ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ការងារ៖ វិស័យTVET នឹងក្លាយជាជម្រើសទីមួយសម្រាប់យុវជនកម្ពុជាទៅថ្ងៃអនាគត
មន្ត្រីជានខ្ពស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអះអាងថា វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស
និងវិជ្ជាជីវៈ(TVET) នឹងក្លាយជាជម្រើសទីមួយសម្រាប់យុវជនយុវនារីទៅថ្ងៃអនាគត ព្រោះថាវិស័យនេះនឹងជួយឱ្យយុវជនទទួលបានជំនាញច្បាស់លាស់ ឆ្លើយតបទៅតាមតម្រូវការទីផ្សារការងារ។

ថ្លែងបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី បទពិសោធន៍ និងការអនុវត្តដ៏ប្រសើរក្នុងគម្រោងអភិវឌ្ឍន៍វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVETSDP) នៅព្រឹកថ្ងៃទី៧ កញ្ញា នេះ នៅសណ្ឋាគារសុខាភ្នំពេញ លោក បណ្ឌិត ពេជ សោភ័ន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា វិស័យTVET នឹងក្លាយទៅជាជម្រើសទីមួយសម្រាប់យុវជនយុវនារី ក៏ដូចជាសិស្សានុសិស្សទទួលបានជំនាញតាមតម្រូវការទីផ្សារ និងកាន់តែមានឱកាសទទួលបានការងារច្រើនជាងមុន ខណៈដែលកម្លាំងពលកម្មកាន់តែត្រូវការធនធានមនុស្សមានសមត្ថភាពខ្ពស់ដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍រយៈពេលវែង ស្របតាមការរីកចម្រើនរបស់ពិភពលោក។

លោកបានបន្តថា រហូតមកដល់បច្ចុប្បន្ននេះ កម្ពុជាមានធនធានមនុស្សដែលមានសមត្ថភាពខ្ពស់កាន់តែកើនឡើងគ្រប់កម្រិតជាធនធានប្រកបដោយគុណភាពខ្ពស់ដោយបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍ក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឬហៅថា ធីវ៉េត ។
លោកបានបន្តទៀតថា ខណៈដែលវិស័យ ធីវ៉េត កំពុងដោះស្រាយបញ្ហាប្រឈមនានាជាច្រើនដែលបង្កឡើងដោយការរីករាលដាលនៃជំងឺកូវីដ-១៩ និងផលប៉ះពាល់អវិជ្ជមានដល់សេដ្ឋកិច្ចពិភពលោកក៏ដូចជាសេដ្ឋកិច្ចជាតិ កម្ពុជាក៏ត្រូវការការគាំទ្របន្ថែមទៀតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងកំណែទម្រង់វិស័យនេះដើម្បីអាចបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព និងសមត្ថភាពខ្ពស់ ជាពិសេសកម្លាំងពលកម្មជំនាញដែលអាចបំពេញតម្រូវការទាំងនៅថ្នាក់ជាតិនិងអន្តរជាតិដោយមានការប្រកួតប្រជែង និងការលើកកម្ពស់កិត្យានុភាពជាតិ។

លោកបានបន្ថែមថា «យើងតែងតែទទួលបានការគាំទ្រពីដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធនានាដើម្បីធ្វើឲ្យវិស័យនេះមានការរីកចម្រើនទាំងគុណភាព និងបរិមាណប៉ុន្តែយើងក៏នៅតែត្រូវការការគាំទ្របន្ថែមទៀតដើម្បីធ្វើឱ្យវារឹតតែប្រសើរឡើង។ទន្ទឹមនេះយើងក៏ជួបបញ្ហាប្រឈមនឹងទស្សនៈវិជ្ជមានលើវិស័យនេះពីមជ្ឈដ្ឋានសង្គមជាច្រើន ប៉ុន្តែទោះជាយ៉ាងណាក៏ដោយយើងជឿជាក់ថា តាមរយៈការខិតខំប្រឹងប្រែងរួមគ្នាយើងនឹងអាចផ្លាស់ប្ដូរទស្សនៈនេះនឹងធ្វើឲ្យវិស័យនេះក្លាយទៅជាជម្រើសទីមួយសម្រាប់យុវជនយុវនារីក៏ដូចជាសិស្សានុសិស្សទទួលបានជំនាញតាមតម្រូវការទីផ្សារ និងកាន់តែមានឱកាសទទួលបានការងារច្រើនជាងមុន»។
លោក ថង សាម៉ុន អគ្គនាយករងអប់រំបណ្តុះបណ្ឋលបច្ចេកទេស និងវិជ្ជាជីវៈ និងជាប្រធានសម្រសម្រួលគម្រោង(TVETSDP)សង្ឃឹមថា បន្ទាប់ពីការអនវុត្តគម្រោងអភិវឌ្ឍន៍វិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ អស់រយៈពេលជាង៧ឆ្នាំ ហើយនឹងត្រូវបិទបញ្ចប់ជាស្ថាពរនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ខាងមុខ យើងនឹងរំពឹងទុកថា នឹងទទួលបានលទ្ធផលមួយចំនួនដូចជាបង្កើនភាពងាយស្រួលនូវកម្មវិធី TVET សម្រាប់ការចូលរៀនដល់ជនក្រីក្រជាពិសេសស្ត្រី, បង្កើនគុណភាព និងភាពឆ្លើយតបនៃប្រព័ន្ធ TVET, បង្កើនការចូលរួមរបស់និយោជកក្នុងវិស័យ TVET និងពង្រឹងការគ្រប់គ្រង និងការគ្រប់គ្រងប្រព័ន្ធ TVET។

លោកបានបន្តថា គម្រោងនេះទទួលបានការគាំទ្រដោយធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) ត្រូវបានអនុម័តដោយធនាគារអភិវឌ្ឍន៍អាស៊ីនៅឆ្នាំ២០១៤ ហើយគម្រោងមូលនិធិកម្ចីត្រូវបានចុះហត្ថលេខា នៅឆ្នាំ២០១៤ដែលចូលជាធរមាននៅដើមឆ្នាំ២០១៥ ដែលមានថវិកាសរុបចំនួនជិត៥០លានដុល្លាអាមេរិក ក្នុងនោះរដ្ឋាភិបាលកម្ពុជាមានចំនួនជាង៤លានដុល្លារនឹងត្រូវបិទបញ្ចប់ជាស្ថាពរនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ខាងមុខ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ