ព័ត៌មានជាតិ
បណ្ឌិត ឈត ប៊ុនថង៖ ករណីលោក ខឹម វាសនា ជាករណីមួយដែលត្រូវដោះស្រាយឱ្យបានល្អបំផុត
លោកបណ្ឌិត ឈត ប៊ុនថង បានថ្លែងប្រាប់ “កម្ពុជាថ្មី” ថា បញ្ហារបស់លោក ខឹម វាសនា នៅភ្នំគូលែន គួរចាត់វិធានការតាមច្បាប់ណាមួយឱ្យបានល្អបំផុត មិនអាចឱ្យរួចផុតពីសំណាញ់ច្បាប់បានឡើយ ព្រោះប្រសិនបើមិនចាត់វិធានការទេ បញ្ហានឹងកាន់តែធ្ងន់ធ្ងរទៅៗ ចៀសមិនផុតពីអន្តរាគមន៍របស់អាជ្ញាធរដដែល។ ម្យ៉ាងវិញទៀត ប្រសិនជាបណ្តោយឱ្យនៅ បែបនេះ អាចធ្វើឱ្យក្រុមនរយោបាយ ឬ ក្រុមមនោគមវិជ្ជាណាមួយប្រព្រឹត្តតាមក៏ថាបាន។
អ្នកជំនាញផ្នែកទស្សនវិជ្ជា និងសីលធម៌សង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត ឈត ប៊ុនថង មានប្រសាសន៍ថា៖ “សម្រាប់ខ្ញុំ ទោះបីថាសម្តេចលោកមានវិធីល្អយ៉ាងណាក៏ដោយ តែក៏មិនគួរឱ្យករណីហ្នឹងចៀសផុតពីសំណាញ់ច្បាប់ទេ ត្រូវតែដោះស្រាយឱ្យល្អ។ ពីព្រោះ វាអាចជាគំរូសម្រាប់គណបក្សនយោបាយណាមួយផ្សេង ក្រុមណាមួយផ្សេងជាវិស័យឯកជន ឬ សង្គមស៊ីវិល ធ្វើបែបនឹង ដោយសារតែយើងឃើញថារដ្ឋាភិបាលដោះបែបនឹង អញ្ចឹងគេអាចធ្វើអនុគមន៍អីនៅកន្លែងណាមួយទៀត”។
យ៉ាងណាមិញ លោកក៏បានបន្ថែមថា ប្រសិនបើរដ្ឋាភិបាលអាចដោះស្រាយតាមបែបសីលធម៌បាន គឺជារឿងល្អបំផុត។ ការដោះស្រាយបែបសីលធម៌នេះ គឺជាការចុះទៅពន្យល់ប្រាប់ពីហេតុផល និងសម្របសម្រួលប្រជាជនឱ្យមានការយល់ដឹង និងណែនាំពួកគេឱ្យត្រឡប់ទៅផ្ទះសម្បែងរៀងៗខ្លួនវិញ។ ជាក់ស្តែង បច្ចុប្បន្ននេះ អាជ្ញាធរកំពុងតែព្យាយាមសម្រប សម្រួលប្រជាជន ឱ្យចាកចេញពីចំការលោកខឹម វាសនា ដោយសន្តិវិធី ពោល គឺជាដំណោះស្រាយរបស់អាជ្ញាធរបច្ចុប្បន្ន ពាក់កណ្តាលសីលធម៌ និងពាក់កណ្តាលច្បាប់។
ទន្ទឹមជាមួយគ្នានេះ រូបលោកក៏មានក្តីបារម្ភចំពោះក្រុមមនុស្សមួយចំនួនដែលដើរតាមលោក ខឹម វាសនា មានអាការៈធ្ងន់ធ្ងរជាងលោក ខឹម វាសនា ស្ទើរតែគុណនឹង១០នៃប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យរូបនេះទៅទៀត។ មនុស្សមួយចំនួនបានលើកដៃបញ្ចេញសិល្ប៍ ព្រមទាំងធ្វើកាយវិការ ច្រង៉េងច្រង៉ាង មើលទៅគួរឱ្យខ្លាច និងមិនសមរម្យទាល់តែសោះ។
លោកបណ្ឌិតបាននិយាយថា៖ “យើងមិនអាចធ្វើបែបនេះបានទេ ព្រោះនៅក្នុងប្រទេសមួយ ក្នុងតំបន់មួយ ដែលស្ថិតនៅក្រោមច្បាប់រដ្ឋ ស្ថិតនៅក្រោមអាជ្ញាធរ បើយើងធ្វើរបៀបនេះ វាពិបាកហើយ” ។
គួររំលឹកថា ក្រោយពីមានប្រជាជនប្រមាណជាង ២ម៉ឺននាក់ ទៅចំការរបស់លោកខឹម វាសនា ដើម្បីគេចពីការរលាយនៃភពផែនដីតាមពាក្យលោកឃោសនានោះ ក៏មានអាជ្ញាធរនៅតំបន់នោះបានចុះទៅអន្តរាគមន៍ ដោយព្យាយាមនិយាយបញ្ចុះបញ្ចូលឱ្យពួកគេត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ។ ក៏ប៉ុន្តែ ក៏នៅមានប្រជាជនមួយចំនួនបានតវ៉ាជាមួយអាជ្ញាធរ ព្រមទាំងបានបញ្ចេញនូវអាកប្បកិរិយាចម្លែកៗទៀតផង៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ