Connect with us

ព័ត៌មានជាតិ

លោក​ វង សូត ណែនាំ​ដល់​មន្ត្រី​បន្ត​ប្រឹងប្រែង​លើ​ការងារ​ជំនាញ​ ដើម្បី​បម្រើ​សេវា​ជន​ងាយ​រងគ្រោះ​

បានផុស

នៅ

​ជា​ការ​អនុវត្តគោលនយោបាយ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព បន្ថែម​ទៀត​នោះ ​លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​នីតិសម្បទា​ បាន​ធ្វើ​ការ​ណែនាំ​ដល់​មន្ត្រី​ជំនាញ​គ្រប់​ថ្នាក់​របស់​ក្រសួង​ ត្រូវតែ​បន្ត​ប្រឹងប្រែង​លើ​ការងារ​ជំនាញ​ ក្នុង​ការ​បម្រើ​សេវា​ជូន​ពលរដ្ឋ​ក្រីក្រ​ពិសេស​ជន​ងាយ​រងគ្រោះ ​ដើម្បី​ឲ្យ​ពួកគាត់​ទទួល​នូវ​អត្ថប្រយោជន៍​ពិតប្រាកដ​បន្ត​ទៅ​ទៀត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​រដ្ឋមន្ត្រី វង សូត ថ្លែង​បែបនេះ​កាលពី​ម្សិលមិញ​ ខណៈ​ពេល​ដឹកនាំ​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ​សំណង់​អាគារ​របស់​មន្ទីរ​សង្គម​កិច្ច អតីតយុទ្ធជន និង​យុវ​នីតិសម្បទា​ខេត្ត​ព្រះសីហនុ​ដែល​កំពុង​លេច​រូបរាង​ជា​បណ្តើរៗ​នោះ​។​

​ជានិច្ចកាល​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទ​ក្រហមកម្ពុជា តែងតែ​មាន​មនោសញ្ចេតនា​ស្រលាញ់​រាប់អាន និង​បាន​យកចិត្ត​ទុក្ខ​ដាក់​ខ្ពស់​ដល់​សុខទុក្ខ​របស់​មន្ត្រី​រាជកា​រ​នៅ​ទូទាំង​ប្រទេស​ជាធំ​។ ជាក់ស្ដែង​សំណង់​អគារ​ដ៏​ធំ​ស្កឹមស្កៃ​ ដែល​កំពុង​សាងសង់​នេះ​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួង ជាពិសេស សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​គិតគូរ​ខ្ពស់​បំផុត ចំពោះ​សុខុមាលភាព ជីវភាព​របស់​ពលរដ្ឋ​ទូទៅ ក៏​ដូច​ជ​ជន​ងាយ​រងគ្រោះ​ ដើម្បី​បង្កើន​ភាព​ងាយស្រួល​ទាំង​ការ​ហូបចុក ការ​ស្នាក់នៅ និង ការងារ​ប្រចាំថ្ងៃ​។

​ជា​ការ​ពិត​ណាស់​ ក្រោម​ការដឹកនាំ​ប្រកបដោយ​កិត្តិ​បណ្ឌិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​ដឹកនាំ​ប្រទេស​មាន​សុខសន្តិភាព និង​បាន​ដាក់​ចេញ​នូវ​វិធានការ​ជាច្រើន ក្នុង​ន័យ​ពង្រឹង និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ ភូមិ ឃុំ មាន​សុវត្ថិភាព ក៏ដូចជា គោលនយោបាយ​គាំពារ​សង្គម​ផ្សេងៗ ដើម្បី​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​និង​ជន​ងាយ​រងគ្រោះ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ជាពិសេស ការ​ដាក់​ឲ្យ​អនុវត្ត​នូវ​ការផ្តល់​សាច់ប្រាក់​ជូន​ដល់​ប្រជាពលរដ្ឋ ក្រ​១ និង ក្រ​២ និង​ជនរងគ្រោះ​ស្នាក់នៅ​មណ្ឌល​ព្យាបាល និង​ស្ដារនីតិសម្បទា​អ្នក​ញៀន​គ្រឿងញៀន​ខណៈ​មេរោគ​កូ​វីដ​១៩ បាន​នឹង​កំពុង​រាតត្បាត​នៅ​លើ​ពិភពលោក​ដោយមាន​អ្នក​ឆ្លង​រាប់​រយ​លាន​នាក់​ និង​ស្លាប់​ជាង​មួយ​លាន​នាក់​ទៅ​ហើយ​នោះ​។

​ដូច្នេះ​មន្ត្រី​ពាក់ព័ន្ធ​គ្រប់​លំដាប់​ថ្នាក់​ ត្រូវតែ​បន្ត​ចុះ​តាមដាន​ដល់​មូលដ្ឋាន​ផ្ទាល់​ជួយសង្គ្រោះ​បន្ទាន់​ចំពោះ​ពលរដ្ឋ​ ដែល​ទីទាល់​ក្រជន​ងាយ​រងគ្រោះ​ ដើម្បី​ផ្ដល់​ជំនួយ​របស់​រាជរដ្ឋាភិបាល​ ក៏​ដូច​ជំនួយ​សប្បុរស​ធ​ម៌​ជូន​ដល់​ពួកគាត់​ភ្លាមៗ​តែម្ដង ​ពីព្រោះ​រាជរដ្ឋាភិបាល​មិន​ទុក​ឲ្យ​ពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​អត់​បាយឡើយ​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទីutes មុន

ឃាត់ជនបរទេស២៥៨នាក់នៅខេត្តមណ្ឌលគិរី ពាក់ព័ន្ធទីតាំងអនឡាញខុសច្បាប់

ព័ត៌មានជាតិ៥៣ នាទីutes មុន

ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំនេះ នឹងរៀបចំឡើងវិញក្រោមប្រធានបទ«ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី»

ព័ត៌មានជាតិ២ ម៉ោង មុន

កម្លាំងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស

ព័ត៌មានជាតិ២ ម៉ោង មុន

ក្មេងស្រី២៩នាក់ ទទួលបានពានរង្វាន់ពីការ​ប្រកួត​គំនូរ​និង​ស្នាដៃស្ត្រី ក្នុងនោះជ័យលាភីលេខ១ ទទួលបានថវិកា១ពាន់ដុល្លារ

ព័ត៌មានជាតិ២ ម៉ោង មុន

បង្ហាញទេពកោសល្យតន្ត្រីរបស់អ្នក It’s Tiger Time! VannDa នាំយកតន្ត្រីខ្មែរទៅកាន់ឆាកអន្តរជាតិ!

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្ពុជាអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០-២០% រយៈពេល៣ថ្ងៃ

ព័ត៌មានជាតិ៧ ម៉ោង មុន

ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីកេសរធ្លក ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ស្រុកសំឡូត
ព័ត៌មានជាតិ២៤ ម៉ោង មុន

ស្រុកសំឡូតមានសក្ដានុពលផ្នែកកសិកម្ម ៧៧ ភាគរយនៃកំណើនប្រជាពលរដ្ឋទូទាំងស្រុក

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ផ្តល់ម៉ូតូ២២គ្រឿងដល់អាជ្ញាធរ គ្រូពេទ្យ គ្រូបង្រៀន នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង

ព័ត៌មានជាតិ៦ ម៉ោង មុន

ច្រាំងស្ទឹងសង្កែ ក្លាយជាចំការបន្លែគ្រប់ប្រភេទនារដូវទឹកស្រក

Sokha Hotels

ព័ត៌មានពេញនិយម