ព័ត៌មានជាតិ
ណែនាំឲ្យស្គាល់បណ្ណាល័យ ៧ កន្លែងនៅភ្នំពេញ សិស្សអាចចូលសិក្សាស្រាវជ្រាវបាន
សម្រាប់សិស្សនិស្សិតដែលកំពុងបន្តការសិក្សានៅរាជធានីភ្នំពេញច្បាស់ជាចង់ស្វែងរកនៅបណ្ណាល័យដែលអាចសិក្សាស្រាវជ្រាវមេរៀនសំខាន់ផ្សេងៗដែលគ្រូបានដាក់ឲ្យ ឬសម្រាប់សិស្សមួយចំនួនដែលចូលចិត្តការអានសៀវភៅ។ មានសិស្សខ្លះក៏បានស្គាល់អំពីវត្តមាននៃបណ្ណាល័យទាំងអស់នោះ ប៉ុន្តែសិស្សខ្លះទៀតក៏មិនបានដឹងនោះទេ។

ថ្ងៃនេះ«កម្ពុជាថ្មី» នឹងណែនាំបណ្ណាល័យមួយចំនួននៅរាជធានីភ្នំពេញសម្រាប់សិស្សនិស្សិតក្នុងការស្វែងរកសៀវភៅ។
១. បណ្ណាល័យជាតិកម្ពុជា
បណ្ណាល័យជាតិបង្កើតឡើងនៅថ្ងៃទី២៤ ធ្នូ ១៩២៤ ក្នុងសម័យអាណានិគមបារាំង ដែលអាសយដ្ឋានរបស់បណ្ណាល័យគឺនៅទល់មុខសាកលវិទ្យាល័យជាតិគ្រប់គ្រង តាមបណ្ដោយផ្លូវគ្រីស្តួភើ ហូវ (ផ្លូវ៩២)។ បណ្ណាល័យមួយនេះ មានផ្ទុកឯកសារសំខាន់ៗ សៀវភៅរាប់ម៉ឺនក្បាល បណ្តុំឯកសារចាស់ៗដែលបន្សល់ទុកកាលពីសម័យមុនសង្គ្រាម និងឯកសារសំខាន់ៗមួយចំនួនផ្សេងទៀត។
សិស្ស និស្សិតអាចចូលសិក្សាស្រាវជ្រាវបានដោយមិនគិតថ្លៃ ហើយបើចង់ខ្ចីសៀវភៅត្រូវធ្វើកាតសមាជិកជាមុនសិន។
បណ្ណាល័យនេះបើកពីថ្ងៃច័ន្ទ-សុក្រ (លើកលែង សៅរ៍-អាទិត្យ និងថ្ងៃបុណ្យ) ចាប់ពីម៉ោង ៨:០០ ដល់ម៉ោង ១១:០០ ព្រឹក និង ២:០០ ដល់ម៉ោង៥:០០ ល្ងាចផងដែរ។

២.បណ្ណាល័យអាឡីយ៉ង់ ហ្វ្រង់សេ
បណ្ណាល័យនេះជាបណ្ណាល័យឯកជន ប៉ុន្តែអ្នកសិក្សាអាចចូលអានសៀវភៅនៅទីនោះបានដោយមិនគិតថ្លៃ ដែលមានសៀវភៅគ្រប់ប្រភេទ ទាំងភាសាជាតិ ភាសាបារាំង អង់គ្លេស ពិសេសគឺកន្លែងអង្គុយបំពាក់ម៉ាស៊ីនត្រជាក់មានផាសុកភាព ហើយសិស្សនិស្សិតចង់ខ្ចីសៀវភៅត្រូវមានកាតសមាជិក។
បណ្ណាល័យនេះ មានទីតាំងនៅលើផ្លូវ១៨០ ចន្លោះផ្លូវត្រសក់ផ្អែម និងផ្លូវព្រះមុនីវង្ស ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។

៣. បណ្ណាល័យព្រឹទ្ធសភា
ជាបណ្ណាល័យរបស់រដ្ឋមួយ ដែលសំបូរទៅដោយសៀវភៅ និងឯកសារច្បាប់សំខាន់ៗរបស់កម្ពុជា និងមានទីតាំងស្ថិត មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ។ បណ្ណាល័យនេះ បើកចាប់ពីម៉ោង០៧:៣០-១១:០០ ព្រឹក និង ០២:០០-០៥:០០ ល្ងាច ពីថ្ងៃ ច័ន្ទ-សុក្រ និងថ្ងៃសៅរ៍ ចាប់ពីម៉ោង ០៧:៣០ ដល់ ១១:០០ ព្រឹក។
សិស្ស និស្សិត អាចខ្ចីសៀវភៅបានលុះត្រាតែមានកាតសមាជិក ដែលស្នើធ្វើពុំមានគិតថ្លៃទេ ឬអាចខ្ចីសៀវភៅម្ដងបាន ២ក្បាល និងរយៈពេល ២សប្ដាហ៍ ដោយកក់ប្រាក់ចាប់ពី៥ពាន់រៀលឡើងទៅ។

៤. បណ្ណាល័យបៃតង
សម្រាប់បណ្ណាល័យនេះ បង្កើតឡើងដោយក្រសួងបរិស្ថានតាំងពីដើមឆ្នាំ ២០១៧។ បណ្ណាល័យនេះ ក៏មានផ្ទុកសៀវភៅអប់រំបរិស្ថាន អភិវឌ្ឍជីវៈចម្រុះ ការបំពុល កិច្ចគាំពារបរិស្ថាន ប្រព័ន្ធអេកូឡូស៊ី ព្រមទាំងសៀវភៅទាក់ទងនឹងការប្រែប្រួលអាកាសធាតុ សេដ្ឋកិច្ចបៃតង។
ទីតាំងបណ្តាល័យនេះ ស្ថិតនៅទីស្ដីការក្រសួងបរិស្ថានផ្លូវទៅកោះពេជ្រ។

៥. បណ្ណាល័យសម្ដេចហ៊ុន សែន នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
បណ្ណាល័យនេះស្ថិតនៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញជិតអគារ CKCC។ មានសៀវភៅរាប់ម៉ឺនក្បាល និងច្រើនមុខវិជ្ជាទាក់ទងមុខវិទ្យាផ្សេងៗ ដូចជាប្រវត្តិសាស្ត្រខ្មែរ វិទ្យាសាស្ត្រ ធនាគារជាដើម។ ប្រសិនបើអ្នកចង់ខ្ចីសៀវភៅត្រូវធ្វើកាតសមាជិកជាមុនសិន។ សិស្សអាចខ្ចីសៀវភៅបាន លុះតាតែធ្វើកាតសមាជិកសម្រាប់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ សម្រាប់សាធារណជន សិស្សនិស្សិតសាលាផ្សេង តម្រូវឲ្យកក់ប្រាក់ខ្លះពេលខ្ចីសៀវភៅ។
បណ្តាល័យនេះចាប់បើកពីថ្ងៃច័ន្ទ-សុក្រ ពីម៉ោង ០៧:០០ ព្រឹក ដល់០៥:០០ល្ងាច។ ឯថ្ងៃសៅរ៍បើកពីម៉ោង ៨:០០ ព្រឹក ដល់ ០៤:០០ ល្ងាច។

៦. បណ្ណាល័យ អាមេរិកខែន ខរនើ (American Corner)
បណ្ណាល័យមួយនេះ មានសៀវភៅសម្រាប់សិក្សាភាសាអង់គ្លេស និងឯកសារផ្សេងៗទៀតពីសហរដ្ឋអាមេរិក។ មានដូចជាប្រវត្តិសាស្ត្រ វប្បធម៌ ពាណិជ្ជកម្ម ច្បាប់ នយោបាយ និងលទ្ធិប្រជាធិបតេយ្យ របស់សហរដ្ឋអាមេរិក។ បណ្ណាល័យនេះ ស្ថិតនៅមហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ បើកចាប់ពីថ្ងៃច័ន្ទ-សុក្រ ៧:៣០ ព្រឹក ដល់៨:៣០យប់។ រីឯសៅរ៍-អាទិត្យ បើកពីម៉ោង ៨:០០ព្រឹក ដល់ ៥:៣០ រសៀល។ សិស្សអាចខ្ចីសៀវភៅបាន គឺតម្រូវឲ្យធ្វើកាតសមាជិក ដោយពុំមានគិតថ្លៃ។ អាចខ្ចីសៀវភៅម្ដងបានពីរក្បាល និងរយៈពេលពីរសប្ដាហ៍។

៧. បណ្ណាល័យបញ្ញាវ័ន្ត
បណ្ណាល័យបញ្ញាវ័ន្ត មានទីតាំងស្ថិតនៅក្បែរសាលាបឋមសិក្សាទួលស្លែង ហើយមានផ្ទុកសៀវភៅជាច្រើនក្បាលពាក់ព័ន្ធច្បាប់ សេដ្ឋកិច្ច បរិស្ថាន អក្សរសាស្ត្រ និងរឿងព្រេង ដែលមានទាំងភាសាខ្មែរ និងបរទេស៕

ដោយ៖ ឌឿនចាន់ ថារី

-
សន្តិសុខសង្គម១៩ ម៉ោង ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ២៣ ម៉ោង ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ