ព័ត៌មានជាតិ
គណៈប្រតិភូសាលារាជធានីភ្នំពេញ ត្រឡប់មកដល់ភ្នំពេញវិញហើយ ជាមួយនឹងលទ្ធផលយ៉ាងត្រចះត្រចង់
ភ្នំពេញ ៖ ដំណើរទស្សនកិច្ចផ្លូវការ របស់គណៈប្រតិភូសាលារាជធានីភ្នំពេញ នៅសាធារណរដ្ឋសង្គមនិយមវៀតណាមដឹកនាំដោយលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី ត្រូវបានបញ្ចប់និងបានត្រឡប់មកដល់រាជធានីភ្នំពេញវិញហើយ នាព្រលប់ថ្ងៃទី៨ខែកញ្ញា ឆ្នាំ២០២២នេះ ដោយបាននាំមកនូវលទ្ធផលយ៉ាងត្រចះត្រចង់។

នៅថ្ងៃទី៥កញ្ញា ប្រតិភូសាលារាជធានីភ្នំពេញដឹកនាំដោយ លោកឃួង ស្រេង បានដឹកនាំប្រតិភូជាន់ខ្ពស់រាជធានីភ្នំពេញ ធ្វើទស្សនកិច្ច និងសិក្សាគំរោងរោងចក្រកែច្នៃសំរាមជាថាមពលអគ្គិសនីសុកសឺន។

បន្ទាប់មក គណៈប្រតិភូបានបន្តទស្សនកិច្ចអាងប្រព្រឹត្តិកម្មទឹកកង្វក់ ហើយនៅរសៀល គណៈប្រតិភូបានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងទីក្រុងនិងទីក្រុងជាមួយ ឯកឧត្ដម TRAN SY THANH សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការបក្សទីក្រុងហាណូយ រួមជាមួយប្រតិភូជាន់ខ្ពស់រដ្ឋធានីហាណូយ។

បន្ទាប់មក គណៈប្រតិភូបានបន្តជួបសម្ដែងការគួរសមជាមួយលោក DING TIEN DUNG សមាជិកការិយាល័យនយោបាយបក្សកុម្មុយនិស្តវៀតណាម និងជាលេខាគណៈកម្មាធិការបក្សរដ្ឋធានីហាណូយ។ នៅរសៀលថ្ងៃដដែរនោះ លោក ឃួង ស្រេង ក្នុងជំនួបសំដែងការគួរសមនិងពិភាក្សាការងារជាមួយលោកជិន ស៊ីថាញ់ សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈកម្មាធិការបក្សទីក្រុងហាណូយនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅទីក្រុងហាណូយ ដោយលោកបានជំរុញឲ្យមានការផ្សព្វផ្សាយពីច្បាប់វិនិយោគនៃប្រទេសទាំង២ ទៅដល់អ្នកវិនិយោគនៃទីក្រុងទាំង២ឲ្យបានយល់កាន់តែច្បាស់ ងាយស្រួលក្នុងការដាក់ទុនវិនិយោគ និងពង្រឹងការទប់ស្កាត់អំពើល្មើសច្បាប់នានាសម្រាប់ទីក្រុងទាំង២។

បន្តមកគណៈប្រតិភូបានចូលជួបសំដែងការគួរសមចំពោះ លោក ឌិញ ទៀនហ្សុង សមាជិកគណៈកម្មាធិការ កណ្តាល អនុប្រធានគណៈកម្មាធិការបក្សទីក្រុងហាណូយនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីរឹតចំណងមិត្តភាព សាមគ្គី ភាពនិងកិច្ចសហប្រតិបត្តិការរវាងទីក្រុងទាំង២ភ្នំពេញ.ហាណូយដែលជាទីក្រុងសម្ព័ន្ធភាពនឹងគ្នា។

នៅរសៀលថ្ងៃទី៦ ខែកញ្ញា គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញដឹកនាំដោយ លោក ឃួង ស្រេងបានអញ្ជើញចូលជួបសំដែងការគួរសម ជាមួយលោក Pham Minh Chinh នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ រសៀលថ្ងៃទី៦ កញ្ញាដដែល លោកឃួង ស្រេង ដឹកនាំគណៈប្រតិភូជាន់ខ្ពស់សាលារាជធានីភ្នំពេញជួបសំដែងការគួរសមជាមួយ លោក វឿង ឌីញ ហឺ(VUONG DINH HUE)ប្រធានរដ្ឋសភានៃសាធារណៈសង្គមនិយមវៀតណាមនៅវិមានរដ្ឋសភានាទីក្រុងហាណូយ។

នៅថ្ងៃទី៨កញ្ញានេះ លោកអភិបាលនិងលោកស្រីរួមទាំងប្រតិភូរួមដំណើរ បានចូលរួមក្នុងពិធីសម្ពោធពិព័រណ៍ទីផ្សារណាត់ទេសចរណ៍អន្តរជាតិ(ITE)លើកទី១៦នៅទីក្រុងហូជីមិញ។ លោកឃួង ស្រេង ក៏បានជួបពិភាក្សាការងារជាមួយ លោកPHAN VAN MAI ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមីញផងដែរ។ លោកPHAN VAN MAI ក៏បានជំរុញឲ្យមានការកើនឡើងបន្ថែមទៀត រវាងទីក្រុងទាំង២ ហូជីមីញ.ភ្នំពេញលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម,វិនិយោគ,ទេសចរណ៍,សុខាភិបាល អប់រំ ជាដើម និងជាប់ជាប្រចាំទាំងផ្លូវគោក និងផ្លូវទឹកក្នុងនាមទីក្រុងសម្ព័ន្ធភាព។ នៅថ្ងៃដដែលនេះដែរ គណៈប្រតិភូរាជធានីភ្នំពេញ បានបន្តជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលេខាគណៈកម្មាធិការបក្សទីក្រុងហូជីមីញ និងចូលជួប សំដែងការគួរសមជាមួយថ្នាក់ដឹកនាំនៃទីក្រុងហូជីមីញ ក៏មានការចូលរួមពីលោកសុខ ដារ៉េត អគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងហូជីមីញផងដែរ មុនធ្វើមាតុភូមិនិវត្តមកកាន់រាជធានីភ្នំពេញវិញ។

អភិបាលរាជធានីភ្នំពេញ បានលើកឡើងពីលទ្ធផលក្នុងដំណើរទស្សនកិច្ចប្រកបដោយផ្លែផ្ការបស់គណៈប្រតិភូសាលារាជធានីភ្នំពេញនៅសាធារណរដ្ឋសង្គមនិយមវៀតណាមពិសេសនៅទីក្រុងហាណូយ និងទីក្រុងហូជីមីញ ដែលជាសម្ព័ន្ធភាពនឹងគ្នា៕
ដោយ ៖ ស្រីរ័ត្ន



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ