ព័ត៌មានជាតិ
ជាង ៨ខែឆ្នាំនេះ មានអ្នកឆ្លងជំងឺគ្រុនឈាមជាង ៦ពាន់ករណី ហើយស្លាប់ ១១ករណី កើនឡើងជាង ៥ដង
គិតត្រឹមដើមខែកញ្ញា ឆ្នាំ ២០២២នេះ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺគ្រុនឈាមប្រមាណជាង ៦ពាន់ករណី។ ក្នុងនោះមានស្លាប់ ១១ករណី កើនឡើងជាង ៥ដង បើប្រៀបធៀបទៅនឹងដូចគ្នាកាលពីឆ្នាំ ២០២១ កន្លងទៅ ដែលមានអ្នកស្លាប់ត្រឹមតែ ៣ករណីប៉ុណ្ណោះ។
លោកវេជ្ជបណ្ឌិត លាង ឬទ្ធា ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម នៃក្រសួងសុខាភិបាល មានប្រសាសន៍នៅថ្ងៃទី ៧ ខែកញ្ញានេះថា ចាប់ពីខែមករា រហូតមកដល់ដើមខែកញ្ញាឆ្នាំ ២០២២ នេះ មានករណីជំងឺគ្រុនឈាមចំនួន ៦១៤១ករណី។ ក្នុងនោះស្លាប់ ១១ ករណីមានការកើនឡើងជាង ៥ដង បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២១ កន្លងទៅមានចំនួន ១០០២ករណី ហើយមានមនុស្សស្លាប់ចំនួន ៣ករណី។
លោកវេជ្ជបណ្ឌិត បានបន្តថា ទោះបីជាករណីជំងឺគ្រុនឈាម មានការកើនឡើងខ្ពស់ជាងឆ្នាំមុនក៏ដោយ ក៏រហូតមកដល់ពេលនេះ មន្ត្រីជំនាញអាចគ្រប់គ្រងស្ថានភាពបាន មិនមានអ្វីគួរឲ្យព្រួយបារម្ភនោះទេ។ យ៉ាងណាក៏ដោយ លោកវេជ្ជបណ្ឌិត បានណែនាំដល់ប្រជាពលរដ្ឋ ត្រូវបន្តរស់នៅស្អាត និងអនាម័យ ដោយធ្វើការលប់បំបាត់នូវសំបកកំប៉ុង សំបកដូង សំបកកង់ឡាន និងម៉ូតូ ព្រមទាំងឆ្នាំងចាស់ៗ ទុកចោលនៅក្រៅផ្ទះ ព្រោះថា វត្ថុទាំងនេះអាចដាក់ទឹកបាន ដែលអាចកកើតទៅជាដង្កូវទឹក ហើយវិវត្តន៍ទៅជាមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម និងអាចចម្លងទៅមនុស្ស ធ្វើឲ្យអត្រាឆ្លងកាន់តែច្រើនថែមទៀតនៅគ្រប់ពេល ដោយសារស្ថិតនៅក្នុងរដូវវស្សានៅឡើយ។
ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប បើសង្ស័យថា មានជំងឺគ្រុនឈាម ដូចជាមានអាការៈក្តៅខ្លួនចាប់ពី ៣៩ ទៅដល់ ៤០ អង្សា នឹងមានរោគសញ្ញាផ្សេងៗទៀត ដូចជាមុខក្រហម ឈឺប្រឡង់កែវភ្នែកចាក់ទៅក្រោយ ឈឺក្បាល ចង់ក្អួតឬក្អួត ឈឺពោះ ឈឺសាច់ដុំឈឺសន្លាក់ដៃជើង ស្នាមអុចៗក្រហមលើស្បែក ឬមានហូរឈាមតាមអញ្ចាញធ្មេញជាដើម ត្រូវរួសរាន់បញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យរដ្ឋ ដែលនៅជិតផ្ទះជាបន្ទាន់ ដើម្បីឲ្យគ្រូពេទ្យពិនិត្យ និងព្យាបាលឲ្យបានទាន់ពេលវេលា។
លោកវេជ្ជបណ្ឌិត បានឲ្យដឹងទៀតថា «ការបញ្ជួនកូនទៅពេទ្យរដ្ឋបានទាន់ពេលវេលា នឹងជួយកាត់បន្ថយគ្រោះថ្នាក់ដល់អាយុជីវិត។ ជាក់ស្តែងករណីស្លាប់ ១១ករណីកន្លមកនេះ គឺដោយសារតែពួកគាត់មានការធ្លោះធ្លោយ ប្រហែស និងយឺតយ៉ាវ ក្នុងការបញ្ជួនកូនទៅរកសេវាព្យាបាល ដែលសមរម្យ មានចំណេះជំនាញត្រឹមត្រូវ ពិសេសមិនបញ្ជួនទៅរកពេទ្យរដ្ឋតែម្តង»។
លោកវេជ្ជបណ្ជិត បានបញ្ជាក់ថា សម្រាប់ឆ្នាំ ២០២២ នេះ កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម បានត្រៀមថ្នាំអាបែតប្រមាណ ២០០ តោន សេរ៉ូម ៦ ទៅ ៧ ម៉ឺនប្លោក ទឹកថ្នាំបាញ់សម្លាប់មូស ៦ ពាន់លីត្រ ដើម្បីបង្ការទប់ស្កាត់ក្នុងករណីជំងឺគ្រុនឈាម មានការផ្ទុះរាតត្បាតលក្ខណៈទ្រង់ទ្រាយធំ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម២០ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ