ព័ត៌មានជាតិ
រដ្ឋមន្ត្រីការងារ ៖ ប្រព័ន្ធអ៊ីនធឺណិតជាជំនួយរបស់កូរ៉េ រួមចំណែកអភិវឌ្ឍន៍ប្រព័ន្ធផ្តល់សេវា និងព័ត៌មានទីផ្សារការងារនៅកម្ពុជា
លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ប្រព័ន្ធអ៊ីនធឺណិត(WorkNet)ដែលជាជំនួយរបស់សាធារណរដ្ឋកូរ៉េបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ប្រព័ន្ធផ្តល់
សេវាការងារ និងព័ត៌មានទីផ្សារការងារនៅកម្ពុជាប្រកបដោយគុណភាពខ្ពស់។
លោករដ្ឋមន្ត្រីបានលើកឡើងបែបនេះនៅរសៀលថ្ងៃទី៥កញ្ញានេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក HAN Chang-Seob(ហាន ឆាង សុប) អនុរដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃនិងសុវត្ថិភាពនៃសាធារណរដ្ឋកូរ៉េ នៅទីស្តីការក្រសួង។
លោក ហាន ឆាង សុប បានបញ្ជាក់ថា ការបង្កើតប្រព័ន្ធនេះដើម្បីបម្រើទៅលើសេវាស្វែងរកការងារ និងព័ត៌មានទីផ្សារការងារនៅកម្ពុជា ឲ្យកាន់តែមានប្រសិទ្ធខ្ពស់ ដូច្នេះការគ្រប់គ្រង និងការប្រើប្រាស់ប្រព័ន្ធ ក៏កាន់តែមានសារសំខាន់ផងដែរ។
លោករដ្ឋមន្ត្រីអ៊ិតសំហេងបានលើកឡើងថា នៅក្នុងដំណាក់កាលការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ការស្វែងរកការងារធ្វើនៅក្នុងដំណាក់កាលនោះ គឺមានភាពលំបាកខ្លាំងណាស់ដូច្នេះប្រព័ន្ធនេះពិតជាបានជួយសម្រួលដល់អ្នកស្វែងរកការងារធ្វើប្រកបដោយប្រសិទ្ធភាព។
លោករដ្ឋមន្ត្រីបានបន្តថា « ជាការពិត បើចង់ឲ្យប្រព័ន្ធនេះដំណើរការឲ្យកាន់តែមានគុណភាព ប្រសិទ្ធភាពខ្ពស់ ទាមទារអ្នករៀបចំ គ្រប់គ្រង និងប្រើប្រាស់ត្រូវមានសមត្ថភាពខ្ពស់ដែរដោយបានស្នើដល់ភាគីកូរ៉េឲ្យជួយបណ្តុះបណ្តាលធនធានមនុស្ស និងចែករំលែកនូវបទពិសោធន៍ល្អៗ ដល់មន្ត្រីNEA មានសមត្ថភាពពេញលេញដើម្បីប្រើប្រាស់ប្រព័ន្ធមួយនេះប្រកបដោយគុណភាពខ្ពស់»។
គួរបញ្ជាក់ថា ការពីខែមេសា ឆ្នាំ២០១៨ ក្រសួងការងារ និងមុខរបរនៃសាធារណរដ្ឋកូរ៉េ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាលើគម្រោងស្ដីពី«ការអភិវឌ្ឍប្រព័ន្ធសេវាការងារ និងព័ត៌មានទីផ្សារការងារនៅកម្ពុជាតាមអ៊ីនធើរណិត-WorkNet» នៅសាធារណរដ្ឋកូរ៉េ។
គម្រោងនេះ មានបីដំណាក់កាលធំៗ ដំណាក់កាលទី១ (២០១៨) ការអភិវឌ្ឍផែនការយុទ្ធសាស្រ្តព័ត៌មានវិទ្យា (ISP) នៅកម្ពុជាតាមអ៊ីនធើរណិត-WorkNet, ដំណាក់កាលទី២ (២០១៩-២០២០) ការបំពាក់សម្ភារបរិក្ខាបច្ចេកទេស និង Software ដើម្បីបង្កើតប្រព័ន្ធសេវាការងារនិងព័ត៌មានទីផ្សារការងារតាមអ៊ីនធើរណិត – WorkNet និង ដំណាក់កាលទី៣(២០២១)ការផ្ទេរចំណេះដឹងបច្ចេកទេស ការតាមដាន និងវាយតម្លៃ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព