Connect with us

ព័ត៌មានជាតិ

មុនក្លាយជាប្រធានគណៈមេធាវី តើលោក លី ច័ន្ទតុលា ធ្លាប់ធ្វើការងារអ្វីខ្លះក្នុងវិស័យច្បាប់?

បានផុស

នៅ

លោក លី ច័ន្ទតុលា បានជាប់ឆ្នោតជាប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់អាណត្តិទី១៣ កាលពីថ្ងៃ ទី១៦ ខែតុលា ឆ្នាំ២០២០ នៅក្នុងមហាសន្និបាតរបស់គណៈមេធាវី ដោយទទួលបានសំឡេងគាំទ្រច្រើនលើសលប់នៃសំឡេងបោះឆ្នោតទាំងអស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការគាំទ្រលោក លី ច័ន្ទតុលា ឲ្យធ្វើជាប្រធានគណៈមេធាវីនេះ គឺផ្អែកលើបទពិសោធការងារយ៉ាងជោគជាំលើវិស័យច្បាប់ និងយុត្តិធម៌នៅកម្ពុជា។ លោក ក៏ជាអតីតនិស្សិតកម្ពុជាដែលបានទៅសិក្សានៅប្រទេសបារាំង ដែលក្លាយជាសិស្សឆ្នើមមាននិទ្ទេសល្អ ហើយទទួលបានសញ្ញាបត្រជាបន្តបន្ទាប់ពីសាកលវិទ្យាល័យនៅបារាំងនេះ។ ដើម្បីកាន់តែជ្រាបច្បាស់នោះ នៅថ្ងៃនេះ «កម្ពុជាថ្មី» នឹងលម្អិតប្រវត្តិរបស់លោកមេធាវី លី ច័ន្ទតុលា ដូចខាងក្រោម ៖  

លោក លី ច័ន្ទតុលា  កើតនៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៧៨ នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ លោក បានធ្វើសច្ចាប្រណិធានជាមេធាវី នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០៨។ ភរិយារបស់លោក គឺលោកស្រី ឈីវ ភិរម្យ ក៏កំពុងបំពេញវិជ្ជាជីវៈជាមេធាវីដែរ។

បើនិយាយអំពីការសិក្សា គឺលោកមេធាវី លី ច័ន្ទតុលា បានរៀនចប់កម្រិតវិទ្យាល័យនៅក្នុងឆ្នាំ១៩៩៥ នៅវិទ្យាល័យច្បារអំពៅ រាជធានីភ្នំពេញ ហើយបន្តការសិក្សាកម្រិតឧត្តមសិក្សានៅសាកលវិទ្យាល័យនីតិសាស្ត្រ និង​វិទ្យា​សាស្ត្រ​សេដ្ឋកិច្ច ដោយទទួលបានសញ្ញាបត្របរិញ្ញាបត្រផ្នែកនីតិឯកជន នៅឆ្នាំ១៩៩៩។ ស្របជាមួយគ្នានេះ នៅចុងឆ្នាំ១៩៩៩ លោក ក៏ទទួលបានអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសបារាំង ដែលលោកទទួលបានសញ្ញាបត្របរិញ្ញាបត្រ ឆ្នាំ២០០០ និងឆ្នាំ២០០១ ទទួលបានសញ្ញាបត្រអនុបណ្ឌិត ឯកទេសនីតិឯកជនពីសាកលវិទ្យាល័យ LUMIERE LYON II ។ បន្ថែមពីនេះ លោក លី ច័ន្ទតុលា ក៏ទទួលបានសញ្ញាបត្រមួយទៀតនៅឆ្នាំ២០០២​  គឺសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ផ្នែកនីតិជំនួញ នៅសាកលវិទ្យាល័យ Jean Moulin Lyon III ប្រទេសបារាំង។  សម្រាប់ភាសាបរទេស គឺលោកចេះភាសាបារាំង និងអង់គ្លេស។

បន្ទាប់ពីទទួលបានជោគជ័យដ៏ត្រចះត្រចង់លើការសិក្សា លោក លី ច័ន្ទតុលា បានចាប់ផ្ដើមចូលបម្រើការងារនៅតាមស្ថាប័នជាច្រើនទាំងរដ្ឋ និងឯកជន ដែលផ្អោតលើជំនាញវិជ្ជាជីវៈរបស់លោក គឺវិស័យច្បាប់។ សម្រាប់កិច្ចការរដ្ឋ គឺនៅឆ្នាំ២០០៥‑២០០៧ លោកជាសមាជិកក្រុមការងារ​ច្បាប់ និង​គោល​នយោបាយ​ប្រកួតប្រជែង នៅក្រសួងពាណិជ្ជកម្ម។ ឆ្នាំ២០០៦‑២០១៥ លោក ធ្វើជាក្រឡាបញ្ជីសហចៅក្រមស៊ើបអង្កេតអន្តរជាតិនៅ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុងតុលាការកម្ពុជា។

លុះនៅឆ្នាំ២០០៨ លោក ក្លាយជាមេធាវីពេញសិទ្ធិ និងជាប្រធានក្រុមហ៊ុនមេធាវី អេសវីភី និងនៅឆ្នាំ២០០៩ លោក ត្រូវបានតែងតាំងជាអនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី មានឋានៈស្មើរដ្ឋមន្ត្រី។ បន្ថែមពីនេះ ចាប់ពីឆ្នាំ ២០១២-២០១៥ ជាប់ជាសមាជិកក្រុមប្រឹក្សាគណៈមេធាវី អាណត្តិទី៧ រហូតដល់ឆ្នាំ២០២០ លោកជាប់ឆ្នោតជាប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់អាណត្តិទី១៣ និងជាប្រធានគណៈកម្មាធិការជាតិសមាគមច្បាប់អាស៊ានកម្ពុជា បន្ទាប់ពីលោកក្លាយជាមេធាវីរបស់រាជរដ្ឋាភិបាលកាលពីឆ្នាំ២០១៩។

ចំពោះការងារឯកជនវិញ គឺលោក លី ច័ន្ទតុលា ធ្លាប់ជាទីប្រឹក្សាច្បាប់ក្រុមហ៊ុនសេវាកម្មគ្រប់គ្រង​ព្រលាន​យន្តហោះ ជាទីប្រឹក្សាផ្នែកច្បាប់ និងគោលនយោបាយប្រកួតប្រជែង​របស់សន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងអភិវឌ្ឍន៍ ជាអ្នកសម្របសម្រួលស្តង់ដា​ការងារអន្តរជាតិក្រោម​គម្រោងរបស់អង្គការ​ពលកម្ម​អន្តរជាតិ និងជាទីប្រឹក្សារបស់អង្គការអ្នកប្រើប្រាស់អន្តរជាតិ ដែលមានទីតាំងនៅប្រទេសម៉ាឡេស៊ី។  បច្ចុប្បន្ន លោកមេធាវី លី ច័ន្ទតុលា ក៏ជាសាស្ត្រាចារ្យច្បាប់នៅតាមសាកលវិទ្យល័យនានានៅកម្ពុជា និងមជ្ឍមណ្ឌលបណ្តុះបណ្តាលមេធាវីផងដែរ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ នាទីutes មុន

អភិបាលរាជធានី​ ណែនាំឱ្យដាក់មីក្រូតាមម៉ូតូកង់បី ស្រែក​ហាមឃាត់ មិនឱ្យដុតផាវ ក្នុង​ឱកាសបុណ្យចូលឆ្នាំចិន វៀតណាម

ព័ត៌មានជាតិ១ ម៉ោង មុន

ប៉ូឡូញ បង្ហាញបំណងចង់បង្កើតរោងចក្រកែច្នៃចំណីអាហារនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងតំបន់

ជីវិតកម្សាន្ដ១ ម៉ោង មុន

អ្នកគាំទ្រតារាចម្រៀងរ៉េប G-Devith និង វណ្ណដា ផ្ទុះការផ្លែផ្កាឌឺដងដាក់គ្នាព្រោះតែរឿងនេះ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​ជម្លោះ​នៅ​កុងហ្គោ​​​កក្រើក​ឡើង​ខ្លាំង​​ បន្ទាប់​ពី​ក្រុម​ឧទ្ទាម​ទាមទារ​​ទីក្រុង​ Goma

ជីវិតកម្សាន្ដ២ ម៉ោង មុន

ស្អែកសែនចិន ! តារាសម្តែង សួង សាខារ៉ានីត ដាស់តឿនឲ្យប្រុងប្រយ័ត្នបញ្ហាភ្លើង ពេលដុតក្រដាសសែន

ជីវិតកម្សាន្ដ៩ ម៉ោង មុន

នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក

ព័ត៌មានជាតិ១២ ម៉ោង មុន

របបខ្យល់មូសុងឦសានបានថយឥទ្ធិពល តែក៏នៅត្រជាក់ពី២០ទៅ១៩°C និងអាចមានភ្លៀងធ្លាក់​៥%​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ម៉ាត់ណាម៉ាត់ហ្នឹង! ត្រាំ ដាក់ទណ្ឌកម្មសេដ្ឋកិច្ចកូឡុំប៊ី ព្រោះមិនព្រមទទួលយកជនអន្តោប្រវេសន៍ទៅវិញ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ហ្សេលេនស្គី៖ លោក ត្រាំ មាន​ចិត្ត​ចង់​បញ្ចប់​សង្គ្រាម តែ​គាត់​នៅ​ខ្វះ​ការ​យល់​ដឹង

Sokha Hotels

ព័ត៌មានពេញនិយម