Connect with us

ព័ត៌មានជាតិ

មក​ដឹង​ក្បាល​ម៉ាស៊ីន​ដឹកនាំសំខាន់ៗ​ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​

បានផុស

នៅ

គណ​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) ក្រៅ​ពីមាន​លោក​ខឹម វាសនា ជាប្រមុខ​ដឹកនាំ គណបក្ស​ដែលប្រមូលផ្តុំ​ដោយ​យុវជន​ ក៏​មាន​សមាសភាព​ក្បាលម៉ាស៊ីន​ដឹកនាំ​​សំខាន់ៗ​ជាច្រើន​រូប​ទៀត។

កម្ពុជា​ថ្មី​នឹង​បង្ហាញ​ក្បាល​ម៉ាស៊ីន​ដឹកនាំសំខាន់ៗ​របស់​​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​មាន​ដូច​ខាងក្រោម៖

១. លោក ខឹម វាសនា ប្រធាន​គណបក្ស

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. លោក អ៊ី សាំងឡេង អនុប្រធានទី១​គណបក្ស

៣. លោក សន បូផង់ អនុប្រធានទី២​គណបក្ស

៤. លោក ចិន​ ថុន អគ្គលេខាធិការ​គណបក្ស

៥. លោក ឆឺយ ប៊ុនធឿន អគ្គលេខាធិការ​រង

៦. លោក កូវ គា សមាជិក​អចិន្ត្រៃយ៍

៧. លោក គុណ សាក់ឌីន សមាជិក​អចិន្ត្រៃយ៍

៨. លោក សុខ សាន្ត សមាជិក​អចិន្ត្រៃយ៍

៩. លោក ទូច ពុធ្ធសូរីដា សមាជិក​អចិន្ត្រៃយ៍

១០. លោក យាន នរា សមាជិក​អចិន្ត្រៃយ៍

១១.លោក​ស្រី អ៊ន ស្រីម៉ិច សមាជិកអចិន្ត្រៃយ៍

១២. លោក នី ចាន់ពិនិត្យ សមាជិកអចិន្ត្រៃយ៍

ក្រោយ​ការ​អំពាវនាវ​ដោយ​​ជឿ​លើ​បាតុភូតគ្រោះធម្មជាតិ​លិច​ពិភពលោក បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​រាប់ម៉ឺននាក់​ប្រមូលផ្តុំ​គ្នា​នៅ​ដី​ចម្ការ​របស់លោក​ខឹម វាសនា ដើម្បី​គេចផុតពី​គ្រោះ​មហន្តរាយ។ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានឃោសនា​ថា ភពផែនដីនឹងត្រូវជន់លិចនៅពេលខាងមុខ ដោយអំពាវនាវ​ឱ្យអ្នកគាំទ្រខ្លួន​ទៅប្រមូលការជួបជុំ​នៅដីចម្ការរបស់លោក​ស្ថិតនៅតំបន់ភ្នំគូលែន ស្រុកបន្ទាយស្រី ខេត្តសៀមរាប​។​ ការឃោសនាបែបនេះ ​ធ្វើឱ្យពលរដ្ឋ​រាប់ម៉ឺន​នាក់ បានរត់ទៅប្រមូលម្តុំទៅទីនោះ រួមទាំងពលរករខ្មែរនៅកូរ៉េជាច្រើន​ដែលជាអ្នកគាំទ្រលោក ខឹម វាសនា ក៏បានធ្វើដំណើរមកកម្ពុជាផងដែរ។

ក្រោយ​ចលនាប្រមូល​ផ្តុំ​មនុស្ស​ដោយ​ខុស​ច្បាប់​ដោយ​ជឿ​ទាំំង​ងុបងល់នេះ ថ្នាក់ដឹកនាំគណបក្ស​សម្ព័ន្ធ​ដើម្បីប្រជាធិបតេយ្យ​ចំនួន ៦ នាក់ ក៏​បានចេញមកទទួលស្គាល់កំហុស​មាន​លោក នី ចាន់ពិនិត្យ លោក ចិន ថុន លោកឆឺយ ប៊ុនធឿន លោក ទូច ពុទ្ធសូរីដា លោក សួង គន្ធា និង លោក សំ សីម៉ា ដោយ​សន្យា​នឹង​ប្រកាសផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋដែលស្នាក់នៅខុសច្បាប់ចាកចេញត្រឡប់ទៅផ្ទះវិញរៀងៗខ្លួនក្នុងរយៈពេល ៥ថ្ងៃ គិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៧និ៣០នាទីជាកំហិត។

យ៉ាងណា​មិញ បើ​តាមសមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា រហូតមកដល់ល្ងាចថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ នៅមានមនុស្សប្រមាណ​ជា ១ ពាន់នាក់ទៀតមិនព្រមចាកចេញនៅឡើយទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៤ ម៉ោង មុន

កម្ពុជា​ រក​បាន​ពិន្ទុ​ជា​លើក​ដំបូងពី ម៉ាឡេស៊ី​ ​ក្នុង​​ពេល​៥៤​ឆ្នាំ ក្រោយស្មើ​គ្នា ២-២

ព័ត៌មានជាតិ៦ ម៉ោង មុន

បាតុកម្មក្រុមជ្រុលនិយមនៅកូរ៉េខាងត្បូង ក្រោមលេសថ្ងៃសិទ្ធិមនុស្ស ១០ ធ្នូ គ្មានអ្នកចូលរួម បង្ហាញថា ពលរដ្ឋអស់ជំនឿលើក្រុមប្រឆាំង

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ហេង សួរ ៖ បើសិនកំពុងស្ថិតក្នុងស្ថានការណ៍សង្គ្រាម ពលរដ្ឋគ្មានឱកាសនិយាយអំពីសិទ្ធិមនុស្ស និងការអភិវឌ្ឍឡើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

គណបក្សកាន់អំណាចកូរ៉េខាងត្បូង ថា លោក Yoon នឹងលាលែងតំណែង

ព័ត៌មានជាតិ៩ ម៉ោង មុន

នាយឧត្ដមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ទទួលមរណភាព ក្នុង​ជន្មាយុ ៧២ ឆ្នាំ ដោយរោគាពាធ

សន្តិសុខសង្គម១៥ ម៉ោង មុន

Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ

ព័ត៌មានជាតិ៩ ម៉ោង មុន

នាយឧត្ដមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ទទួលមរណភាព ក្នុង​ជន្មាយុ ៧២ ឆ្នាំ ដោយរោគាពាធ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការប្រយុទ្ធគ្នា ផ្ទុះឡើងហើយ! ក្រុមឧទ្ទាមស៊ីរី ចូលដល់រដ្ឋធានីដាម៉ាស និងរំដោះអ្នកទោស 

ចរាចរណ៍១៦ ម៉ោង មុន

បុរសម្នាក់ បើករថយន្តលឿន បុកម៉ូតូ ២ គ្រឿង កំពុងឆ្លងស្តុប ស្លាប់ម្នាក់ និងរបួសធ្ងន់ ២ នាក់

ព័ត៌មានជាតិ១៤ ម៉ោង មុន

១១ ខែ ឆ្នាំនេះ ខ្យល់កន្ត្រាក់ បង្កឲ្យមនុស្សស្លាប់-របួស ៤៦ នាក់ និងប៉ះពាល់ផ្ទះជិត ៥ ពាន់ខ្នង

Sokha Hotels

ព័ត៌មានពេញនិយម