ព័ត៌មានជាតិ
ទឹកជំនន់ក្នុងអូរព្រំដែនថៃ កំពុងជន់លិចស្ពាន និងដំណាំនៅស្រុកកំរៀង
ស្ពានមួយខ្សែ ត្រូវបានអាជ្ញាធរបញ្ជាឲ្យផ្អាកការធ្វើចរាចរជាបណ្តោះអាសន្ន បន្ទាប់ពីមានទឹកជំនន់មកពីប្រទេសថៃ ជន់ហូរកាត់ពីលើស្ពានរួចមក។

គួរបញ្ជាក់ថា ស្ពាននេះគឺសម្រាប់ឆ្លងអូរក្នុងភូមិលំផាត់ ក្នុងឃុំអូរដារ ស្រុកកំរៀង ខេត្តបាត់ដំបង ហើយក៏ជាស្ពានមួយសម្រាប់ឲ្យបងប្អូនប្រជាកសិករ ដឹកនាំផលដំណាំចេញពីភូមិសំរោង ភូមិតាំងយូរ និងភូមិលំផាត់ ឡើងទៅលើផ្លូវជាតិផងដែរ ដើម្បីនាំទៅកាន់ទីផ្សារ។ ដោយកាលពីប៉ុន្មានឆ្នាំកន្លងទៅ ក្បាលស្ពាននេះត្រូវបានទឹកជំនន់វាយបំផ្លាញច្រោះបាក់ម្ខាង ដែលតម្រូវឲ្យអាជ្ញាធរចាក់ដីបំពេញ និងជួសជុលឡើងវិញ ដើម្បីឲ្យប្រជាពលរដ្ឋនៅក្នុងតំបន់នេះបានធ្វើដំណើរឡើងវិញ។

លុះចាប់ពីថ្ងៃទី ៨ ខែកញ្ញា ម្សិលមិញនេះ ទឹកជំនន់ពីប្រទេសថៃ បានហូរចូលក្នុងអូរព្រំដែនកម្ពុជា-ថៃ និងបង្កឲ្យទឹកហូរធ្លាក់ចូលទៅក្នុងអូរដារ ទើបហូរបែកវាលទៅលើផលដំណាំរបស់ប្រជាកសិករមួយចំនួននៅក្នុងតំបន់នេះ ថែមទាំងលិចលើស្ពានលំផាត់តែម្តង។


បើតាមប្រភពអ្នកនៅតំបន់នោះបានបញ្ជាក់ថា រហូតមកទល់នឹងព្រឹកថ្ងៃទី ៩ នេះ សន្ទុះទឹកទើបតែស្រកចុះបន្តិចតែប៉ុណ្ណោះដែលមិនទាន់មានសញ្ញាណាមួយអាចកំណត់បានថា ទឹកនឹងអាចស្រកវិញ ឬក៏ឡើងបន្តទៀតនោះឡើយ ដោយគ្រាន់តែអាជ្ញាធរក្រើនរំលឹកដល់ពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នតែប៉ុណ្ណោះ៕
អត្ថបទ៖ សោ និយមរ័ត្ន

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?