ដែល​ផ្ទុក​ជាតិ​​សូដ្យូម​Lauryl sulphate និង​​ការ​ប្រតិកម្មនឹង​អាហារ ។ យ៉ាង​ណា​មិញ ដំបៅ​មាត់​ក៏​អាច​ជា​សញ្ញា​នៃ​ការ​ប្រែប្រួល​អ័រម៉ូន​ កង្វះ​វីតាមីន​B ស័ង្កសី និង​ជាតិ​ដែក។ មួយ​វិញ​ទៀត សញ្ញា​នេះ​ក៏​អាច​បណ្តាល​មក​ពី​ជំងឺ​ដៃ ជើង​ និង​មាត់​ ជំងឺCrohn’s disease ឬ​ខ្សោយ​ប្រព័ន្ធ​ភាព​ស៊ាំ​ដោយ​សារ​តែ​កើត​ជំងឺ​អេដស៍ ឬ​ជំងឺ​Lupus។

៣. ដំបៅ​មាត់​

ទន្ទឹម​នឹង​នេះ​ដែរ ដំបៅ​មាត់​ច្រើន​តែ​មិន​បង្ក​ជា​បញ្ហា​អ្វី​ឡើយ​ ព្រម​ទាំង​អាច​ជា​សះស្បើយ​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ ឬ​ពីរបី​សប្ដាហ៍ ដែល​អាស្រ័យ​លើ​មូលហេតុ​បង្ក​ជាក់ស្ដែង។ ​បញ្ហា​ស្រាល​មួយ​ចំនួន​ រួម​មាន​ខាំ​ខាង​ក្នុង​ថ្ពាល់​ ធ្មេញ​ដុះ​មិន​ត្រង់​ជួរ ថ្នាំ​ដុស​ធ្មេញ​ដែល​ផ្ទុក​ជាតិ​​សូដ្យូម​Lauryl sulphate និង​​ការ​ប្រតិកម្មនឹង​អាហារ ។ យ៉ាង​ណា​មិញ ដំបៅ​មាត់​ក៏​អាច​ជា​សញ្ញា​នៃ​ការ​ប្រែប្រួល​អ័រម៉ូន​ កង្វះ​វីតាមីន​B ស័ង្កសី និង​ជាតិ​ដែក។ មួយ​វិញ​ទៀត សញ្ញា​នេះ​ក៏​អាច​បណ្តាល​មក​ពី​ជំងឺ​ដៃ ជើង​ និង​មាត់​ ជំងឺCrohn’s disease ឬ​ខ្សោយ​ប្រព័ន្ធ​ភាព​ស៊ាំ​ដោយ​សារ​តែ​កើត​ជំងឺ​អេដស៍ ឬ​ជំងឺ​Lupus៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖របៀបទប់ទល់ និងកម្ចាត់ជំងឺមាត់ធ្មេញ ឧស្សាហ៍ កើត ៥ ប្រភេទ

ចុចអាន៖ទម្លាប់ពេលព្រឹក ៨ យ៉ាង គួរផ្លាស់ប្តូរដើម្បីប្រយោជន៍សុខភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម