Connect with us

ព័ត៌មានជាតិ

លោក គន់ គីម ក្រើនរំលឹកអាជ្ញាធរបង្កើន​សុវត្ថិភាពដល់​ពលរដ្ឋជួបគ្រោះទឹកជំនន់

បានផុស

នៅ

 លោក ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១នៃគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានក្រើនរំលឹក​ដល់អាជ្ញាធរខេត្ត ស្រុក ឃុំ ឱ្យបង្កើនការយកចិត្តទុកដាក់ ចំពោះសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ដែលជួបគ្រោះ​ទឹកជំនន់ពិសេសប្រជាពលរដ្ឋដែលមានការលំបាកខណៈភ្ញៀងនៅតែបន្តធ្លាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការណែនាំរបស់លោកទេសរដ្ឋមន្ត្រីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី០៧ កញ្ញានេះ ក្នុងឱកាសដែលលោកបានអញ្ជើញ​បើកសមយុទ្ធជំនាញសង្គ្រោះគ្រោះមហន្តរាយរបស់កងប្រតិបត្តិការរុករក  និងសង្គ្រោះគ្រោះមហន្តរាយលេខ៧២៥ នៃកងពលតូចអន្តរាគមន៍លេខ១ ស្ថិតក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

លោកទេសរដ្ឋមន្រ្តី  គន់  គីម  បានឱ្យដឹងថា ការៀបចំលំហាត់សមយុទ្ធនាពេលនេះ  គឺជាការដាក់ចេញជាវិញ្ញាសា និងការរំលឹកដល់បណ្តាកងប្រតិបត្តិការរុករក  និងសង្គ្រោះគ្រោះមហន្តរាយទាំងអស់ ត្រូវពង្រឹងសមត្ថភាព ជំនាញ មធ្យោបាយ និងសម្ភារ:របស់ខ្លួន ដើម្បីឆ្លើយតបចំពោះសភាពការណ៍កើតឡើងជាយថាហេតុ​ដោយសារបញ្ហាគ្រោះ​មហន្តរាយទឹកជំនន់។

លោកទេសរដ្ឋមន្រ្តី គន់ គីម បញ្ជាក់ថា ការត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋពីទឹកជំនន់ គណ:កម្មាធិការជាតិ​គ្រប់គ្រោះមហន្តរាយ ក៏បានត្រៀមសម្រាប់ទីទួលសុវត្ថិភាពដែលសាងសង់រួចរាល់ រួមទាំងតង់ដែលជាទីទួលសុវត្ថិភាព​បណ្តោះអាសន្ន  និងអំណោយជាគ្រឿងឧបភោគ បរិភោគជូនប្រជាពលរដ្ឋផងដែរ។

លោកទេសរដ្ឋមន្រ្តី គន់ គីម បានបន្ថែមថា បន្ថែមលើសពីនេះ ទោះបីពុំប្រឈមទឹកជំនន់ធ្ងន់ធ្ងរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំប្រជាពលរដ្ឋឱ្យប្រយ័ត្នប្រយែងកូនចៅតូចៗ ដើម្បីចៀសវាងពីគ្រោះអកុសលនានាពីទឹកជំនន់នេះ។

លោកទេសរដ្ឋមន្ត្រី ក៏បានក្រើនរំលឹកដល់អាជ្ញាធរខេត្ត ស្រុក ឃុំ ឱ្យបង្កើនការយកចិត្តទុកដាក់ចំពោះសុវត្ថិភាព​របស់ប្រជាពលរដ្ឋ និងការខ្វះខាតរបស់ប្រជាពលរដ្ឋក្នុងគ្រាជួបគ្រោះជំនន់ទឹកភ្លៀងនេះផងដែរ៕ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
រដ្ឋមន្ត្រីការពារជាតិ
សន្តិសុខសង្គម៣១ នាទីutes មុន

រដ្ឋមន្ត្រីការពារជាតិ ណែនាំឲ្យបង្កើតក្រុមប្រឹក្សាវិន័យដើម្បីពិនិត្យរាល់ទង្វើរបស់បុគ្គលឈ្មោះ​ ឈាវ មុន្នីន

ព័ត៌មានអន្ដរជាតិ៤៨ នាទីutes មុន

អ្នកជំនាញព្រមានថា ថៃ ប្រឈមកើតរញ្ជួយដីថែមទៀត តែមិនដឹងពេលណានិងកន្លែងណា

ក្តាមសេះ
ព័ត៌មានជាតិ១ ម៉ោង មុន

ស្ថានីយភ្ញាស់ក្តាមសេះ ក្នុងសហគមន៍នេសាទភូមិថ្មី កំពុងដំណើរការភ្ញាស់ក្តាមមេពង ដើម្បីរក្សាស្ថិរភាពក្តាមនៅក្នុងសមុទ្រកែប

ព័ត៌មានជាតិ១០ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម១១ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

Sokha Hotels

ព័ត៌មានពេញនិយម