Connect with us

ព័ត៌មានជាតិ

សាស្រ្តាចារ្យប្រវត្តិវិទ្យា លោក សំបូរ ម៉ាណារ៉ា ​ប្រាប់​​ពី​បុគ្គលិកលក្ខណៈ​អ្នក​បង្កើត​មនោគមវិជ្ជា

បានផុស

នៅ

សាស្រ្តាចារ្យប្រវត្តិវិទ្យា លោក សំបូរ ម៉ាណារ៉ា បានគូសបញ្ជាក់ថា អ្នកដែលបង្កើតមនោគមវិជ្ជា គួរតែអ្នកដែលបានបំពេញកាតព្វកិច្ចដើម្បីសង្គមជាតិ មិនគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន នោះជាមនោគមវិជ្ជារីកចម្រើន គូរជាទីគោរព ជាមហាវីរភាព​សម្រាប់​ជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្តល់​បទ​សម្ភាសដល់​កម្ពុជាថ្មី លោកសាស្រ្តាចារ្យប្រវត្តិវិទ្យា សំបូរ ម៉ាណារ៉ា បានឲ្យដឹងថា មនោគមវិជ្ជា​ជាគំនិតមួយរបស់បុគ្គលម្នាក់ៗ គំនិតមួយដែលផុសចេញ អំពីដំណើរវិវត្តនៃការចង់បាន ការទោរទន់ ហើយក៏ចាប់ផ្តើមធ្វើអ្វីមួយដោយការជឿជាក់ និងកំណត់ទិសដៅ។

មនោគមវិជ្ជា​ជាផ្នែកមួយ ដែលញ៉ាំង​ឲ្យមនុស្សទាំងឡាយយកចិត្តទុកដាក់ ពិចារណាក្នុងការផ្សំគំនិត ចំណេះដឹងដែលមាន ឈានដល់ការអនុវត្តផ្ទាល់ទៀតផង។ អ្នកដែលបង្កើតមនោគម សុទ្ធតែជាមនុស្សដែលអះអាងថាខ្លួនចង់ឲ្យមនុស្សទាំងឡាយ​ក្លាយ​ជាអ្នកបានទទួលផល។

លោកសាស្តាចារ្យបានបន្តថា មនុស្សបង្កើតមនោគមវិជ្ជា គួរជាមនុស្សធ្វើអំពើល្អ មានការគិតបញ្ញា បម្រើ​ផលប្រយោជន៍ ស្តាប់បេះដួងខ្លួនឯង ស្តាប់គំនិតដែលខ្លួនឯងបានគិតឲ្យបានច្រើន ហើយឲ្យតម្លៃទៅលើអ្នកដទៃឲ្យបានច្រើនបើអាចធ្វើទៅបាន។ ប៉ុន្តែលោកបានលើកឡើងថា ក្នុងចំណោមមនោគមវិជ្ជា​ទាំងនោះ ក៏មានមួយទៀតគឺជាចិត្តលោភលន់ ជាការបំពាន ទន្រ្ទាន ដែលធ្វើឲ្យអ្នកទាំងឡាយក្លាយទៅជាសាវក​របស់ខ្លួន ត្រូវតែធ្វើតាមដើម្បីបំពេញបំណងនៅអ្វីដែលបានដាក់តម្កល់។

ពាក់ព័ន្ធបញ្ហានេះ លោកសាស្តា្រចារ្យ បានលើកឧទាហរណ៏ថា «យើងនាំគ្នាដាក់ស្មៅមុខសេះ បង្អើល​ឲ្យសេះរត់ ព្រោះ​តែ​សេចក្តីស្រេកឃ្លាន សេះដេញតាមស្មៅ ចេះតែរត់តាម ជិតបង្កើយៗ។ នេះហើយមនោគមវិជ្ជា​បម្រើផលប្រយោជន៏ដែលឲ្យសេះរត់តាមខ្លួន ដើម្បីទទួលបានស្មៅ តែដល់ទីបំផុតសេះរត់រហូតដល់ដាច់ខ្យល់ស្លាប់ នៅមិនអាចទទួលបានស្មៅ គ្រាន់តែបានឃើញ»។

កត្តាទាំងអស់នេះហើយ ជាមនោគមវិជ្ជា​មួយដែលនាំឲ្យបាត់តម្លៃ ភាពជឿជាក់ពិតប្រាដករបស់មនុស្សក្នុងការផ្សំគំនិតនៃការបង្កើតមនោគមវិជ្ជា។

«ទៀតសោទ នាសម័យអង្គរ ព្រះរាជាជាច្រើនអង្គបានបង្កើតនៅមនោគមសម្រាប់កសាងប្រទេស​ជាតិ ប្រដៅមនុស្ស អប់រំមនុស្សឲ្យបំពេញកាតព្វកិច្ចដើម្បីជាតិ។ ព្រះរាជានៅក្នុងសម័យអង្គរជិះ តែដំរី គោ ក្របី រទះសេះ សម្រាប់សាង់សង់ស្ពាន និងធ្វើអ្វីផ្សេងៗបានបញ្ជាក់ថា ជាមនោគមវិទ្យាមួយ បានបណ្តុះគំនិតប្រជាជនសម័យនោះឲ្យធ្វើអ្វីដើម្បីជាតិ»។ លោកសាស្រ្តាចារ្យ បានបន្ថែម។

ទន្ទឹមនោះ លោកសាស្រ្តាចារ្យបានបង្ហើបថា ចំពោះអ្នកបានជឿទៅលើមនោគមវិជ្ជា​អសកម្មយ៉ាងងប់ងល់ នាំឲ្យប៉ះពាល់​ឬ​ខូចប្រយោជន៍ដល់​​ខ្លួន​ឯង មនុស្ស​ជុំវិញ​ខ្លួន​​ក៏​ដូចជា​​ប្រទេស​ជាតិ​៕

ដោយ៖ ឌឿនចាន់ ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម