ព័ត៌មានជាតិ
រង្វង់មូលវិថី សាយ ភូថង ត្រូវបានថែទាំ និងលើកកម្ពស់សោភ័ណភាពបរិស្ថានជាប្រចាំ
រង្វង់មូលវិថីលោកតាព្រឹទ្ធាចារ្យ សាយ ភូថង ត្រូវបានអាជ្ញាធស្រុកបូទុមសាគរ ផ្តោតការយកចិត្តទុកដាក់ថែទាំ និងលើកកម្ពស់សោភ័ណ្ឌភាពអនាម័យបរិស្ថានជាប្រចាំ តាមរយៈសកមុ្មភាពលាងសម្អាត រើសសំរាម ដំឡើងអំពូលសូឡា និង តុបតែងលម្អផ្កា ជាដើម។

ថ្លែងក្រោយដឹកនាំមន្រ្តីក្រោមឱវាទដុះលាង និងសម្អាតអនាម័យបរិស្ថាន នៅចំណុចរង្វង់មូលវិថី សាយ ភូថង នៅព្រឹកថ្ងៃទី ៧ ខែកញ្ញានេះ លោក ហាក់ ឡេង អភិបាល អភិបាលស្រុកបូទុមសាគរ បានឲ្យដឹងថា ឥស្សរៈជនសំខាន់ៗ បច្ចុប្បន្ន រួមគ្នាកសាងរង្វង់នេះឡើង ក្នុងគោលបំនងដើម្បីរំលឹកគុណចងចាំ នៃប្រវត្តិស្នាដៃសកម្មភាពលះបង់តស៊ូ រំដោះភ្លើងសង្រ្គាមរបស់លោកតាព្រឹទ្ធាចារ្យ សាយ ភូថង ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន។

លោកអភិបាលស្រុក បន្ថែមដែរថា រង្វង់មូលវិថីព្រឹទ្ធាចារ្យ សាយ ភូថង ក៏ជាទីកន្លែងមួយ សម្រាប់គោរពបូជារបស់ប្រជាពលរដ្ឋ អ្នកទេសចរណ៍មកលេងកម្សាន្ត និងថតរូបទុកជាអនុស្សាវរីយ៍រាល់ពេលមានអ្នកដំណើរឆ្លងកាត់ទីរួមស្រុកបូទុមសាគរ។ ដូច្នេះទើប លោកតែងតែបំផុសចលនាធ្វើអនាម័យថែទាំសម្អាតរង្វង់មូលវិថី សាយ ភូថង នេះជាប្រចាំ។ លោកស្នើដល់មនុស្សជំនាន់ក្រោយៗ បន្តចងចាំពីគុណបំណាច់របស់លោកតាព្រឹទ្ធាចារ្យ និងរួមគ្នាថែរក្សាសោភ័ណ្ឌភាពនៅទីនេះ។

យោងតាមប្រវតិ្តសិលាចរិត លើក្រោមរូបសំណាក់រង្វង់មូលវិថីរបស់លោកតាព្រឹទ្ធាចារ្យ សាយ ភូថង បង្ហាញថា លោក សាយ ភូថង កើតឆ្នាំ ១៩២០ នៅភូមិឆ្មាបាត់ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង លុះដល់ឆ្នាំ ២០១៦បានស្លាប់។ នៅឆ្នាំ ១៩៤៦ ដល់ឆ្នាំ ១៩៥៣ លោកតាបានដឹកនាំចលនាតស៊ូនៅខេត្តកោះកុង ប្រឆាំងនឹងអាណានិគមនិយមបារាំង។ ឆ្នាំ ១៩៧០ដល់ឆ្នាំ ១៩៧៤ លោកតា សាយ ភូថង បន្តដឹកនាំចលនាតស៊ូប្រឆាំងនឹងចក្រពត្តិនិយមអាមេរិក។

ដោយឡែកនៅអំឡុងឆ្នាំ ១៩៧៤ ដល់ឆ្នាំ ១៩៧៨ ដឹកនាំចលនាតស៊ូនៅខេត្តកោះកុង ក្រោកឡើងចាប់អាវុធប្រឆាំងនឹងរបប ប៉ុល ពត។ ចាប់ពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ ២០១៦ មានតួនាទីជាអនុប្រធានក្រុមប្រឹក្សារដ្ឋ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ៕
អត្តបទ៖ សិរីវឌ្ឍនៈ




-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍