Connect with us

ព័ត៌មានជាតិ

អភិបាលរាជធានី​ជំរុញឲ្យមានការផ្សព្វផ្សាយ​ច្បាប់វិនិយោគរវាងកម្ពុជា-វៀតណាម

បានផុស

នៅ

លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក ជិន ស៊ីថាញ់ សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈកម្មាធិការបក្សទីក្រុងហាណូយ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមនៅទីក្រុងហាណូយ នៅរសៀលថ្ងៃទី ៥ ខែកញ្ញានេះបានជំរុញឲ្យមានការផ្សព្វផ្សាយពីច្បាប់វិនិយោគនៃប្រទេសទាំងពីរទៅដល់អ្នកវិនិយោគនៃទីក្រុងទាំងពីរឲ្យបានយល់កាន់តែច្បាស់ងាយស្រួលក្នុងការដាក់ទុន​វិនិយោគ និងពង្រឹងការទប់ស្កាត់អំពើល្មើសច្បាប់នានាសំរាប់ទីក្រុងទាំងពីរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងឱកាសនោះលោក ជិន ស៊ីថាញ់ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់ប្រតិភូទីក្រុងភ្នំពេញចំពេលខួបគម្រប់ ៥៥ ឆ្នាំ នៃទំនាក់ទំនងការទូតរវាងវៀតណាម-កម្ពុជា។

លោកអភិបាលទីក្រុងហាណូយក៏បានជំរាបជូនលោក ឃួង ស្រេង និងប្រតិភូពីការបើកដំណើរការទីក្រុងហាណូយ ឡើងវិញនៅដំណាក់កាល ៩ ខែចុងក្រោយ បន្ទាប់ពីបិទខ្ទប់ទាំងស្រុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ នាពេលកន្លងទៅដែលបានធ្វើឱ្យទីក្រុងមានសកម្មភាពជាប្រក្រតីឡើងវិញ និងរីកចំរើនលើផ្នែកសេដ្ឋកិច្ចសង្គម។

លោក ជិន ស៊ីថាញ់ បានលើកឡើងពីការដាក់ចេញនូវផែនការអភិវឌ្ឍន៍ទីក្រុងហាណូយពីឆ្នាំ ២០៣០ ដល់ឆ្នាំ ២០៤៥ ឱ្យក្លាយជាទីក្រុងវៃឆ្លាត​ (Smart city) ដោយផ្តោតសំខាន់លើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធ័រូបវ័ន្ត និងយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមដូចនៅរាជធានីភ្នំពេញដែរ នៅពេលទីក្រុងរីកចំរើនតែងជួបបញ្ហាប្រឈម មានដូចជា៖ កកស្ទះចរាចរណ៍ បញ្ហាកាកសំណល់ ទឹកកខ្វក់ និងទឹកលិចដោយសារជំនន់ទឹកភ្លៀងជាដើម។

ជាមួយគ្នានេះរដ្ឋធានីហាណួយនឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងរដ្ឋ ប្រជាជន និងប្រជាជននៃទីក្រុងទាំងពីរថែមទៀតផង។

លោក ឃួង ស្រេង ក្នុងឱកាសនោះក៏បានសំដែងក្តីរីករាយដែលថ្នាក់ដឹកនាំទីក្រុងហាណូយបានទទួលស្វាគមន៍យ៉ាងកក់ក្តៅរាក់ទាក់ចំពោះប្រតិភូរាជធានីភ្នំពេញនាពេលនេះ។ លោកអភិបាលរាជធានីភ្នំពេញ និងអភិបាលទីក្រុងហាណូយបានឯកភាពគ្នាទៅលើការបន្តកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនដូចជាវិស័យ៖

អប់រំ ទេសចរណ៍ វប្បធម៌ សុខាភិបាល សេដ្ឋកិច្ច ពាណិជ្ជកម្មជាដើម និងឯកភាពលើការបន្តផ្លាស់ប្តូរគណៈប្រតិភូរវាងទីក្រុងទាំង២ឲ្យបានញឹកញ៉ាប់តាមដែលអាចធ្វើបាន។

លោក ឃួង ស្រេង បានថ្លែងអំណរគុណដល់ប្រជាជន និងថ្នាក់ដឹកនាំទីក្រុងហាណូយដែលបានជួយដល់រាជធានីភ្នំពេញទាំងទឹកចិត្ត ថវិកា និងសម្ភារៈជាបន្តបន្ទាប់ក្នុងបុព្វហេតុអភិវឌ្ឍរាជធានីភ្នំពេញក្នុងនាមទីក្រុងសម្ពន្ធ័ភាពក្រោម អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រី។

លោកអភិបាលរាជធានីភ្នំពេញក៏បានអញ្ជើញប្រតិភូទីក្រុងហាណូយមកបំពេញទស្សនកិច្ចនៅរាជធានីភ្នំពេញដើម្បីផ្លាស់ប្តូរបទពិសោធន៍ក្នុងការអភិវឌ្ឍន៍ទីក្រុង និងស្របពេលនៃខួបលើកទី១៨ឆ្នាំនៃការចងសម្ព័ន្ធមេត្រីភាពរវាងរាជធានីភ្នំពេញ និងទីក្រុងហាណូយផងដែរ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា១៤ នាទីutes មុន

De Bruyne ហាក់ចង់នៅបន្ត ខណៈ Man City មិនអើពើបន្ត​កុងត្រាថ្មី

ព័ត៌មានជាតិ២១ នាទីutes មុន

​រដ្ឋបាលខេត្តក្រចេះ​​​ ស្នើ​​វិនិយោគិន​កូរ៉េបង្កើតរោងចក្រ​​កែច្នៃ​​ក្នុង​ខេត្ត​​​ ដើម្បី​ជំរុញការ​នាំចេញ

ព័ត៌មានជាតិ៣៤ នាទីutes មុន

នគរបាលតាមប៉ុស្តិ៍រដ្ឋបាល នៅតែបន្តយកចិត្តទុកដាក់លើការផ្ដល់អត្តសញ្ញាណប័ណ្ណ និងសៀវភៅស្នាក់នៅជូនប្រជាពលរដ្ឋ

ព័ត៌មានអន្ដរជាតិ៣៨ នាទីutes មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ជំនួប​​ផ្ទាល់​ជាមួយ​រុស្ស៊ី តែ​ក្រោយ​មាន​បទ​ឈប់​បាញ់​ពេញ​លេញ​សិន

កីឡា៣៩ នាទីutes មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង ប៉ះ បឹងកេត វគ្គ​១/២ ពាន​សម្តេច​​តេជោ ល្ងាច​នេះ​នៅអូឡាំពិក

ចរាចរណ៍២០ ម៉ោង មុន

ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច
សន្តិសុខសង្គម២១ ម៉ោង មុន

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច កោះហៅលោក សាន សាធុកា​ ឲ្យចូលបំភ្លឺក្រោយរងការ​ចោទ​ប្រកាន់រឿងជំរិតទារប្រាក់

សន្តិសុខសង្គម១៨ ម៉ោង មុន

ឆ្លងចរន្តអគ្គិសនីឆេះសាលាអន្តរជាតិមួយកន្លែង នៅខណ្ឌជ្រោយចង្វារ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

យន្តហោះចម្បាំងយោធាមីយ៉ាន់ម៉ាមិនអើពើនឹងការព្រមាន​របស់​ថៃ​ ដោយ​ទម្លាក់គ្រាប់បែករាប់​សិប​គ្រាប់​ក្បែរ​ព្រំដែន

ព័ត៌មានជាតិ១៩ ម៉ោង មុន

ថ្នាក់កម្រិត គ ​នៅ​សាលា​មត្តេយ្យ​​ធនធាន​ សម្តេច ជា ស៊ីម រំសាយចោល ដោយសារខ្វះ​​គ្រូ​បង្រៀន

Sokha Hotels

ព័ត៌មានពេញនិយម