ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន គាំទ្រចំពោះការបង្កើត និងការដំណើរការក្លឹបសេដ្ឋកិច្ចអាស៊ាន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២២នេះ បានអនុញ្ញាតឲ្យលោក Tan Sri Michael Yeoh ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ KSI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ នៅវិមានសន្តិភាព ទីស្ដីការនាយករដ្ឋមន្ត្រី។

នៅក្នុងជំនួបនេះ លោក Tan Sri Michael Yeoh បានសម្ដែងការអបអរសាទរជូនចំពោះសម្ដេចតេជោ ដែលកំពុងជោគជ័យលើការដឹកនាំអាស៊ាន ក្នុងនាមជាប្រធានអាស៊ាន និងទទួលបានជោគជ័យក្នុងការដឹកនាំកម្ពុជា ទទួលបានសុខសន្តិភាព និងស្ថិរភាព ធ្វើឲ្យប្រទេសកម្ពុជាជាកន្លែងទាក់ទាញ ប្រកបដោយសក្ដានុពល សម្រាប់ការវិនិយោគ ដែលជាកត្តានាំឲ្យកម្ពុជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។

លោក Tan Sri Michael Yeoh បានគោរពជម្រាបជូនសម្ដេចតេជោថា បំណងរបស់លោកមកកាន់ប្រទេសកម្ពុជានាពេលនេះ គឺទីមួយគោរពស្នើសុំការគាំទ្រ និងអនុញ្ញាត ចាប់ផ្ដើមដំណើរការក្លឹបសេដ្ឋកិច្ចអាស៊ាន ដែលមានទិសដៅជាចំបង គឺចូលរួមចំណែកជួយផ្ដល់ធាតុចូលដល់អាស៊ាន និងជាស្ពានរវាងអាស៊ាន និងស្ថាប័ន ព្រមទាំងវិស័យផ្សេងៗ។ ទីពីរគឺស្នើសុំការគាំទ្រលើគំនិតផ្ដួចផ្ដើម ឲ្យមានតំបន់សេដ្ឋកិច្ចបៃតងនៅកម្ពុជា និងការបង្កើតមូលនិធិអភិវឌ្ឍកម្ពុជា ដែលមូលនិធិនេះគឺសម្រាប់ជំរុញការអភិវឌ្ឍធនធានមនុស្ស ជាពិសេសវិស័យ IT បញ្ញាសុប្បនិមិត្ត។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ និងគាំទ្រចំពោះការចាប់ផ្ដើមបង្កើត និងដំណើរការរបស់ក្លឹបសេដ្ឋកិច្ចអាស៊ាន។ សម្ដេចតេជោ បានផ្ដល់ជាអនុសាសន៍ថា បន្ថែមទៅលើអ្វីដែលក្លឹបសេដ្ឋកិច្ចអាស៊ាន ចង់ធ្វើ គួរពិចារណាចូលរួមចំណែកលើការពិនិត្យ វាយតម្លៃ និងផ្ដល់ធាតុចូលដល់អាស៊ានផង និងផ្សព្វផ្សាយអំពីលទ្ធផលការងាររបស់អាស៊ានផង។

សម្ដេចតេជោ ហ៊ុន សែន ក៏គាំទ្រកិច្ចផ្ដួចផ្ដើមបង្កើតមូលនិធិអភិវឌ្ឍន៍កម្ពុជាផងដែរ។ ដោយឡែកកិច្ចផ្ដួចផ្ដើមឲ្យមានតំបន់សេដ្ឋកិច្ចបៃតង សម្ដេចតេជោ បានមានប្រសាសន៍ថា គំនិតនេះ គឺស្ថិតនៅក្នុងសំណើរបស់កម្ពុជា លើកទៅអាស៊ានកន្លងមក នោះគឺសំណើឲ្យមានកិច្ចព្រមព្រៀងបៃតងអាស៊ាន៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ