Connect with us

ព័ត៌មានជាតិ

ផ្លូវ​កាត់​ថ្មី​ទៅ​លេង​សមុទ្រ​ខេត្ត​កោះកុង ចម្ងាយ​ជាង ៧០ គីឡូម៉ែត្រ ​រថយន្ត Pick Up ទើប​អាច​ទៅ​រួច

បានផុស

នៅ

ផ្លូវ​កាត់​ពី​ថ្ម​ដាមក​ចាំ​យាម ចម្ងាយ​ត្រឹម​ជាង ៧០ គីឡូម៉ែត្រ ជា​ផ្លូវ​យុទ្ធសាស្ត្រ​ភ្ជាប់​ច្រក​សេដ្ឋកិច្ច​សំខាន់​ពីរ​របស់​ខេត្ត​ពោធិ៍សាត់​និង​កោះកុង។

រូបតំណាង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អន ដាវុធ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្ត​កោះកុង​ប្រាប់​ថា កំណាត់​ផ្លូវ​នេះ រថយន្ត​ធម្មតា​នៅ​មិន​ទាន់​អាច​ធ្វើ​ដំណើរ​បាន​ស្រួល​នៅ​ឡើយ​ទេ ទាល់​តែ​ប្រភេទ​រថយន្ត​ខ្ពស់ៗ PICK UP ទើប​ជម្នះ​ជិះ​កាត់​ផ្លូវ​នេះ​បាន​។

លោក​បន្ត​ថា ផ្លូវ​យុទ្ធសាស្ត្រ​ប្រប​តាម​បណ្តោយ​ព្រំដែន​ថៃ​នេះ ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​អភិវឌ្ឍ​ជនបទ អនាគត​រដ្ឋាភិបាល​គ្រោង​កែ​លម្អ​​ឲ្យប្រសើរ​ឡើង ដើម្បី​ភ្ជាប់​សេដ្ឋកិច្ច​រវាង​ច្រក​ថ្មដា​និង​ច្រក​ចាំ​យាម​សម្រួល​ការ​ធ្វើ​ពាណិជ្ជកម្ម និង​ទេសចរណ៍​រវាងខេត្ត​ជាប់​ថៃ​ទាំង​ពីរ​នេះ។

ផ្លូវ​ក្រវាត់​​ព្រំដែន​ថៃ​នេះ ជា​ផ្លូវ​យុទ្ធសាស្រ្ត​សម្រាប់​ការពារ​ជាតិ​ផង និង​សមាហរណកម្ម​ផ្ទៃក្នុង​ប្រទេស​ផង តាម​រយៈ​ច្រកថ្មដា និង​ចាំយាម ភ្ជាប់​ទៅ​កំពង់ផែ​សមុទ្រ​ទឹកជ្រៅនៅ​ខេត្ត​ព្រះសីហនុ និងខេត្តកោះកុង។

រដ្ឋាភិបាល​កំពុង​ស្ថាបនាបណ្តាញ​គមនាគមន៍​ច្រក​របៀង​ភាគ​ខាង​លិច​រវាង​ខេត្ត​កោះកុង​ ពោធិសាត់ តាម​រយៈ​​ផ្លូវ​ជាតិ​លេខ ១០។ ផ្លូវ​មួយ​ខ្សែ​ថ្មី​នេះតភ្ជាប់ពីសំឡូត- វាលវែង-អូរសោម ដល់​កោះកុង ចម្ងាយ ១៩៩ គីឡូម៉ែត្រ សម្រេច​បានជាង ៤០ ភាគរយ​ តាម​ផែនការ​គ្រោងបញ្ចប់​នៅឆ្នាំ២០២៣។ បច្ចុប្បន្ន​ ផ្លូវ​នេះបាន​ធ្វើការ​ឈូសឆាយ​បានរលោង​ស្អាត អាច​ឲ្យ​រថយន្ត​ទេសចរណ៍​តូច​ធំ​ជិះ​ធ្វើ​ដំណើរ​ទៅ​មក​បាន​ស្រួល ចំណាយ​ពេល​ ៣ ទៅ ៤ ម៉ោង​ប៉ុណ្ណោះ។

នៅ​ពេល​ផ្លូវ​ជាតិ​ថ្មីនេះ​បញ្ចប់​ទាំង​ស្រុង ​ពលរដ្ឋ​នៅ​ខេត្ត​កោះកុង អាច​ធ្វើដ​ំណើរ​ទៅ​ពោធិសាត់ ឆ្ពោះទៅ​ស្រុក​សំឡូត ខេត្ត​បាត់ដំបង ឬ​ទៅ​សៀមរាប បន្ទាយមានជ័យ​និង​ច្រក​ទ្វារប៉ោយប៉ែត​ចំណាយពេល​តិច​ជាង​មុន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៧ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៩ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៩ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៩ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម