ព័ត៌មានជាតិ
មកដឹងពីចំនួនពិន្ទុ នឹងត្រូវដកពីបណ្ណបើកបរទៅតាមប្រភេទបទល្មើស
ថ្មីៗនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយក្រសួងមហាផ្ទៃបានដាក់ចេញនូវវិធានការថ្មីលើការពិន័យ និងដកពិន្ទុបណ្ណបើកបរ ដោយអនុវត្តសាកល្បងចាប់ពីថ្ងៃទី០១ កញ្ញា ដល់ថ្ងៃទី៣១ ធ្នូ ឆ្នាំ២០២២។

បើតាមលោក ឈួន វ៉ុន អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ការដកពិន្ទុលើបណ្ណបើកបរមានចាប់ពី ១ពិន្ទុ ដល់ ៦ពិន្ទុ អាស្រ័យទៅតាមស្ថាននៃបទល្មើសចរាចរណ៍ផ្លូវគោក ដូចជា មិនពាក់ខ្សែក្រវាត់សុវត្ថិភាព បើកបរលើសល្បឿនកំណត់ បើកបរក្នុងស្ថានភាពស្រវឹង ផ្ទុកមនុស្សលើសកំណត់ ឬល្មើសភ្លើងសញ្ញាជាដើម ។ មន្ត្រីក្រសួង
សាធារណការ និងដឹកជញ្ជូនរូបបានបន្តថា មន្ត្រីប៉ូលិសចរាចរណ៍អាចកាត់ពី ១ពិន្ទុ រហូតដល់ខ្ពស់បំផុត ៦ពិន្ទុ អាស្រ័យទៅលើបទល្មើស ទោះជាយ៉ាងណាក៏ដោយការកាត់ពិន្ទុនេះម្តងមិនឲ្យលើសពី ៨ពិន្ទុឡើយ។

ពាក់ព័ន្ធនឹងវិធានការថ្មីនេះ លោកស្រីវរសេនីយ៍ឯក លឹម សុខជា អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានពន្យល់ថា ការអនុវត្តវិធានការថ្មីនេះ គឺគ្រាន់ជាការបន្ថែមលើការអនុវត្តច្បាប់ចរាចរណ៍កន្លងមកប៉ុណ្ណោះ ដែលត្រូវបានអនុវត្តតាមរបៀបថ្មី ដោយឧបករណ៍បច្ចេកទេស ដើម្បីកត់ត្រាព័ត៌មានទុកក្នុងប្រព័ន្ធ។ ចំណែកនីតិវិធីនៃការដកពិន្ទុលើបណ្ណបើកបរ គឺមន្ត្រីនគរបាលជាអ្នកដកពិន្ទុ និងពិន័យនៅតំបន់គោលដៅ ដោយដកពិន្ទុលើបណ្ណបើកបរ ហើយចេញវិក្កយបត្រភ្លាមៗ។

ដូច្នេះហើយវិធានការថ្មីនេះតម្រូវឲ្យអ្នកបើកបរយានយន្តគ្រប់រូបត្រូវយកបណ្ណបើកបរ (ច្បាប់ដើម) តាមខ្លួន ដើម្បីបង្កលក្ខណៈងាយស្រួលដល់សមត្ថកិច្ចត្រួតពិនិត្យ និងអនុវត្តការដកពិន្ទុ ក្នុងករណីដែលមានការប្រព្រឹត្តល្មើសច្បាប់ចរាចរណ៍ផ្លូវគោក។

ខាងក្រោមនេះជាចំនួនពិន្ទុ នឹងត្រូវដកពីបណ្ណបើកបរទៅតាមប្រភេទបទល្មើស ដែលកើតមានញឹកញាប់៖
១.បទល្មើសត្រូវដក ១ពិន្ទុ
-មិនពាក់មួកសុវត្ថិភាព ឬមិនពាក់ខ្សែក្រវាត់
-បើកលើសល្បឿនកំណត់ (លើសតិចតួច)
-ផ្ទុកមនុស្សលើសកំណត់
២.បទល្មើសត្រូវដក ២ពិន្ទុ
-ហួសល្បឿនកំណត់ចាប់ពី ២០-២៩គីឡូម៉ែត្រ/ម៉ោង និងបង្កើនល្បឿននៅពេលគេកំពុងជែងខ្លួន
-បត់ឆ្វេងស្ដាំមិនបានត្រឹមត្រូវ និងបត់ត្រឡប់ក្រោយនៅកន្លែងហាមបត់
-យានយន្តមានលក្ខណៈបច្ចេកទេសមិនត្រឹមត្រូវ
-ចតយានយន្តនៅលើគំនូសថ្មើរជើងឆ្លងកាត់
-គេចពីមន្ត្រីនគរបាលចរាចរណ៍ ដែលត្រូវការត្រួតពិនិត្យ។
៣. បទល្មើសត្រូវដក ៣ពិន្ទុ
-ហួសល្បឿនកំណត់ចាប់ពី ៣០-៣៩គីឡូម៉ែត្រ/ម៉ោង
-បើកបរក្នុងពេលមានអត្រាជាតិស្រវឹងចាប់ពី ០,២៥ ដល់ ០,៣៩ មិល្លីក្រាម/លីត្រឈាម
-ឈប់ ឬចតនៅកន្លែងមានគ្រោះថ្នាក់
-មិនគោរពភ្លើងសញ្ញាពណ៌ក្រហម និងមិនគោរពផ្លាកសញ្ញាឈប់ ឬសញ្ញាអាទិភាព
-មិនគោរពសញ្ញាបញ្ជារបស់នគរបាលចរាចរណ៍។
៤.បទល្មើសត្រូវដក ៤ពិន្ទុ
-បើកហួសល្បឿនចាប់ពី ៤០-៤៩គីឡូម៉ែត្រ/ម៉ោង
-បើកបរមិនគោរពសិទ្ធិអាទិភាពនៅត្រង់ផ្លូវប្រសព្វ និងមិនបានផ្ដល់សិទ្ធិអាទិភាពឲ្យយានមកពីទិសផ្ទុយ
-ទំនិញធ្លាក់ពីលើយានពេលកំពុងបើកបរ
-បើកបញ្ច្រាសទិសចរាចរណ៍។
៥.បទល្មើសត្រូវដក ៦ពិន្ទុ
-បើកបរហួសល្បឿនកំណត់ចាប់ពី ៥០គីឡូម៉ែត្រ/ម៉ោងឡើងទៅ
-អាត្រាជាតិស្រវឹងចាប់ពី ០,៤០ មិល្លីក្រាម ក្នុងមួយលីត្រខ្យល់ឡើងទៅ
-រត់គេចខ្លួនពេលមានគ្រោះថ្នាក់ចរាចរណ៍
-ប្រើប្រាស់ផ្លាកលេខ និងបណ្ណសម្គាល់យានក្លែងក្លាយ
-ល្មើសច្បាប់ចរាចរណ៍ ហើយបង្ករបួសស្នាមដល់អ្នកដទៃ
-ប្រើប្រាស់បណ្ណបើកបរហួសសុពលភាព ឬមិនត្រឹមត្រូវតាមប្រភេទយានយន្ត
-បដិសេធមិនឲ្យធ្វើតេស្តជាតិអាល់កុល ឬសារជាតិញៀន
-ផ្ទុកមនុស្សលើទំនិញ៕
អត្ថបទ៖ សុធាវី



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ