ព័ត៌មានជាតិ
តើលោក ស្រី សុភក្ត្រ័ ដែលទើបត្រូវបានតែងតាំងជាអភិបាលរងខេត្តកំពង់ចាម មានខ្សែជីវិតយ៉ាងណា?
រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ បានផ្ដល់សេចក្ដីទុកចិត្តតែងតាំងលោក ស្រី សុភ័ក្រ ជាអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម។ មុនឡើងជាអភិបាលរងខេត្តកំពង់ចាមនេះ តើលោកស្រី សុភ័ក្រ មានខ្សែជីវិតយ៉ាងណា? ហើយ តើលោកមានប្រវត្តិនៃការសិក្សា និងការងារបែបណាខ្លះដែរ? «កម្ពុជាថ្មី» សូមលម្អិតជូនប្រិយមិត្តអ្នកអានដូចខាងក្រោម៖

លោក ស្រី សុភក្ត្រ័ កើតនៅថ្ងៃទី ០២ខែមីនាឆ្នាំ ១៩៨០ ក្នុងភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ លោកមានឪពុកឈ្មោះ ស្រី កានឿន បច្ចុប្បន្នជាសមាជិកក្រុមប្រឹក្សាខេត្តកំពង់ចាម និងម្តាយឈ្មោះ ហ៊ុន ចាន់ថុល ជាមេផ្ទះ។ លោក ស្រី សុភក្ត្រ័ គឺជាកូនទី១ ក្នុងចំណោមប្អូនស្រីប្រុស៤នាក់ទៀត។

បើនិយាយពីប្រវត្តិនៃការសិក្សាវិញ លោក ស្រី សុភក្រ្ត័ ធ្លាប់ជាសិស្សពូកែនៅវិទ្យាល័យព្រះសីហនុ ក្នុងឆ្នាំ១៩៩៨ ហើយបន្ទាប់មក លោកក៏បានបញ្ចប់ការសិក្សាកម្រិតទុតិយភូមិន្ទ និងបានបន្តការសិក្សារៀនថ្នាក់សកលវិទ្យាល័យ។ លុះនៅក្នុងឆ្នាំ២០០៤ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងគណនេយ្យ ហើយនៅក្នុងឆ្នាំ២០០៧ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកអក្សរសាស្ត្រអង់គ្លេស និងបានបញ្ចប់បរិញ្ញាបត្រថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងធុរកិច្ច និងរដ្ឋបាល។ ចំណែក នៅក្នុងឆ្នាំ២០២០ លោកបានចូលសិក្សាថ្នាក់បណ្ឌិតនៅរាជបណ្ឌិត្យសភាកម្ពុជា ដោយបានទទួលសញ្ញាបត្រថ្នាក់បណ្ឌិតនៅឆ្នាំ២០២២នេះ។

មិនត្រឹមតែប៉ុណ្ណោះទេ លោក ស្រី សុភក្ត្រ័ ក៏បានទទួលការបណ្តុះបណ្តាលវគ្គខ្លីៗជាច្រើន និងបានទៅធ្វើទស្សនកិច្ចសិក្សានៅក្រៅប្រទេសដូចជា ក្នុងឆ្នាំ២០១២ លោកបានទៅទស្សនកិច្ចសិក្សាទីក្រុងហានណូ ប្រទេសវៀតណាម។ ក្នុងឆ្នាំ២០១៥ លោកបានទៅទស្សនកិច្ចសិក្សាក្រុងណាមយាងជូ ខេត្តជាប់បុកដូ ប្រទេសកូរ៉េខាងត្បូង ហើយក្នុងឆ្នាំដដែរនេះ លោកបានចូលរួមវគ្គបណ្តុះបណ្តាលរដ្ឋបាលមូលដ្ឋាន នៅវិទ្យាស្ថាន LOGODI នៃប្រទេសកូរ៉េខាងត្បូងថែមទៀត។

នៅក្នុងឆ្នាំ២០១៦ លោកបានទស្សនកិច្ចសិក្សានៅក្រុងបេកាំង ខេត្តជាំងស៊ូ និងខេត្តហឺណាន នៃសាធារណរដ្ឋប្រជាមានិតចិន។ បន្ទាប់មក គឺនៅក្នុងឆ្នាំ២០១៧ លោកបានទៅទស្សនកិច្ចសិក្សាម្តងទៀតនៅទីក្រុងប៉េកាំង និងនៅខេត្តស៊ីឈួន ប្រទេសចិន ហើយក្នុងឆ្នាំដដែលនេះ លោកក៏បានទៅទស្សនកិច្ចសិក្សាស្តីពីការគ្រប់គ្រងសាសនានៅប្រទេសវៀតណាមផងដែរ។ ចេញពីវៀតណាមមកប្រទេសកម្ពុជាវិញមិនបានប៉ុន្មានផង ពោល គឺនៅក្នុងឆ្នាំ ២០១៨ លោក ស្រី សុភ័ក្រ ក៏បានទៅចូលរួមសិក្ខាសាលាស្តីអំពីការអភិវឌ្ឍប្រកបដោយចិរភាព នៅខេត្តចេជូ នៃប្រទេសកូរ៉េខាងត្បូង ហើយក្រោយមក លោកបានទៅចូលរួមសិក្ខាសាលាស្តីការងារការគ្រប់គ្រងជនភាគតិចនៃប្រទេសវៀតណាមនៅក្នុងឆ្នាំ២០១៨ដដែលនេះ។

នៅក្នុងឆ្នាំ ២០១៩ លោក ស្រី សុភ័ក្រ បានទៅទស្សនកិច្ចសិក្សានៅក្រុងWuha និងក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ហើយបានចូលរួមវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំវ័យក្មេង នៅទីក្រុងសៀងហៃ នៃសាធារណរដ្ឋប្រជាមានិតចិន។ រីឯ នៅក្នុងឆ្នាំ២០២២នេះ លោកបានបញ្ចប់វគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់នៅសាលាភូមិន្ទរដ្ឋបាល រាជធានីភ្នំពេញ។
ដោយឡែក ចំពោះប្រវត្តិការងារជាមន្ត្រីរាជការវិញ គឺលោក ស្រី សុភក្ត្រ័ បានចាប់ផ្តើមដំបូងជាមន្ត្រីជាប់កិច្ចសន្យា នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០០០ ហើយលោកបានប្រឡងជាប់ជាមន្ត្រីពេញសិទ្ធនៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០០៤ ជាមន្ត្រីក្របខណ្ឌនៅមន្ទីរធម្មការ និងសាសនាខេត្តកំពង់ចាម។ នៅក្នុងឆ្នាំ២០១៧ នាខែកុម្ភៈ លោកត្រូវបានតែងតាំងជាប្រធានការិយាល័យសាសនសិក្សាធិការនៃមន្ទីរធម្មការ និងសាសនាខេត្តកំពង់ចាម និងនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០០៧ លោកបានក្លាយជាព្រឹទ្ធបុរសរងនៃសកលវិទ្យាល័យព្រះសីហនុរាជ សាខាខេត្តកំពង់ចាម។ នៅក្នុងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១១ លោកត្រូវបានតែងតាំងជាប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ចាម ដែលមានឋានន្តរសិក្ត័ ជាឧត្តមមន្ត្រីថ្នាក់លេខ៣។

នៅពេលស្ថិតជាប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ចាម លោក ស្រី សុភ័ក្រ បានដឹកនាំវិស័យសាសនា មានការរីកចម្រើនគួរឲ្យកត់សម្គាល់។ ដូច្នេះហើយ ស្របតាមនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា គឺនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្ដល់សេចក្ដីទុកចិត្តតែងតាំងលោកជាអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម៕

ដោយ៖ ឡេក ចាន់ពេជ្រ

-
ចរាចរណ៍៣ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានជាតិ១៤ ម៉ោង ago
សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព៤ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា