ព័ត៌មានជាតិ
កម្មវិធីប្រគល់រង្វាន់ជយលាភីការប្រកួតប្រជែង “បញ្ចេញស្នាដៃសិល្បៈគំនូរជាមួយវីតាល់”
វីតាល់ បានរៀបចំពិធីប្រគល់រង្វាន់ជយលាភីដល់ម្ចាស់ស្នាដៃទាំង ១០ រូប របស់កម្មវិធីប្រកួតគំនូរសិល្បៈ ក្រោមប្រធានបទ “វីតាល់ ឆ្លុះបញ្ចាំងពីមោទនភាពជាតិ ក្នុងនាមជាទឹកពិសាតំណាងកម្ពុជា” នាព្រឹកថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០២២ នៅរោងចក្រទឹកពិសាវីតាល់ ដោយមានការចូលរួមពីសំណាក់គណៈគ្រប់គ្រងក្រុមហ៊ុន បុគ្គលិក ម្ចាស់ជយលាភីឆ្នើមទាំង ១០ រូប និងភ្ញៀវកិត្តិយសជាច្រើននាក់ទៀតយ៉ាងរីករាយអធិកអធម។

កម្មវិធីប្រកួតប្រជែង “បញ្ចេញស្នាដៃសិល្បៈគំនូរជាមួយវីតាល់” ក្រោមប្រធានបទ “វីតាល់ ឆ្លុះបញ្ចាំងពីមោទនភាពជាតិ ក្នុងនាមជាទឹកពិសាតំណាងកម្ពុជា” បានបង្កើតឡើងក្នុងគោលបំណងជាវេទិកាប្រកួតសាធារណៈមួយដែលផ្តល់ឱកាសដល់យុវជន វិចិត្រករ និងជនរួមជាតិទាំងអស់ បានបង្ហាញស្នាដៃច្នៃប្រឌិត និងទេពកោសល្យរបស់ខ្លួន និងស្របពេលសាទរកម្ពុជាជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៥ ផងដែរ។



ក្នុងឱកាសនេះដែរ លោកសោមនស្ស វិបុល ប្រធានផ្នែកពាណិជ្ជកម្ម មានប្រសាសន៍ថា “នេះជាលើកដំបូងហើយដែលវីតាល់បានរៀបចំកម្មវិធីប្រកួតប្រជែងស្នាដៃគំនូរសិល្បៈដែលធ្វើការផ្សព្វផ្សាយលើឌីជីថលយ៉ាងគគ្រឹកគគ្រេងបែបនេះ។ យើងពិតជារីករាយ និងមានមោទកភាព ដែលការប្រកួតនេះទទួលបានសន្ទុះគាំទ្រយ៉ាងខ្លាំង ថែមទាំងអាចទទួលបានគំនូរសិល្បៈដ៏អស្ចារ្យ និងមានអត្ថន័យជាច្រើនពីសំណាក់យុវជន និងវិចិត្រករមកពីស្ថាប័នសិល្បៈរដ្ឋ និងឯកជនផ្សេងៗនៅទូទាំងរាជធានីខេត្ត ចាប់តាំងពីការបើកប្រកួតពីថ្ងៃទី ២៧ ខែកក្កដា រហូតដល់ថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២២”។

នៅក្នុងការប្រកួតប្រជែងនេះ ស្នាដៃគំនូរចំនួន ៧៧ ត្រូវបានដាក់ចូលរួមប្រកួត និងឆ្លងកាត់ការវាយតម្លៃជាច្រើនដំណាក់កាល។ បន្ទាប់ពីបានឆ្លងកាត់ការជ្រើសរើសយ៉ាងយកចិត្តទុកដាក់ និងពិភាក្សាយ៉ាងលម្អិតក្នុងចំណោមអ្នកជំនាញផ្នែកសិល្បៈគំនូរ និងអ្នកជំនាញលើការច្នៃប្រឌិត ព្រមទាំងបានឆ្លងកាត់ការបោះឆ្នោតគាំទ្រតាមអនឡាញលើទំព័រហ្វេសប៊ុកវីតាល់ ទីបំផុតយើងបានរកឃើញម្ចាស់ជយលាភីឆ្នើមទាំង ១០ រូប។
រង្វាន់ដែលវីតាល់បានផ្តល់ជូនជយលាភីឆ្នើមទាំង ៥ ដំបូង គឺ iPad Air 5 និងជយលាភីឆ្នើមទាំង ៥ ចុងក្រោយ គឺកាសត្រចៀក Beat Studio Buds ជំនាន់ចុងក្រោយ រួមជាមួយលិខិតសរសើរ និងកាដូអនុស្សាវរីយ៍ពីវីតាល់។ ក្នុងនាមជាក្រុមហ៊ុនទឹកពិសាគុណភាពខ្ពស់មួយក្នុងស្រុក វីតាល់ជានិច្ចកាលតែងតែបន្តបង្កើត និងគាំទ្ររាល់សកម្មភាពសប្បុរសធម៌ សង្គមនិងកម្សាន្តជាច្រើនផ្សេងៗ ដែលធ្វើឡើងក្នុងគោលបំណងផ្តល់ប្រយោជន៍ដល់សង្គម និងជនរួមជាតិខ្មែរគ្រប់ទិសទី។

វីតាល់សូមសម្តែងនូវការកោតសរសើរ និងអំណរគុណចំពោះការចំណាយពេលវេលាដ៏មានតម្លៃរបស់បេក្ខភាពគ្រប់រូប ក្នុងការខិតខំសម្រិតសម្រាំងបង្កើតនូវស្នាដៃ ដែលបង្កប់នូវអត្ថន័យ អត្ថរូប និងអត្ថរសគួរជាទីស្ងើចសរសើរ៕









-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៧ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់