ព័ត៌មានជាតិ
សម្ដេចក្រឡាហោម៖ កម្ពុជាក្លាយជាប្រទេសរងគ្រោះក្នុងអំពើជួញដូរមនុស្សតាមប្រព័ន្ធទូរគមនាគមន៍
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឱ្យដឹងថា កម្ពុជា ជាប្រទេសរងគ្រោះ ក្រោយពីមេខ្លោងជួញដូរមនុស្សតាមប្រព័ន្ធទូរគមនាគមន៍ យកកម្ពុជាធ្វើជាទីកន្លែងប្រព្រឹត្តិបទល្មើសជួញដូរមនុស្ស។
សម្តេចក្រឡាហោម បានមានប្រសាសន៍បែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ស្ថិតនៅលើទីតាំងចាស់ ក្នុងខណ្ឌឬស្សកែវ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២។

សម្ដេចក្រឡាហោម បានបន្តថា «ជនល្មើសជាមេខ្លោងជួញដូរមនុស្សតាមប្រព័ន្ធទូរគមនាគមន៍នេះ កំពុងយកកម្ពុជា ដើម្បីទីកន្លែងប្រព្រឹត្តិបទល្មើសនោះ ចឹងកម្ពុជាយើង ជាទីកន្លែងរងគ្រោះ ពីព្រោះអ្នកប្រព្រឹត្តិបទល្មើសដែលជាមេខ្លោងនោះ ៩៩.៩៩ភាគរយ គឺមិនមែនខ្មែរ ហើយមេខ្យល់ដែលរៀបចំបញ្ជូនមនុស្សចេញពីប្រទេសរបស់ខ្លួននោះក៏មិនមែនជាជនជាតិខ្មែរដែរ»។
សម្ដេចក្រឡាហោម បានបន្ដថា មេខ្លោងនៃការជួញដូរមនុស្សនេះ គឺជាជនជាតិវៀតណាម ជនជាតិចិនតៃវ៉ាន់ ជនជាតិ ចិន ជនជាតិឥណ្ឌូនេស៊ី ជនជាតិម៉ាឡេស៊ី និងជនជាតិថៃ ជាដើម។ សម្ដេចក្រឡាហោម បានបន្ដទៀតថា ថ្មីៗនេះសម្ដេច ក៏បានទទួលពាក្យបណ្ដឹងចំនួន២បទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍ នៅរាជធានីភ្នំពេញ ហើយសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ ហើយបញ្ជូនជនរងគ្រោះទាំងនោះត្រឡប់ទៅប្រទេសដើមវិញផងដែរ។

សម្ដេចក្រឡាហោម បានបបន្តទៀតថា «ឥឡូវនេះ មានបទល្មើសថ្មីមួយដែលលិចឡើងយ៉ាងសាហាវចុងក្រោយ នៅកម្ពុជារបស់យើងនេះ។ ខ្ញុំយកឱកាសនេះបញ្ជាក់ថា វាមិនមែនជាបទល្មើសប្រពៃណីទេ ជាបទល្មើសមុនប្រពៃណី នោះគឺបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍ ហើយជាបញ្ហាកំពុងកើតមានសព្វថ្ងៃនេះ»។
សម្ដេចក្រឡាហោមបានធ្វើការអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ត្រូវខិតខំរួមគ្នាឱ្យបានសកម្មបន្ថែមទៀត ក្នុងកិច្ចការទប់ស្កាត់នូវបទល្មើសនៃការជួញដូរមនុស្សនេះ ខណៈបទល្មើសនេះបានកំពុងកើតឡើងនៅលើទឹកដីកម្ពុជាគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំងនោះ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ