ព័ត៌មានជាតិ
វត្តចំណាស់ ៣ កន្លែង ជាគោលដៅទេសចរណ៍នៅក្នុងខេត្តបាត់ដំបង
ខេត្តបាត់ដំបងជាខេត្តមួយដែលបន្សល់ទុកមរតកវប្បធម៌ និងធម្មជាតិជាទីទាក់ទាញទេសចរដូចបទចម្រៀងតែងតែរំលឹកជារឿយៗពីខេត្តសក្តានុពលមួយនេះ។ បើតាមមន្ទីទេសចរណ៏បានឲ្យដឹងថា ខេត្តបាត់ដំបងមានទីតាំងទេសចរណ៍ទាក់ទាញរហូតដល់ជាង ១១១ កន្លែង។
ក្រៅពីតំបន់ទេសចរណ៍បែបធម្មជាតិយ៉ាងច្រើន ខេត្តបាត់ដំបងមានវត្តអារាមចំណាស់មួយចំនួនដែលជាគោលដៅសម្រាប់ទេសចរណ៏ជាតិនិងអន្តរជាតិទៅកម្សាន្ត។

១. វត្តព្នៅ
វត្តព្នៅជាទីវត្តបុរាណមួយ កកើតតាំងពីឆ្នាំ ១៨៧៨ មានទីតាំងស្ថិតនៅក្នុងភូមិ សំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង មានចម្ងាយប្រមាណ ៧ គីឡូម៉ែត្រពីក្រុងបាត់ដំបង។ បរិវេណអារាមទាំងមូល មានសំណង់បុរាណ ទីសក្ការៈ ដូចជា ព្រះវិហារ កុដិ សាលាឆាន់ សាលាធម្មសភា ចេតិយ សួនផ្កា ដើមឈើតូចធំចម្រុះ ចម្លាក់ពុទ្ធបដិមា ចម្លាក់ពុទ្ធប្រវត្តិ និងរូបចម្លាក់សត្វជាច្រើនប្រភេទ។ មិនតែប៉ុណ្ណោះ នៅតាមដងផ្លូវក្នុងទីវត្តមានឆ្មាំតោពីរឈរចាំស្វាគមន៏។

២. វត្តស្វេតឆត្រកុញ្ជាជ័យ(ហៅវត្តដំរីស)
វត្តស្វេតឆត្រកុញ្ជារជ័យ ហៅវត្តដំរីសកកើតតាំងពីឆ្នាំ ១៧៩៣ មានអាយុកាលប្រមាណ ២២៩ ឆ្នាំមកហើយគិតត្រឹមឆ្នាំ២០២២ នេះ។ វត្តនេះ មិនត្រឹមតែជាទីកន្លែងសម្រាប់ប្រារព្ធពិធីផ្សេងៗ បម្រើដល់វិស័យព្រះពុទ្ធសាសនាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ និងពេញនិយមផងដែរក្នុងក្រុងបាត់ដំបង។ កត្តានាំឲ្យមានភាពទាក់ទាញទេសចរដោយសារ ទីតាំងភូមិសាស្រ្តអំណោយផលសម្រាប់ការទស្សនា ស្ថិតនៅទីប្រជុំជនក្រុងបាត់ដំបង ភ្ញៀវអាចធ្វើដំណើរដោយថ្មើរជើង និងស្ថិតនៅក្បែរកន្លែងទាក់ទាញទេសចរផ្សេងទៀត ងាយស្រួលបញ្ចូលក្នុងកម្មវិធីទស្សនកិច្ច (City Tour)។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ វត្តបុរាណនេះជាទីជម្រកស្នាក់អាស្រ័យច្រើនជំនាន់ ដល់ព្រះសង្ឃ សិស្ស និស្សិតក្រីក្រ ដែលមកបន្តការសិក្សា និងជាទីកន្លែងផ្តល់ចំណេះដឹង ពិសេសភាសារបរទេសដ៍ពេញនិយមតាំងពីអតីតកាល រហូតដល់បច្ចុប្បន្ន។ ទៀតសោទនៅក្នុងបរិវេណវត្តទាំងមូលមាន រូបចម្លាក់ ដំរីសនៅខ្លោងទ្វារ និងនៅខាងកើតជាប់ព្រះវិហារ រូបចម្លាក់ពុទ្ធប្រវត្តិ ចម្លាក់រូបសត្វជាច្រើនប្រភេទ កុដិ សាលាឆាន់ សាលាធម្មសភា ចេតិយ សួនផ្កា ប្រាង្គ និងមានសកលវិទ្យាល័យមួយ ឈ្មោះថា សកលវិទ្យាល័យព្រះសីហនុរាជសាខាខេត្តបាត់ដំបង។

៣. វត្តសំរោងក្នុង
វត្តសំរោងក្នុង គឺជាទីអារាមដ៏ចំណាស់មួយ ក្នុងបណ្ដាវត្ដដែលមានភាពចំណាស់ជាងគេក្នុងខេត្ដបាត់ដំបង កសាងឡើងក្នុងកំឡុង ព.ស ២៤៣១ គ.ស ១៨៨៧ ដោយព្រះគ្រូ មុនី វិសុទ្ធវង្ស រាជាគណថ្នាក់ចត្វានិងជាចៅអធិការទី៧ នៃវត្តសំរោងក្នុង មានទីតាំងស្ថិតក្នុង ភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំខេត្តបាត់ដំបង។
ក្នុងបរិវេណអារាមទាំងមូល មានសំណង់ទាក់ទាញទេសចរដូចជា ព្រះវិហារចាស់ គុកសម័យខ្មែរក្រហម ព្រះវិហារថ្មី ប្រាសាទឥដ្ឋ ក្បាច់របងព្រះវិហារ ក្លោងទ្វាព្រះវិហាររូបប្រាសាទអង្គរវត្ត សាលាឆាន់ សាលាធម្មសភា ចេតិយ ក្លោងទ្វារ របបវត្ត សួនផ្កា ដើមឈើតូចធំចម្រុះ ចម្លាក់ពុទ្ធបដិមា ចម្លាក់រូបហនុមាន អគារសួរចម្លើយសម័យខ្មែរក្រហម សារមន្ទីរទារុណកម្មសម័យខ្មែរក្រហម និងបូជនីយដ្ឋានជាតិ៕
ក្នុងទីវត្តអារាមមានដំកល់ព្រះធាតុព្រះគ្រូចៅអធិការ ០៦ អង្គមុនៗ រួមមាន៖ ព្រះធាតុធុត្តុង្គជ័យ, ធុត្តុង្គតាត, ធុត្តុង្គណាក, ធុត្តុង្គរស់, ធុត្តុង្គរដ្ឋ និងលោកតា កែ៕


ដោយ៖ ឌឿនចាន់ ថារី

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ