Connect with us

ព័ត៌មានជាតិ

ក្រុមប្រឹក្សាជាតិភាសាខ្មែរ គ្រោងបោះពុម្ពសៀវភៅវចនានុក្រមខ្មែរថ្មី មានជាង ៤ ម៉ឺនពាក្យ

បានផុស

នៅ

បច្ចុប្បន្នការប្រើប្រាស់អក្សរ និងភាសាខ្មែររបស់កូនខ្មែរ ស្ទើរតែគ្រប់រូបមានបញ្ហាកំហុស អក្ខរាវិរុទ្ធ វេយ្យាករណ៍ អំណាន សំណេរ ការប្រើប្រាស់ឃ្លា គួរឱ្យព្រួយបារម្ភ។ ដោយមើលឃើញពីបញ្ហាទាំងនេះ ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យ​​សភាកម្ពុជា មានគម្រោងបោះពុម្ពផ្សាយនូវ វចនានុក្រមខ្មែរថ្មី មួយទៀត ដែលមានជាង ៤ ម៉ឺនពាក្យ ដើម្បីឱ្យ​សាធារណជនបានស្វែងយល់ពីពាក្យខ្មែរនីមួយៗឱ្យកាន់តែច្បាស់នៅក្នុងឆ្នាំ ២០២២នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសិក្ខាសិលាស្តីពី “វិការភាពនៃការប្រើប្រាស់ភាសាខ្មែរបច្ចុប្បន្ន” នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ នេះ លោក គឹម ពីនន់ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ ថ្លែងថា វចនានុក្រមខ្មែរថ្មី ត្រូវបានបង្កើតឡើងក្រោមទម្រង់ ៣ យ៉ាង។ ទី១ ពាក្យខ្មែរមួយចំនួន ដែលមានក្នុងវចនានុក្រមខ្មែរ របស់សម្តេចសង្ឃរាជ ជួន ណាត នឹងយកមកពិនិត្យឡើងវិញ នូវពាក្យណាមួយដែលលោកមិនបានបកស្រាវច្បាស់លាស់។ បន្ទាប់ពីមានការកែសម្រួលពាក្យចាស់ៗ ទី២ ក៏មានការបង្កើតនូវពាក្យថ្មី ផ្សេងទៀតផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ទី៣ គឺមានការបកប្រែពាក្យពីភាសាបរទេស មកជាភាសាខ្មែរ ដូចជាឈ្មោះរបស់ប្រទេស ឬឧបករណ៍ប្រើប្រាស់មួយចំនួនដែលប្រើជាភាសាបរទេស មកបកប្រែក្នុងន័យជារួមមួយ រួចដាក់ឱ្យប្រើប្រាស់ជាសាធារណៈ។ ក្នុងនោះ ក៏មានបកប្រែនូវពាក្យបច្ចេកទេសមួយចំនួនដែលមកពីវិស័យជាច្រើន ដូចជាវិស័យសុខាភិបាល វិស័យច្បាប់ ជាដើម។

អនុរដ្ឋលេខាធិការក្រសួងវប្បធម៌រូបនេះបានបន្ថែមថា ដោយមើលឃើញពីបញ្ហាប្រឈមទាំងអស់នេះហើយ ក្រុមប្រឹក្សាជាតិភាសាខ្មែរ បានបង្កើតជា កម្មវិធីការពារការសរសេរអក្ខរាវិរុទ្ធខុស ប៉ុន្តែហាក់ដូចមិនសូវមានការចាប់អារម្មណ៍ច្រើនពីសំណាក់ប្រជាជនខ្មែរមួយចំនួនធំទៅវិញ។ ពួកគេយកចិត្តទុកដាក់ជាមួយនឹងការលក់អីវ៉ាន់ តាមប្រព័ន្ធអេឡិចត្រូនិច ជាជាងការអប់រំផ្សេងៗ។

ចំណែក លោក សន ពៅ អនុប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា សៀវភៅ​វចនុក្រមខ្មែរដែលគ្រោងនឹងបោះពុម្ពផ្សាយឆ្នាំ២០២២នេះ គឺមានពាក្យខ្មែរប្រមាណ ជាង ៤ម៉ឺនពាក្យ។ បន្ទាប់ពីបោះពុម្ពសៀវភៅវចនានុក្រមដល់សាធារណជន ប្រមាណពី ១ ទៅ ២ ឆ្នាំ នឹងមានការបញ្ជូលទៅកម្មវិធីវចនានុក្រមក្នុងទូរសព្ទ​ដៃផងដែរ។ 

លោក សន ពៅ បានអះអាងបន្ថែមថា ទោះបីជាកន្លងមកកម្ពុជាមានបញ្ហាទាក់ទងជាមួយនឹងការប្រើប្រាស់ភាសាខ្មែរយ៉ាងណាក្តី ក៏ប៉ុន្តែ ទន្ទឹមនឹងបញ្ហាទាំងនេះ ក៏មានការខិតខំប្រឹងប្រែងថែរក្សានូវប្រពៃណី វប្បធម៌ ក៏ដូចជាអក្សរខ្មែរពីសំណាក់ប្រជាជនខ្មែរ មិនឱ្យបាត់បង់ដូចគ្នា។ មិនតែប៉ុណ្ណោះ ក្រសួងពាក់ព័ន្ធ ក៏ដូចជាអ្នកជំនាញមួយចំនួន បានសហការគ្នាបង្កើតឱ្យមានគោលការណ៍ ក៏ដូចជាកម្មវិធីមួយចំនួនដើម្បីអភិរក្ស និងអភិវឌ្ឍអក្សរខ្មែរឱ្យបានគង់វង្សជារៀងរហូត៕

អត្ថបទ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋ និង​កម្មករ​មក​ពី​ខេត្ត​កំពង់​ស្ពឺ កំពង់ចាម កំពត និងខេត្តស្វាយរៀង មិន​ចង់​ឃើញ​បាតុកម្ម​នៅ​កូរ៉េ​ក្រោម​រូបភាព​ចាញ់កលល្បិចទណ្ឌិត សម រង្ស៊ី

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន KENPAX របស់​ចិន គ្រោងនឹង​សាងសង់​រោងចក្រ​បរិក្ខារ​ពេទ្យ​ដ៏​ធំ​មួយនៅក្នុងស្រុកជុំគីរី ខេត្តកំពត

ព័ត៌មានជាតិ៦ ម៉ោង មុន

ផ្លូវហ្សាលឌឺហ្គោល (ផ្លូវ២១៧) នឹង​ត្រូវ​រៀបចំ​សណ្តាប់ធ្នាប់ រួម​ជា​មួយ​ផ្លាស់​ប្តូរ​ការ៉ូឡាថ្មី ដើម្បី​យក​ធ្វើ​ជា​ផ្លូវ​គំរូ

ព័ត៌មានជាតិ៧ ម៉ោង មុន

លោកជំទាវ ហ៊ុន ម៉ាណា ប្រគល់អគារទីចាត់ការ អគារបណ្ណាល័យ បន្ទប់ទឹក និងផ្ដល់អាហារ១ពេលដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សាទួលចំប៉ី ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ទៀ សីហា នឹងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅម៉ាឡេស៊ីចុងខែនេះ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

រុស្ស៊ី បានដៃ បាញ់មីស៊ីលស្រោចលើអ៊ុយក្រែន ចំពេល ត្រាំ និង ហ្សេលេនស្គី កំពុងឈ្លោះគ្នា

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ទៀ សីហា នឹងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅម៉ាឡេស៊ីចុងខែនេះ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

បារាំង-អង់គ្លេស ចេញមុខកែនទ័ពអឺរ៉ុប​៣ម៉ឺន​នាក់ ​បញ្ជូនទៅអ៊ុយក្រែន ធ្វើឲ្យរុស្ស៊ី ក្តៅឆេវ

ចរាចរណ៍១៧ ម៉ោង មុន

អធិការរងខណ្ឌ ៧ មករា ម្នាក់ បើករថយន្តធ្លាក់ស្ពាន ស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់-ស្រាល ៤ នាក់

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មន្ត្រី​អាមេរិក​ប្រាប់​អ៊ុយក្រែន ឲ្យឈប់ឈ្លោះជាមួយ​ ត្រាំ ហើយងាកមកស៊ីញ៉េកិច្ចព្រមព្រៀងផ្តល់ធនធាន​រ៉ែ​វិញ

Sokha Hotels

ព័ត៌មានពេញនិយម