ព័ត៌មានជាតិ
ប្រធានសភាវៀតណាម៖ ការទប់ស្កាត់កូវីដ-១៩ កម្ពុជា ធ្វើបានល្អជាងគេ
ក្រុងហាណូយ៖ ប្រធានរដ្ឋសភាវៀតណាម លោក វឿង ឌីញ ហឺ(VUONG DINH HUE) បានថ្លែងនូវការកោតសរសើរចំពោះការដឹកនាំដ៏ប៉ិនប្រសព្វរបស់ សម្តេចអគ្គមហាសេបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រែក្លាយប្រទេសកម្ពុជា ឱ្យមានសុខសន្តិភាពពេញផ្ទៃប្រទេស, មានការអភិវឌ្ឍលើគ្រប់វិស័យ និងបានធ្វើឱ្យកម្ពុជាមានឈ្មោះបោះសំឡេង និងស្មើមុខស្មើមាត់លើឆាកអន្តរជាតិ ពិសេសក្លាយជាប្រទេសទប់ស្កាត់កូវីដ១៩ ល្អជាងគេ។

ការកោតសរសើរពីប្រធានរដ្ឋសភាវៀតណាមនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី៦ ខែកញ្ញា ខណៈដែរ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់សាលារាជធានីភ្នំពេញជួបសំដែងការគួរសមជាមួយ លោក វឿង ឌីញ ហឺ (VUONG DINH HUE) ប្រធានរដ្ឋសភា នៃសាធារណៈសង្គមនិយមវៀតណាមនៅវិមានរដ្ឋសភា នាទីក្រុងហាណូយ។

បន្ថែមពីនេះ លោក វឿង ឌិញហឺ ក៏បានទទួលស្គាល់ និងកោតសរសើរចំពោះការចាត់វិធានការប្រកបដោយប្រសិទ្ធភាពរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការចាត់វិធានទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ យ៉ាងមានប្រសិទ្ធភាពតាមរយៈការស្រោចវ៉ាក់សាំងទៅដល់ប្រជាជននៅទូទាំងប្រទេស និងត្រូវបានទទួលស្គាល់ថា ជាប្រទេសដែលបានទប់ស្កាត់ការរីរាលដាលជំងឺកូវីដ-១៩ បានល្អជាងគេបើប្រៀបធៀបជាមួយបណ្តាប្រទេសនៅអាស៊ី និងពិភពលោក និងបានបើកប្រទេសឡើងវិញឱ្យមានប្រក្រតីភាពនៃជីវភាពសង្គម។

លោកប្រធានរដ្ឋសភាវៀតណាម ក៏បានវាយតំលៃ និងទទួលស្គាល់តួនាទី របស់សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ាន ប្តូរវេននាពេលកន្លងមកថ្មីៗនេះ ទទួលបានផ្លែផ្កាយ៉ាងធំធេង និងទទួលបានការកោតសរសើរជាអន្តរជាតិ។
លោក វឿង ឌិញហឺ ក៏បានថ្លែងអបអរសាទរចំពោះដំណើរទស្សនៈកិច្ចរបស់គណៈប្រតិភូសាលារាជធានីភ្នំពេញ នៅទីក្រុងហាណូយនាពេលនេះ ដែលបានសបញ្ជាក់ពីទំនាក់ទំនងកាន់តែជិតស្និតរវាងវៀតណាម និងកម្ពុជា ពិសេសរវាងរាជធានីភ្នំពេញ និងរដ្ឋធានីហាណូយ ដែលជាទីក្រុងសម្ពន្ធ័មេត្រីភាពតាមរយៈការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើច្រើនវិស័យដូចជាវិស័យ៖ សុខាភិបាល,វិស័យអប់រំ, វិស័យពាណិជ្ជកម្ម, វប្បធម៌, សុខាភិបាលជាដើម។

លោក ឃួង ស្រេង បានជម្រាបជូនលោកប្រធានរដ្ឋសភាវៀតណាមពីលទ្ធផល ដ៏ល្អប្រសើរក្នុងដំណើរទស្សនៈកិច្ចនៅទីក្រុងហាណូយ តាមរយៈការជួបពិភាក្សា ការងារជាបន្តបន្ទាប់ជាមួយ លោកប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ និងលោកលេខាបក្សរដ្ឋធានីហាណូយ និងការងារដែលត្រូវធ្វើបន្តក្នុងក្របខណ្ឌទីក្រុងទាំង២ ដែលជាទីក្រុងសម្ពន្ធ័ភាព។ ការជំរុញឱ្យមានការតភ្ជាប់វិស័យទេសចរ រវាងភ្នំពេញ-ហាណូយ, ក៏ដូចជាតំបន់បេតិកភណ្ឌដែលមានស្រាប់ដើម្បីឱ្យភ្ញៀវទេសចរអាចទស្សនាបានច្រើនកន្លែង ដែលមានក្នុងទីក្រុងទាំង២ ភ្នំពេញ-ហាណូយ។

លោក ឃួង ស្រេង មានប្រសាសន៍ថា៖ ក្រោមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន រដ្ឋបាលរាជធានីភ្នំពេញបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងទៅលើការអភិវឌ្ឍទីក្រុង, ការកែលំអរ និងស្ថាបនាប្រព័ន្ធលូ, ការគ្រប់គ្រងសំណល់រឹង រាវ បញ្ហាកកស្ទះចរាចរដែលរាជធានីភ្នំពេញកំពុងប្រឈមនៃការកើនឡើងរបស់ប្រជាពលរដ្ឋយ៉ាងគំហុកស្របពេលដែលមានការកើនឡើង វិស័យសេដ្ឋកិច្ច ពិសេសក្រោយវិបត្តិជំងឺកូវីដ-១៩៕
អត្ថបទ៖ ស្រីរ័ត្ន

-
ចរាចរណ៍២៣ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព២ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់