ព័ត៌មានជាតិ
រថយន្តធុនធំ០៤គ្រឿង ដឹកទំនិញឆ្លងដែនទៅប្រទេសវៀតណាម សង្ស័យគេចពន្ធ
(ខេត្តស្វាយរៀង)៖ រថយន្តធុនយក្សប្រភេទវ៉េអងចំនួន០៤គ្រឿង ដឹកទំនិញ ខោអាវគីប ពេញទ្រុង យកទៅផ្ទេរដាក់ការណូតប៉ុកចៃ វៀតណាម នៅចំណុចប៉ុស្តិ៍វរៈការពារព្រះដែនអនុសេនាតូចលេខ២ តំណាក់យ៉ាំដូង ឆ្លងដែនទៅប្រទេសវៀតណាម សង្ស័យជាទំនិញគេចពន្ធ។ ករណីនេះបានកើតឡើងនៅវេលាម៉ោង៧និង១០នាទីយប់ រហូតដល់ម៉ោង១២និង០០នាទីយប់ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចប៉ុស្ត៍ទាហានវរៈការពារព្រំដែន កងអនុសេតូចលេខ២ តំណាក់យ៉ាំដូង ទន្លេយ៉ាំដូង ស្ថិតនៅភូមិចម្លង ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ។

បើតាមលោក ស្វាយ ហាន មេប៉ុស្តិ៍នគរបាលការពារព្រំដែនទឹកតំបន់យ៉ាំដូង បានប្រាប់អ្នកសារព័ត៌មានថា រថយន្តយីឌុប ប្រភេទវ៉េអង ចំនួន០៤គ្រឿងនេះ ទី១, ពាក់ស្លាកលេខភ្នំពេញ 3F-3226, ទី២, ពាក់ស្លាកលេខ ភ្នំពេញ 3F-1911, ទី៣, ពាក់ស្លាកលេខ កំពង់ចាម 3A-7556 លេខរ៉ឺម៉កភ្នំពេញ4A- 9101 និងទី៤, ភ្នំពេញ4A-5790 ដឹកទំនិញ ខេអាវ គីប មកពីរាជធានីភ្នំពេញ ផ្ទេរដាក់ត្រាក់ទ័រ ដឹកទៅដាក់កាណូតប៉ុកចៃ វៀតណាម ចំនួន០២គ្រឿង នៅចំណុចលើ រួចឆ្លងដែនទៅប្រទេសវៀតណាម ។

ឆ្លើយតបនឹងការសង្ស័យថា ជាទំនិញគេចពន្ធ ម្ចាស់ទំនិញ ដែលមិនបានបញ្ជាក់ឈ្មោះ បានប្រាប់ថា ពួកគេបានបង់ពន្ធគយ រួចហើយ ក៏ប៉ុន្តែដោយពេលថ្ងៃមានភ្លៀងទើបខក ទើបពន្យាពេល ដឹកចេញនាពេលយប់។
ចំណែកប្រជាពលរដ្ឋដែលរស់នៅជិតនោះ បានលើកឡើងថា ពួកគាត់ មានការព្រួយបារម្ភ យ៉ាងខ្លាំងអំពីផ្លូវថ្នល់ ដោយរថយន្តដឹកទំនិញធុនយក្សប្រភេទវ៉េអង ទាំងនេះដឹកទំនិញធ្ងន់ ក្នុង១យប់ៗចាប់ពី៨គ្រឿងទៅ១០គ្រឿង ហើយថ្នល់១ខ្សែនេះពីមុនជាផ្លូវលំ ទើបតែរាជរដ្ឋាភិបាលផ្តល់ជាផ្លូវក្រាលកៅស៊ូ (កៅស៊ូស្តើង) សម្រាប់តែរថយន្តធុនស្រាល និងរថយន្តដឹកកម្មករ ធ្វើដំណើរ។ ពួកគាត់លើកឡើងថា រថយន្តធុនយក្សដឹកទំនិញធ្ងន់ៗបែបនេះ នឹងធ្វើឲ្យស្រុតផ្លូវខូចជាមិនខានឡើយ។ ទន្ទឹមនឹងនេះ ពលរដ្ឋ បានស្នើដល់អាជ្ញាធរមានសមត្ថកិច្ចជួយចុះត្រួតពិនិត្យ និងអនត្តរាគមន៍ករណីនេះ។

បើតាមមន្ត្រីនគបាលសេដ្ឋកិច្ចម្នាក់សុំមិនបញ្ចេញឈ្មោះ បានលើកឡើងថា ប៉ុស្តិ៍ ច្រករបៀង ឬដំណាក់ គ្មានច្បាប់អនុញ្ញាត ឲ្យដឹកទំនិញចេញឬចូលពីក្រៅប្រទេសទេ គឺច្បាប់អនុញ្ញាត ឲ្យនាំទំនិញចេញចូលតាមច្រកទ្វា ព្រំដែនអន្តរជាតិ ច្រកទ្វាព្រំដែនទ្វេភាគី ច្រកទ្វារតំបន់ព្រំដែន ហើយមានដាក់មន្ត្រីគយពិនិត្យ ទំនិញចេញចូល តែបើផ្ទុយពីនេះ ហើយដឹកទំនិញចេញចូលតាមច្រករបៀង ឬតាមដំណាក់ទាហាន ដោយគ្មានមន្ត្រីចំនាញពិនិត្យឯកសារទំនិញទេ គឺ សង្ស័យជាទំនិញគេចពន្ធហើយ៕ ដោយ:ភក្ដី





-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២២ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៦ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា