ព័ត៌មានជាតិ
ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងខេមរភូមិន្ទ ស្នើដល់ពលរដ្ឋ បង្កើនការថែទាំសុខភាពអំឡុងរដូវវស្សា
ប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជា ក្រុងខេមរភូមិន្ទ កាលពីរសៀលថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២២ បានស្នើដល់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានសង្កាត់ ៣ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ថែទាំសុខភាពឲ្យបានល្អប្រសើរ ជៀសវាងមានជំងឺផ្សេងៗអំឡុងរដូវភ្លៀង។

ក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខ និងផ្តល់ស្បៀងអាហារជូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ជនពិការ និងស្រ្តីទើបសម្រាលក្រីក្រ សរុបចំនួន ៣១គ្រួសារ លោក ឈេង សុវណ្ណដា ប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជា ក្រុងខេមរភូមិន្ទ បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋ ត្រូវប្រញាប់ទៅមន្ទីរពេទ្យ ករណីសង្ស័យមានជំងឺណាមួយអំឡុងរដូវវស្សានេះ ព្រោះសុខភាពរស់នៅប្រចាំថ្ងៃជារឿងសំខាន់បំផុតទាមទារឲ្យថែទាំ។

លោក ឈេង សុវណ្ណដា បន្ថែមថា ពលរដ្ឋរស់នៅតាមដៃព្រែកកោះប៉ោ ភាគច្រើនជាអ្នកនេសាទ ហើយអំឡុងពេលមានព្យុះភ្លៀង ដូចក្រសួងធនធានទឹក និងឧតុនិយមព្យាករណ៍ មិនត្រូវចេញទូកទៅនេសាទនៅលើផ្ទៃសមុទ្រនោះឡើយ ដែលងាយនឹងជួបគ្រោះធម្មជាតិជាយថាហេតុ។ ចំពោះអ្នកពុំទាន់ចាក់វ៉ាក់សាំងគ្រប់ដូស ក៏ប្រញាប់ទៅទទួលវ៉ាក់សាំងនៅតាមមណ្ឌលសុខភាព។

អ្វីដែលសំខាន់ និងជាសារមួយទៅកាន់ពលរដ្ឋទៀតនោះ លោកគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាក្រុងខេមរភូមិន្ទ ណែនាំដល់ពលរដ្ឋកុំជឿតាមការឃោសនារបស់លោក ខឹម វាសនា ករណីថា មានទឹកលិចលង់ភពផែនដី ដោយបំផុសចលនាឲ្យពលរដ្ឋសម្រុក នៅក្នុងចម្ការម្រេចរបស់ខ្លួននៅក្បែរភ្នំគូលែន ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ លោកចាត់ទុកថា ការជំនឿបែបគ្មានការពិចារណាត្រឹមត្រូវ នឹងនាំមកនូវសេចក្តីទុក្ខដល់ខ្លួនឯង និងក្រុមគ្រួសារ។

បន្ទាប់ពីបានសំណេះសំណាល ជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ស្ទឹងវែង សង្កាត់ស្មាច់មានជ័យ និងសង្កាត់ដងទង់ ប្រធានអនុសាខាកាកបាទកាកក្រហមកម្ពុជា ក្រុងខេមរភូមិន្ទ និងសប្បុរសជន បានផ្តល់អំណោយជាស្បៀងអាហារ ជូនដល់ពលរដ្ឋមកពីសង្កាត់ដងទង់ ១៤គ្រួសារ សង្កាត់ស្ទឹងវែង ៩គ្រួសារ និងសង្កាត់ស្មាច់មានជ័យចំនួន ៨គ្រួសារ។ ក្នុង ១គ្រួសារទទួលបានអង្ករ ២៥គីឡូ, មី ២កេសតូចស្មើ ៦០កញ្ចប់, ទឹកសុទ្ធឱរ៉ាល់ ១កេស, ត្រីខ ១យួរ, ប៊ីចេងកន្លះគីឡូ, អំបិល ១គីឡូ, ទឹកត្រី ១កេះនិង ១ដបស្មើនឹង ១៣ដប, ប្រេងឆាគូក ១លីត្រ, ត្រីខ ១ឡូ, ខ្ទឹមសកន្លះគីឡូ, ម៉ាស់ចំនួន ១០ម៉ាស់ ភួយចំនួន ១, និងថវិកាមួយចំនួន ផងដែរ៕
អត្តបទ៖ សិរីវឌ្ឍនៈ



-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?