ព័ត៌មានជាតិ
ក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា ទទួលពាក្យ និងដោះស្រាយបណ្ដឹងចំនួន ១៦៤ ចាប់ពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២១
ចាប់ពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២១កន្លងទៅនេះ នាយកដ្ឋានទទួលពាក្យបណ្ដឹង និងអង្កេតស្រាវជ្រាវ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានទទួលពាក្យ និងដោះស្រាយពាក្យបណ្ដឹងចំនួន ១៦៤បណ្ដឹង។ នេះបើយោងតាមរបាយការណ៍ ដែលត្រូវបានផ្សព្វផ្សាយនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច” នាព្រឹកថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២២នេះ។
នៅក្នុងរបាយការណ៍ដដែលនេះ បានឲ្យដឹងបន្តថា ចំពោះបណ្ដឹងទាំង ១៦៤នោះ បានបញ្ជូនទៅកាន់ស្ថាប័នផ្សេងៗដោះស្រាយចំនួន ៧៤បណ្ដឹង, តម្កល់ទុកមិនចាត់ការចំនួន ៧បណ្ដឹង, ម្ចាស់បណ្ដឹងស្នើសុំដកពាក្យវិញចំនួន ៥បណ្ដឹង, ចាត់គណៈប្រតិភូចុះអង្កេតស្រាវជ្រាវ និងដោះស្រាយចំនួន ១០៣, បិទបញ្ចប់សំណុំរឿងចំនួន ២៣បណ្ដឹង, បង្វែរទៅស្ថាប័នផ្សេងដោះស្រាយចំនួន ៩បណ្ដឹង, ធ្វើលិខិតជំរុញការដោះស្រាយចំនួន ២១បណ្ដឹង, និងម្ចាស់បណ្ដឹងស្នើសុំជំរុញការដោះស្រាយចំនួន ១៧បណ្ដឹង។ ក្នុងនោះដែរ ក៏មានការសម្របសម្រួលជោគជ័យចំនួន ១៦បណ្ដឹង ផងដែរ។
ចំពោះតួនាទីភារកិច្ចរបស់នាយកដ្ឋានទទួលពាក្យបណ្ដឹង និងអង្កេតស្រាវជ្រាវ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រួមមាន៖ ១.ទទួលពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ និងពីមជ្ឈដ្ឋាននានា រួមទាំងពិនិត្យបាតុភាពអសកម្មផ្សេងៗទៀត តាមរយៈប្រព័ន្ធព័ត៌មាន ដើម្បីចុះអង្កេតស្រាវជ្រាវ ឬបញ្ជូនទៅស្ថាប័នមានសមត្ថកិច្ច។ ២. អង្កេតស្រាវជ្រាវបណ្ដឹងតវ៉ា និងបណ្ដឹងបរិហារ ដែលស្ថិតក្នុងសមត្ថកិច្ចរបស់រាជរដ្ឋាភិបាល។ ៣.អង្កេតស្រាវជ្រាវឡើងវិញ នូវលទ្ធផលដោះស្រាយបណ្ដឹងរបស់ថ្នាក់ក្រោម ដែលមានការតវ៉ាថា មិនត្រឹមត្រូវ។
៤. រៀបចំសំណុំរឿងពាក់ព័ន្ធនឹងការងារអង្កេតស្រាវជ្រាវ ចំពោះរូបវ័ន្ដបុគ្គល ឬនីតិបុគ្គលដែលអនុវត្តខុសតួនាទី ឬរំលោភអំណាច ធ្វើឲ្យប៉ះពាល់ដល់នយោបាយ សេដ្ឋកិច្ច ឬថវិកាជាតិដាក់ជូនអគ្គនាយក។ ៥. តាមដានការដោះស្រាយបណ្ដឹង និងទាមទារលទ្ធផលនៃការដោះស្រាយបណ្ដឹង ដែលបានបញ្ជូនឲ្យសមត្ថកិច្ចពាក់ព័ន្ធពិនិត្យដោះស្រាយ។ ៦. តាមដានការអនុវត្តសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ដែលពាក់ព័ន្ធនឹងលទ្ធផលនៃការដោះស្រាយបណ្ដឹង។ ៧. បំពេញភារកិច្ចផ្សេងទៀតដែលរដ្ឋមន្ត្រីប្រគល់ជូន។
តាមចំពោះយន្ដការ នៃការទទួលពាក្យបណ្ដឹងវិញ ធ្វើឡើងតាមរយៈ៖ ប្រជាពលរដ្ឋនៅថ្នាក់ក្រសួង និងមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ផ្ទាល់, Wibsite/Online, បណ្ដាញសារព័ត៌មាន/បណ្ដាញសង្គម, ស្ថាប័នរាជរដ្ឋាភិបាល, ស្ថាប័នសភាជាតិ, និងស្ថាប័នព្រះមហាក្សត្រ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ចរាចរណ៍៥ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត