Connect with us

ព័ត៌មានជាតិ

ទេសរដ្ឋមន្រ្តី លី ធុជ នាំយកនូវអំណោយ​របស់សម្តេចតេជោ​ចែកជូនដល់ចាស់ជរា​ចំនួន ១៥០​ គ្រួសារ នៅក្រុងបាវិត

បានផុស

នៅ

ព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ ក្នុងនាមលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង លោកទេសរដ្ឋមន្រ្តី លី ធុជ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបាវិត ខេត្តស្វាយរៀង បាននាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគដ៏ថ្លែថ្លារបស់សម្តេចតេជោ នាយ​ករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់ចាស់ជរាចំនួន ១៥០ គ្រួសារ នៅសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ដើម្បីចូលរួមសម្រាលបន្ទុកដល់ជីវភាពរស់នៅប្រចាំថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អំណោយដ៏ថ្លៃថ្លានេះបានមកពីកៀរគររបស់លោក ស៊ុយ ជីហ៊ាង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ច្រកម្ទេស និងការឧបត្ថម្ភពីសមាគមពាណិជ្ជកម្មអូស្រ្តាលី ដែលមានលោក សារ៉ា ជេកសុន ជាប្រធាន និងលោក តាន់ សិទ្ធី ជាអនុប្រធាន។

ក្នុងនាមលោកស្រីកិត្តិសង្គហបណ្ឌិត លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តស្រឡាញ់ អាណិតអាសូរ និងសប្បុរសធម៌របស់សមាគមពាណិជ្ជកម្មអូស្រ្តាលី ដែលបរិច្ចាគនូវធនធានផ្ទាល់ខ្លួនចូលរួមសម្រាលបន្ទុកដល់ជីវភាពរស់នៅរបស់គ្រួសារប្រជាពលរដ្ឋដែលកំពុងជួបការលំបាកនៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង។

ទឹកចិត្តដ៏ជ្រះថ្លានេះ បានបង្ហាញអំពីការយកចិត្តទុកដាក់ ការនឹករលឹក និងការគោរពស្រឡាញ់ខ្មែរដូចគ្នា ទោះបីកំពុងរស់នៅក្រៅប្រទេសក៏ដោយ។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានពាំនាំសេចក្តីនឹករលឹក និងសាកសួរសុខទុក្ខពីសម្តេចតេជោ និងសម្តេចកិត្តិព្រឺទ្ធបណ្ឌិត ជូនដល់ប្រជាពលរដ្ឋស្ថិតក្នុងក្រុងបាវិតទាំងអស់ ព្រមទាំងបានថ្លែងអំណរគុណចំពោះការផ្តល់នូវទំនុកចិត្ត និងការជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ តាមរយៈការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នាពេលកន្លងមកនេះ។

លោកបន្តទៀតថា សន្លឹកឆ្នោតរបស់បងប្អូនមួយសន្លឹក បានបង្ហាញពីការគាំទ្រនូវគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា ក្នុងការអភិវឌ្ឍនៅតាមមូលដ្ឋាន និងដើម្បីភាពសុខដុមរបស់ប្រជាពលរដ្ឋមូលដ្ឋានផងដែរ។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី ក៏បានអំពាវនាវឲ្យប្រជាជនទាំងអស់បន្តការគាំទ្រសម្តេចតេជោ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាសម្រាប់ឆ្នាំ២០២៣ ដើម្បីបន្តដឹកនាំប្រទេសជាតិឲ្យកាន់តែមានការអភិវឌ្ឍ។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី លី ធុជ បានដឹកនាំក្រុមការងារទាំងអស់ ចូលរួមទទួលទាននំបញ្ចុកសាមគ្គីនៅភូមិបាវិតលើ សង្កាត់បាវិត ដើម្បីថ្លែងអំណរគុណដល់ក្រុមការងារ និងប្រជាពលរដ្ឋទាំងអស់ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក៏ដូចបានចុះសួរសុខទុក្ខដល់ខ្នងផ្ទះរបស់បងប្អូនប្រជាពលរដ្ឋក្រីក្រផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

ត្រាំ ប្រកាសក្តែងៗថា អាមេរិក ​នឹងយកបាន Greenland ១០០%

អគ្គិភ័យ
សន្តិសុខសង្គម១៧ នាទីutes មុន

Update៖ អគ្គិភ័យឆេះនៅខណ្ឌ​ឬស្សីកែវយប់មិញ​ឆេះផ្ទះពលរដ្ឋសរុប១១ខ្នង

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៦ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៦ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

Sokha Hotels

ព័ត៌មានពេញនិយម