Connect with us

ព័ត៌មានជាតិ

សម្ដេច ស ខេង ៖ មន្ត្រីនគរបាលណាមិនគោរពគោលការណ៍ត្រូវតែទទួលពិន័យ ដើម្បីការពារកិត្តិយសកងកម្លាំងនគរបាល

បានផុស

នៅ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រីរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា មន្ត្រីនគរបាលណាដែលមិនគោរពគោលការណ៍ គោលនយោបាយរបស់រាជរដ្ឋាភិបាល ឬមួយគោលការណ៍របស់ក្រសួង ស្ថាប័ន អង្គភាព គឺត្រូវតែទទួលពិន័យ ដើម្បីធានាដល់សុវត្ថិភាព និងការពារកត្តិយសសេចក្តីថ្លៃថ្នូររបស់កងកម្លាំងនគរបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទៅ០៨​កញ្ញានេះ សម្តេចក្រឡាហោម បានលើកសរសើរដល់មន្ត្រីនគរបាលដែលមានសមត្ថភាពបំពេញភារកិច្ចបានល្អ។ ប៉ុន្តែដាក់ពិន័យចំពោះមន្ត្រីនគរបាលដែលបានប្រពឹត្តកំហុសឆ្គងផងដែរ ។

សម្តេចក្រឡាហោមបានសង្កត់ធ្ងន់ថា « មន្ត្រីនគរបាលណាដែលមិនគោរពគោការណ៍ គោលនយោបាយរបស់រាជរដ្ឋាភិបាល ឬមួយគោលការណ៍របស់ក្រសួង ស្ថាប័នអង្គភាព គឺត្រូវតែទទួលពិន័យដើម្បីធានាដល់សុវត្ថិភាព និង​ការពារ​កត្តិយសសេចក្តីថ្លៃថ្នូររបស់កងកម្លាំងនគរបាល»។

សម្តេចក្រឡាហោមបានបន្តថា «ដើម្បីបង្កើតកសាងកងម្លាំងមួយប្រកបដោយវិជ្ជាជីវៈ សមត្ថភាព គុណធម៌ សមធម៌ វិន័យ​ចាំបាច់ត្រូវតែធ្វើការងារពីដើមដល់ចុងបញ្ចប់ឱ្យបានល្អ ។ ការចាប់ផ្តើម គឺការជ្រើសរើសមន្ត្រីចូលក្របខណ្ឌនគរបាល ក្នុងនោះផងដែរមន្ត្រីទាំងនោះត្រូវទទួលបានការរៀនសូត្របណ្តុះបណ្តាល នេះជាគោលការណ៍ដែលមិនអាចខ្វះបានដើម្បីបង្កើនសមត្ថភាព ហើយមន្ត្រីដែលមិនឆ្លងកាត់ការបណ្តុះបណ្តាលមិនអាចប្រគល់តួនាទីភារកិច្ចឱ្យបានទេ»។

ជាមួយគ្នានេះដែរ សម្ដេចក្រឡាហោម ស ខេង បានណែនាំដល់មន្ត្រីនគរបាល និងមន្ត្រីមុខងាសាធារណៈទាំងអស់ត្រូវធ្វើការបម្រើប្រជាពលរដ្ឋដោយគ្មានការរើសអើង លើនិន្នាការនយោបាយឡើយ ដោយក្នុងពេលដែលធ្វើសំណុំរឿងអ្វីមួយមិនត្រូវគិតថា បុគ្គលនេះមកពីបក្សណានោះទេ។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា «ក្នុងពេលដែលកងកម្លាំងត្រូវធ្វើការងារជួយសង្គ្រោះ ឬផ្តល់សេវ​សាធារណៈ​ជូនប្រជាពលរដ្ឋ មិនត្រូវគិតថា ពលរដ្ឋរូបនេះមកពីបក្សនយោបាយណា ប្រសិនបើមន្ត្រីនគរបាល និងមន្ត្រីមុខងាសាធារណៈគិតបែបនេះ គឺមិនត្រឹមត្រូវនោះទេព្រោះយើងមានតួនាទីបម្រើប្រជាពលរដ្ឋ»៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៥ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៧ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម