Connect with us

ព័ត៌មានជាតិ

មកដឹងប្រវត្តិសង្ខេប និងតួនាទីខ្លះៗ របស់ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធ​សភា និងអធិការកិច្ច

បានផុស

នៅ

ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច គឺជាស្ថាប័នមួយមានតួនាទីធ្វើជាសេនាធិការផ្ទាល់ឲ្យរាជរដ្ឋាភិបាល ហើយនាពេលបច្ចុប្បន្ននេះ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ជារដ្ឋមន្ត្រីដឹកនាំក្រសួងមួយនេះ។ តាមពិតទៅវិស័យនេះបានកកើតឡើង តាំងពីសម័យសង្គមរាស្រ្ដនិយមមកម្លោះ ពោលតាំងពីឆ្នាំ ១៩៥៣ គ្រាន់តែមានការផ្លាស់ប្ដូរឈ្មោះខុសៗគ្នា ទៅតាមបរិបទ នៃដំណើរការវិវត្តន៍សភាពការណ៍របស់ប្រទេស។ ប៉ុន្តែយ៉ាងណាក៏ដោយ ក្រសួងនេះមានទិសដៅតួនាទីភារកិច្ចដូចគ្នា គឺត្រួតពិនិត្យ បោសសំអាតអំពើពុករលួយ ឬអធិការកិច្ចលើគ្រប់វិស័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ណុប ចាន់ណារិន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធ​សភា និងអធិការកិច្ច បានលើកឡើងអំពីប្រវត្តិសង្ខេប និងតួនាទីខ្លះៗ របស់ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធ​សភា និងអធិការកិច្ច នេះ នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច” នាព្រឹកថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២២នេះ។

លោក ណុប ចាន់ណារិន បានឲ្យដឹងថា កាលពីសម័យសង្គមរាស្រ្ដនិយម នៅចន្លោះឆ្នាំ ១៩៥៩-១៩៦០ វិស័យនេះមានឈ្មោះថា «គណៈកម្មាធិការជាតិ នៃការបោសសំអាតទូទៅ និងក្រសួងយុត្តិធម៌ និងបោសសំអាតទូទៅ»។ ជាបន្តបន្ទាប់រហូតដល់ថ្ងៃទី ១៨ ខែមីនា ឆ្នាំ ១៩៧០ ក៏ដូរឈ្មោះមកជាក្រសួងយុត្តិធម៌ និងទំនាក់ទំនងរដ្ឋសភា និងនៅឆ្នាំ ១៩៧៥ ក៏មានឈ្មោះមួយទៀត គឺក្រសួងអប់រំ និងទំនាក់ទំនងជាមួយរដ្ឋសភា។

ក្រោយមកទៀត នៅចន្លោះឆ្នាំ ១៩៧៥-១៩៧៩ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍ ប៉ុល ពត មិនមានវិស័យនេះនោះទេ ហើយក៏មិនមានឯកសារទុកជាភស្ដុតាងសម្រាប់ស្រាវជ្រាវនោះដែរ។ ដោយឡែក នៅក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ ស្ថាប័នមួយនេះ ក៏ត្រូវបានបង្កើតឡើង ដែលកាលពីឆ្នាំ ១៩៨១ នៅសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា គឺ«ក្រសួងត្រួតពិនិត្យកិច្ចការរដ្ឋ» ដែលជាស្ថាប័នគ្រប់គ្រាន់ត្រួតពិនិត្យ និងអធិការកិច្ច ត្រូវបានបង្កើតឡើងដើម្បីត្រួតពិនិត្យ ការអនុវត្តច្បាប់ និងដោះស្រាយបាតុភាពអសកម្មនានា ជាពិសេសដោះស្រាយបណ្ដឹងតវ៉ា និងបណ្ដឹងបរិហាររបស់ប្រជាជន។

ក្រោយមកទៀត នៅឆ្នាំ ១៩៨៧ ក្រសួងត្រួតពិនិត្យកិច្ចការរដ្ឋ ត្រូវបានប្ដូរឈ្មោះជា «ក្រសួងត្រួតពិនិត្យ» វិញ។ នៅពេលនោះ គ្មានស្ថាប័នទទួលបន្ទុកវិស័យទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា ទេ។ ក្រសួងត្រួតពិនិត្យ ស្ថិតនៅចំណុះឲ្យក្រុមប្រឹក្សារដ្ឋមន្ត្រី (ដែលបច្ចុប្បន្នហៅថា រាជរដ្ឋាភិបាល ឬគណៈរដ្ឋមន្ត្រី) និងមានបណ្ដាញរបស់ខ្លួននៅតាមក្រសួង ខេត្ត ក្រុង ខណ្ឌ ស្រុក ដែលមានឈ្មោះថា គណៈកម្មាធិការត្រួតពិនិត្យ ក្រសួង ខេត្ត ក្រុង ខណ្ឌ ស្រុក ដើម្បីធ្វើការងារត្រួតពិនិត្យ និងដោះស្រាយបណ្ដឹងតវ៉ា និងបណ្ដឹងបរិហាររបស់ពលរដ្ឋ ដែលស្ថិតក្នុងរង្វង់សមត្ថកិច្ចរបស់ខ្លួន។

ក្រោយពីការបោះឆ្នោតសកលឆ្នាំ ១៩៩៣មក គឺរាជរដ្ឋាភិបាលចម្រុះ ក្នុងនីតិកាលទី ១ នៃរដ្ឋសភា (១៩៩៣-១៩៩៨) ស្ថាប័នទទួលបន្ទុកទំនាក់ទំនងរដ្ឋសភា និងស្ថាប័នទទួលបន្ទុកអធិការកិច្ច ត្រូវបានបង្កើតដាច់ដោយឡែកពីគ្នា៖១-«រដ្ឋសភាលេខាធិការដ្ឋានទំនាក់ទំនងជាមួយរដ្ឋសភា» ជាស្ថាប័នមួយ តែពេលនោះមិនទាន់មានស្ថាប័នព្រឹទ្ធសភាទេ។ ២-«អគ្គលេខាធិការដ្ឋានអធិការកិច្ច» ជាស្ថាប័នផ្សេងមួយទៀត។ ស្ថាប័នទាំងពីរ ស្ថិតក្រោមចំណុះទីស្ដីការគណៈរដ្ឋមន្ត្រីដូចគ្នា។ ក្រោយមកនៅឆ្នាំ ១៩៩៩ ស្ថាប័នទាំងពីរខាងលើ ត្រូវបានច្របាច់បញ្ចូលគ្នាទៅជា «ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច» ដែលកំពុងដំណើរការរហូតមកដល់សព្វថ្ងៃ៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥០ នាទីutes មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ១ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម១ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

Sokha Hotels

ព័ត៌មានពេញនិយម