ព័ត៌មានជាតិ
ផ្លូវកាត់ថ្មីទៅលេងសមុទ្រខេត្តកោះកុង ចម្ងាយជាង ៧០ គីឡូម៉ែត្រ រថយន្ត Pick Up ទើបអាចទៅរួច
ផ្លូវកាត់ពីថ្មដាមកចាំយាម ចម្ងាយត្រឹមជាង ៧០ គីឡូម៉ែត្រ ជាផ្លូវយុទ្ធសាស្ត្រភ្ជាប់ច្រកសេដ្ឋកិច្ចសំខាន់ពីររបស់ខេត្តពោធិ៍សាត់និងកោះកុង។
លោក អន ដាវុធ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកោះកុងប្រាប់ថា កំណាត់ផ្លូវនេះ រថយន្តធម្មតានៅមិនទាន់អាចធ្វើដំណើរបានស្រួលនៅឡើយទេ ទាល់តែប្រភេទរថយន្តខ្ពស់ៗ PICK UP ទើបជម្នះជិះកាត់ផ្លូវនេះបាន។
លោកបន្តថា ផ្លូវយុទ្ធសាស្ត្រប្របតាមបណ្តោយព្រំដែនថៃនេះ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងអភិវឌ្ឍជនបទ អនាគតរដ្ឋាភិបាលគ្រោងកែលម្អឲ្យប្រសើរឡើង ដើម្បីភ្ជាប់សេដ្ឋកិច្ចរវាងច្រកថ្មដានិងច្រកចាំយាមសម្រួលការធ្វើពាណិជ្ជកម្ម និងទេសចរណ៍រវាងខេត្តជាប់ថៃទាំងពីរនេះ។
ផ្លូវក្រវាត់ព្រំដែនថៃនេះ ជាផ្លូវយុទ្ធសាស្រ្តសម្រាប់ការពារជាតិផង និងសមាហរណកម្មផ្ទៃក្នុងប្រទេសផង តាមរយៈច្រកថ្មដា និងចាំយាម ភ្ជាប់ទៅកំពង់ផែសមុទ្រទឹកជ្រៅនៅខេត្តព្រះសីហនុ និងខេត្តកោះកុង។
រដ្ឋាភិបាលកំពុងស្ថាបនាបណ្តាញគមនាគមន៍ច្រករបៀងភាគខាងលិចរវាងខេត្តកោះកុង ពោធិសាត់ តាមរយៈផ្លូវជាតិលេខ ១០។ ផ្លូវមួយខ្សែថ្មីនេះតភ្ជាប់ពីសំឡូត- វាលវែង-អូរសោម ដល់កោះកុង ចម្ងាយ ១៩៩ គីឡូម៉ែត្រ សម្រេចបានជាង ៤០ ភាគរយ តាមផែនការគ្រោងបញ្ចប់នៅឆ្នាំ២០២៣។ បច្ចុប្បន្ន ផ្លូវនេះបានធ្វើការឈូសឆាយបានរលោងស្អាត អាចឲ្យរថយន្តទេសចរណ៍តូចធំជិះធ្វើដំណើរទៅមកបានស្រួល ចំណាយពេល ៣ ទៅ ៤ ម៉ោងប៉ុណ្ណោះ។
នៅពេលផ្លូវជាតិថ្មីនេះបញ្ចប់ទាំងស្រុង ពលរដ្ឋនៅខេត្តកោះកុង អាចធ្វើដំណើរទៅពោធិសាត់ ឆ្ពោះទៅស្រុកសំឡូត ខេត្តបាត់ដំបង ឬទៅសៀមរាប បន្ទាយមានជ័យនិងច្រកទ្វារប៉ោយប៉ែតចំណាយពេលតិចជាងមុន៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់