Connect with us

ព័ត៌មានជាតិ

ប្រធានក្រុមប្រឹក្សាក្រុងបាត់ដំបង​ទទួលមរណភាព​ដោយសារគាំងបេះដូង​

បានផុស

នៅ

លោក ប៉ែន ហាប់ ​ប្រធានក្រុមប្រឹក្សាក្រុងបាត់ដំបង​ និងជាអនុប្រធានគណបក្សប្រជាជន​ ក្រុងបាត់ដំបង បានទទួល​មរណភាព ក្នុងវ័យ៧៧ឆ្នាំ ដោយសារជំងឺគាំងបេះ នៅវេលាម៉ោង ២២៖៤៥ នាទី ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២២។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៉ែន ហាប់ ត្រូវជាឪពុករបស់លោក ប៉ែន សេដ្ឋា ប្រធានការិយាល័យផលិតកម្ម និងបសុព្យា​បាលខេត្ត នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង។

ការបាត់បង់លោក ប៉ែន ហាប់ គឺជាការបាត់បង់នូវធនធានមនុស្សដ៏សំខាន់មួយរូបផងដែរ ដែលលោក​ធ្លាប់ចូលរួមក្នុងការ​ងាររាជការជាច្រើនជំនាន់ ពិសេសគឺក្នុងជួរបក្សតែម្តង ដោយបច្ចុប្បន្នសពត្រូវបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋាននៃសព ស្ថិតនៅភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង៕

អត្ថបទ៖សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម