ព័ត៌មានជាតិ
ប្រជាកសិករស្រុកទឹកផុសប្រើរហាត់ទឹកជាមធ្យោបាយវិលយកទឹកស្រោចស្រពស្រែចម្ការ
រទេះទឹក ដែលកន្លែងខ្លះគេហៅថារហាត់ទឹកនោះត្រូវបានប្រជាកសិកររស់នៅតាមមាត់ស្ទឹងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងប្រើប្រាស់ធ្វើជាឧបករណ៍យោងទឹកស្រោចស្រព ស្រែប្រាំង វស្សា និងដំណាំដាំដុះផ្សេងៗ ជំនួសដោយការប្រើប្រាស់ម៉ាស៊ីនបូមទឹកដែលត្រូវចំណាយថវិកាទិញប្រេងចាក់ប្រចាំថ្ងៃ។

លោក ឡាំ សារ៉ាត់ អាយុ៣១ ឆ្នាំ ជាកសិករមានទីលំនៅភូមិដំរឹប ឃុំអភិ វឌ្ឍន៍ ស្រុកទឹកផុស នៅល្ងាចថ្ងៃទី ០៦ ខែកញ្ញានេះ បានឲ្យដឹងថា គាត់បានចេះធ្វើរហាត់ទឹក ឬហៅតាមអ្នក ស្រុកតំបន់នោះថា (រទេះទឹក) ចេះតៗ ពីឪពុករបស់លោក។ ចំណែកឪពុករបស់លោកក៏ចេះធ្វើបន្តពីជីតាបន្តៗគ្នា ពីដូនតាមកដែរ។
សម្រាប់លោកបានធ្វើរហាត់ទឹកនេះប្រើប្រាស់បានជាង ៣ ឆ្នាំមកហើយ ដោយបានយកទឹកមកស្រោចស្រពលើដំណាំនិងស្រូវប្រាំងស្រូវវស្សារបស់លោក។ ចំពោះទឹកដែលហូរជាប់ជាប្រចាំពេលច្រើនហួសកំរិតគាត់បានបង្ហូរចូលស្រែអ្នកនៅជិតខាងគាត់ ដែលគ្មានរហាត់ឬ ពេលខ្លះគាត់ដាក់បំពង់យោងទឹកចាក់ចូលទរចំនួនតិចដើម្បីកាត់បន្ថយកំរិតទឹកហូរចូលស្រែចំការគាត់ទៅតាមតម្រូវការ។

លោក ឡាំ សារ៉ាត់ ម្ចាស់រហាត់ទឹកបានបញ្ជាក់ថា៖ ចំពោះការដំឡើងរហាត់ទឹកមួយៗត្រូវចំណាយថវិកាប្រមាណពី៣០ទៅ ៤០ ម៉ឺនរៀលប៉ុណ្ណោះ នេះបើយើងមានធ្នួស បិតទឹកស្រាប់ (របាំងទប់ទឹក)។ប៉ុន្តែបើធ្វើធ្នួសថ្មី ត្រូវបន្ថែមថវិកាច្រើនជាងនេះទើបអាចយកទឹកប្រើប្រាស់បាន។
ចំពោះអត្ថប្រយោជន៍វិញ គឺយើងមិនពិបាកទិញប្រេងចាក់ម៉ាស៊ីនបូមទឹកប្រចាំថ្ងៃនោះឡើយម៉្យាងទៀតស្រូវដែលនៅជាប់មាត់ស្ទឹងគឺពឹងលើទឹកហូរជាប់ជាប្រចាំ បើគ្មានទឹកគ្រប់គ្រាន់ទេទិន្នផលស្រូវ ក៏ត្រូវថយចុះផងដែរដោយសារតែដីជាប់មាត់ស្ទឹង ជាដីល្បាយខ្សាច់ វាឆាប់ខ្សោះទឹកណាស់។

លោក គុយ ឡេង មេឃុំអភិវឌ្ឍន៍ស្រុកទឹកផុសបានឱ្យដឹងថា៖ នៅតំបន់នេះ រហាត់ទឹកនេះ គេហៅរទេះទឹក គេមិនហៅរហាត់ទឹកទេ។ ចំណែកនៅក្នុងឃុំរបស់លោកមានប្រជាកសិករច្រើនដែរប្រើប្រាស់រទេះទឹកនេះ ជាមធ្យោបាយយកទឹកស្រោចស្រពស្រែប្រាំង ស្រែវស្សា និងដំណាំដាំដុះផ្សេងៗ។
ឃុំដែលដែលជាប់ដងស្ទឹង ក្នុងស្រុកទឹកផុសនេះមានដូចជា ឃុំក្បាលទឹក ឃុំទួលខ្ពស់ ឃុំតាំងក្រសាំង ឃុំអភិវឌ្ឍន៍ ប្រជាកសិកតរស់នៅតាមដងស្ទឹងទនេះ សុទ្ឋតែប្រើប្រាស់រហាត់ទឹកបែបនេះ ជាមធ្យោបាយយកទឹកជំនួសដោយការប្រើម៉ាស៊ីនបូមទឹកដែលត្រូវចំណាយថវិកា។

បើតាមការប្រមាណប្រជាកសិករយើងដែលប្រើប្រាស់រហាត់ទឹកនៅក្នុងទូរទាំង ស្រុកទឹកផុស មានប្រមាណជាង១០០គ្រឿងផងដែរ និងដែលឧបករណ៍រហាត់ទឹកនេះគឺជាគេមរតករបស់ដូនតាខ្មែរដែលប្រជាកសិករយើងបានរក្សាការពារមិនឲ្យបាត់បង់ឡើយ៕
អត្ថបទ៖ ឈៀងថារិទ្ធ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ