ព័ត៌មានជាតិ
អាជ្ញាធរស្រុកសេសាន សម្រេចយកដូងក្រអូប ដាក់បញ្ចូលជាភូមិមួយមានផលិតផលមួយ
ស្រុកសេសាន ខេត្តស្ទឹងត្រែង មានផលិតផលដូងក្រអូបមួយមុខទៀត ក្មុងភូមិញ៉ឺន ឃុំស្តៅ សម្រាប់ដាក់បញ្ចូលជាភូមិមួយផលិតផលមួយ ក្នុងពេលដែលគណកម្មាធិការស្តារអភិវឌ្ឍន៍វិស័យកសិកម្មលើកទឹកចិត្តឱ្យកសិករដាំដំណាំឈើហូបផ្លែជាយុទ្ធសាស្ត្រឱ្យបានច្រើនមុខជាលក្ខណគ្រួសារ។

លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន បានបញ្ជាក់ថា កសិករត្រូវមកសិក្សាបច្ចេកទេសផ្នែកដាំដុះដំណាំឈើហូបផ្លែពីគ្នាទៅវិញទៅមក ដោយមិនបាច់ទៅរៀនឆ្ងាយពីមូលដ្ឋានដែលយើងរស់នៅនេះទេ ព្រោះនៅក្នុងភូមិនេះ មានកសិករគំរូដាំដូងក្រអូបទទួលបានផលល្អ ជាផ្នែកមួយបានជួយលើកកម្ពស់សេដ្ឋកិច្ចប្រចាំគ្រួសារ និងប្រកបដោយជោគជ័យដែលមិននឹកស្មានដល់។

លោកអភិបាលស្រុកបន្តថា ដំណាំឈើហូបផ្លែមួយមុខនេះ អាជ្ញាធរស្រុករៀបចំដាក់បញ្ចូលទៅក្នុងភូមិមួយមានផលិតផលមួយ សម្រាប់លើកទឹកចិត្តកសិករផ្សេងៗទៀត ឱ្យងាកមកមើលដំណាំសក្តានុពលនេះ បន្ទាប់ពី-ទុរេន -មៀន- សាវម៉ាវ-ក្រូច គឺមានដូងក្រអូបមួយមុខទៀតងាយស្រួលដាំ។ ស្រុកសេសានមានបំណងចង់ដាក់ផលិតផល កសិផលផលិតផលមួយនេះ គឺជាសម្រាប់ធ្វើការប្រកួតប្រជែងក្នុងការកំណត់អត្តសញ្ញាណ ធ្វើជាភូមិមួយផលិតផលមួយ ដែលរាជរដ្ឋាភិបាលកំពុងតែលើកទឹកចិត្តឱ្យប្រជាកសិករទាំងអស់ខិតខំផលិតទាំងដំណាំ ទាំងឈើហូបផ្លែដើម្បីកំណត់អត្តសញ្ញាណនៅក្នុងភូមិឃុំនីមួយៗ ។

លោក សយ សុជា ម្ចាស់ចំការដូងក្រអូបបានសាទរចំពោះការគិតគូពីសំណាក់អាជ្ញាធរមូលដ្ឋាន ព្រោះការដាក់ផលដូងក្រអូបនេះបញ្ជូលទៅក្នុងភូមិមូយមានផលិតផលមួយបានជំរុញឱ្យមានការលើកកម្ពស់ផ្នែកទីផ្សារ តែបច្ចុប្បន្នកសិករនៅឃុំស្តៅ ផលិតបានផលកសិកម្មហើយលំបាកផ្លូវដឹកចេញទៅកាន់ទីផ្សារតែប៉ុណ្ណោះ។
លោកបន្តថា ដូងក្រអូបមានរស់ជាតិផ្អែមឆ្ងាញ់ អតិថិជននិយមទិញទៅបរិភោគ និងយកទៅលក់បន្ត ដែលបានជំរុញឱ្យលោកកាន់តែមានកម្លាំងចិត្តក្នុងការពង្រីកការដាំដុះបន្ថែមទៀតនៅឆ្នាំខាងមុខនេះ ឆ្នាំក្រោយអាចពង្រីកថែម ក្រោយបានមួយពាន់ដើមទៀត ហើយយកពូជរបស់ថៃម្ដង។ ពូជខ្លួនឯងវាមាន តែគេមិនឱ្យយកពូជខ្លួនឯងដាំដីខ្លួនឯងទេ ព្រោះខ្លាចវាក្លាយ ក្លាយទៅជាអត់ក្រអូបវិញ អាហ្នឹងវាអញ្ចឹង។
លោកស្រី មាស សុខណា លក់ចំណីអាហារ និងផ្លែឈើនៅក្នុងក្រុងស្ទឹងត្រែង បានគាំទ្រការខិតខំប្រឹងប្រែងនេះ ព្រោះកាលណាកសិករដំាដំណាំឈើហូបផ្លែមានគុណភាពល្អបានបរិមាណច្រើន យើងមានផលកសិកម្មក្នុងស្រុកស្រួលលក់ដូរ ហើយអតិថិជននិយមទិញបរិភោគ ដោយសារតែពួកគាត់ដឹងពីប្រភពនាំចូលច្បាស់លាស់បរិភោគទៅមិនប៉ះពាល់សុខភាព ។

សូមបញ្ជាក់ថា ដំណាំដូងក្រអូបកសិករនៅភូមិញ៉ឺន ឃុំស្តៅ ស្រុកសេសានដាំបាន១.២០០ដើម នៅលើផ្ទៃដីជាង៣ហិកតា ក្នុងនោះកំពុងទទួលផល៨០០ដើម នាំចេញមកលក់នៅទីផ្សារស្ទឹងត្រែងមួយផ្លែ២.០០០រៀល ហើយកសិកររូបនេះនិងពង្រីកការដាំដុះបន្ថែមចំនួន១.០០០ដើមទៀត នៅខែមករាដើមឆ្នាំ២០២៣ ខាងមុខនេះ ៕
អត្ថបទ៖ ងិនលីម

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២០ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង