ព័ត៌មានជាតិ
ក្រសួងការងារប្រកាសពីការឈប់ថ្ងៃបុណ្យមានប្រាក់ឈ្នួលប្រចាំឆ្នាំ២០២៣
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសពីការឈប់ថ្ងៃបុណ្យដែលមានប្រាក់ឈ្នួល ប្រចាំឆ្នាំ២០២៣ ទៅតាមប្រតិទិន។ ប៉ុន្តែរោងចក្រសហគ្រាសណា ដែលប្រញាប់ការងារ អាចរៀបចំបែងចែកឱ្យកម្មករនិយោជិត បានឈប់សម្រាកទៅតាមថ្ងៃបុណ្យនីមួយៗ ដោយផ្លាស់ប្ដូរគ្នា។

យោងតាមប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះថ្ងៃទី០៧កញ្ញា បានឱ្យដឹងថា សម្រាប់ថ្ងៃបុណ្យដែលអនុញ្ញាតឲ្យឈប់សម្រាករួមមាន ថ្ងៃចូលឆ្នាំសកល ១មករា ទិវាជ័យជម្នះ៧មករា ទិវានារីអន្តរជាតិ៨មីនា ទិវាពលកម្មអន្តរជាតិ ១ឧសភា ពិធីបុណ្យពិសាខបូជា ព្រះរាជពិធីច្រត់ព្រះនង្គ័ល ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចម៉ែ ទិវាប្រកាសរដ្ឋធម្មនុញ្ញ ទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណា ព្រះសម្តេច ព្រះបរមនាថនរោត្តមសីហមុនីនិងពិធីបុណ្យឯករាជ្យជាតិដែលពិធីទាំងនេះត្រូវបានអនុញ្ញាតឲ្យឈប់សម្រាកចំនួន ១ថ្ងៃៗដូចគ្នា។
រីឯពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ពិធីបុណ្យភ្ជុំបិណ្ឌ និងព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក អនុញ្ញាតឱ្យឈប់សម្រាកចំនួន៣ថ្ងៃៗ។

ក្រសួងការងារបានបន្តថា ចំពោះរោងចក្រសហគ្រាសទាំងឡាយណា ដែលមានកម្មវត្ថុអាជីវកម្មមានចរិតលក្ខណៈសកលត្រូវប្រព្រឹត្តទៅជាប្រចាំនឹងមិនអាចបញ្ឈប់សកម្មភាពបានហើយការឈប់សម្រាកបុណ្យនៃកម្មករនិយោជិតទាំងអស់ព្រមគ្នាក្នុងពេលតែមួយនាំឱ្យខូចប្រយោជន៍ដល់សាធារណជនឬក៏ធ្វើឱ្យខូចដំណើរការរបស់រោងចក្រសហគ្រាសនោះម្ចាស់ឬនាយករោងចក្រសហគ្រាស ត្រូវរៀបចំបែងចែកឱ្យកម្មករនិយោជិតបានឈប់សម្រាកទៅតាមថ្ងៃបុណ្យនីមួយៗដោយផ្លាស់ប្ដូរគ្នា។
ក្នុងករណីមានការព្រមព្រៀងគ្នារវាងកម្មករនិយោជិតសាមីនិងនិយោជក ឬមានចែងនៅក្នុងបទបញ្ជាផ្ទៃក្នុងរបស់រោងចក្រសហគ្រាសឬអនុសញ្ញារួមការឈប់សម្រាករបស់កម្មករនិយោជិតអាចប្រព្រឹត្តិទៅនៅពេលណាមួយផ្សេងទៀតដែលខុសពីថ្ងៃឈប់សម្រាកបុណ្យដូចមានកំណត់ក្នុងប្រកាសនេះ ម្ចាស់ឬនាយករោងចក្រសហគ្រាសត្រូវរៀបចំបញ្ជីឈ្មោះកម្មករនិយោជិតដែលត្រូវផ្លាស់ប្ដូរគ្នាឈប់សម្រាកទៅថ្ងៃបុណ្យទីមួយ ហើយរក្សាទុកទាបប្រចាំសម្រាប់ការត្រួតពិនិត្យរបស់អធិការការងារ។
ក្រសួងបានបន្តទៀតថា ក្នុងអំឡុងពេលនៃការឈប់សម្រាកដោយផ្លាស់ប្ដូរគ្នាម្ចាស់ឬនាយករោងចក្រសហគ្រាសអាចប្រើប្រាស់កម្មករនិយោជិតផ្សេងជាបណ្ដោះអាសន្នមកជំនួសកម្មករនិយោជិតដែលបានឈប់សម្រាក។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបានកាត់បន្ថយថ្ងៃឈប់សម្រាកការងារ ចំនួន២៨ថ្ងៃមក២១ថ្ងៃវិញទទួលបានការសាទរពីវិនិយោគិនយ៉ាងខ្លាំងព្រោះបានជួយលើកកម្ពស់ដល់ភាពប្រកួតប្រជែងរបស់កម្ពុជាឲ្យកាន់តែប្រសើរឡើងថែមទៀតពិសេសវិស័យវាយនភណ្ឌ កាត់ដេរផលិតស្បែកជើង ផលិតផលិតផលធ្វើដំណើរនិងកាបូប។
ថ្ងៃឈប់សម្រាក ត្រូវបានកាត់ចេញពីប្រតិទិនរួមមានបុណ្យមាឃបូជា ទិវាជាតិនៃការចងចាំ ទិវាកុមារអន្តរជាតិ ទិវារំលឹកខួបនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ទិវាសិទ្ធិមនុស្ស ១០ធ្នូនិង២ថ្ងៃទៀតកាត់ចេញពីព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រខ្មែរ៣ថ្ងៃមកនៅមួយថ្ងៃវិញ៕ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ