Connect with us

ព័ត៌មានជាតិ

អ្នកជំនាញ អះអាងថា អក្សរខ្មែរលើស្លាកយីហោធំៗ ស្ថិតក្នុងភាពព្រួយបារម្ភ ព្រោះនៅខុសអក្ខរាវិរុទ្ធច្រើន 

បានផុស

នៅ

លោក សន ពៅ អនុប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា បញ្ហាកំហុស អក្ខរាវិរុទ្ធនៅតាមស្លាកយីហោធំៗ នៅតែជាបញ្ហាកើតមានគួរឱ្យព្រួយបារម្ភ ទោះបីមានការយកចិត្តទុកដាក់ពីអាជ្ញាធរ និងភាគីពាក់ព័ន្ធយ៉ាងណាក្តី។ លោកលើកឡើងបែបនេះ ក្នុងឱកាសសិក្ខាសាលាស្តីពី “វិការភាពនៃការប្រើភាសាខ្មែរ បច្ចុប្បន្ន” កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សន ពៅ បានថ្លែងក្នុងសិក្ខាសាលាស្តីពី “វិការភាពនៃការប្រើភាសាខ្មែរបច្ចុប្បន្ន” នៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថា បញ្ហាកំហុសអក្ខរាវិរុទ្ធលើស្លាកយីហោធំៗ មានដូចជា ការប្រើស្រៈ ព្យព្ជានៈ សញ្ញាល្បៈ ឬ វណ្ណយុត្ត មិនបានត្រឹមត្រូវ។ ជួនកាល មានខុសវេយ្យាករណ៍ ពោល គឺបកប្រែពីបរទេសមកជាភាសាខ្មែរមិនបានត្រឹមត្រូវតាមវេយ្យាករណ៍របស់ខ្មែរ។ បន្ថែមពីនោះ ក៏មានលើស និងខ្វះអក្សរលើស្លាកយីហោមួយចំនួនទៀតផង។ ស្លាកយីហោខ្លះដាក់ខុសទំហំ និងទម្រង់នៃអក្សរ ឬដាក់អក្សរខ្មែរ និងបរទេសមិនត្រូវតាមក្បួនខ្នាត។ 

ជាមួយគ្នានោះ តំបន់ដែលមានកំហុសអក្ខរាវិរុទ្ធលើស្លាកយីហោមានដូចជា រាជធានីភ្នំពេញ មានកំហុស២៦% ខេត្តក្រចេះ មានកំហុស៣៣% ព្រះសីហនុ១៩% សៀមរាប២១.៥% និងស្វាយរៀងមានកំហុស៣៦%។ នេះបើតាមរបាយការណ៍របស់លោក សន ពៅ។ 

អនុប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ​រូបនេះ ក៏បានលើកឡើងដែរថា កត្តាដែលបង្កឱ្យកើតមាននូវកំហុសអក្ខរាវិរុទ្ធលើស្លាកយីហោនេះ គឺបណ្តាលមកពីកត្តា៣យ៉ាង។ ទី១ គឺកត្តាភាសាវិទ្យា បណ្តាលមកពីការមិនសូវយល់ដឹងពីក្បួនខ្នាតរបស់វេយ្យាករណ៍ និងអក្ខរាវិរុទ្ធខ្មែរ។ ទី២ កត្តាបច្ចេកទេស គឺបណ្តាលមកពីពុម្ពអក្សរ និងវិធីនៃការវាយអក្សរខ្មែរ។ កត្តាចុងក្រោយ គឺការធ្វេសប្រហែស មិនបានយកចិត្តទុកដាក់ចំពោះការធ្វើស្លាកយីហោនីមួយៗ។ 

ទន្ទឹមជាមួយនឹងបញ្ហាទាំងនេះ ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិតសភាកម្ពុជា ក៏បានបង្កើតកម្មវិធី (APP) កំណែកំហុសស្លាកយីហោ និងប្រព័ន្ធផ្សព្វផ្សាយឡើងមក។ ការបង្កើតកម្មវិធីនេះ ដើម្បីអាចកែប្រែកំហុសដែលបានកើតឡើង តាមរយៈការរាយការណ៍ ជារូបភាពរបស់សាធារណជន។ បន្ទាប់ពីនោះ គឺផ្តល់ភាពងាយស្រួលដល់ក្រុមប្រឹក្សាជាតិ ភាសាខ្មែរ ជាមួយក្រសួង ឬ ភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីផ្តល់ដំណឹងទៅម្ចាស់ស្លាកសញ្ញា ឬ ម្ចាស់ផ្សព្វផ្សាយ ដែលមានកំហុសអក្ខរាវិរុទ្ធនេះ មានការកែសម្រួលបានត្រឹមត្រូវឡើងវិញ។ 

សូមបញ្ជាក់ថា របាយការណ៍របស់លោក សន ពៅ ដដែលបានបង្ហាញថា ស្លាកយីហោទាំងនោះ ត្រូវបែងចែកជា៤ប្រភេទ។ ទី១ ប្រភេទស្លាកយីហោទំហំធំ របស់ក្រុមហ៊ុនដែលកាត់ទទឹងផ្លូវ ឬបញ្ឈរខ្មែរផ្លូវ។ ទី២ ជាប្រភេទស្លាកយីហោដាក់តាំងនៅមុខផ្ទះ ឬ បញ្ឈរ។ ទី៣ ប្រភេទស្លាកយីហោបញ្ឈរនៅចំហៀងខាងលើ និងទី៤ គឺស្លាកយីហោ តូចៗដែលដាក់បញ្ឈរនៅលើផ្លូវក្បែរផ្ទះ៕ 

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ នាទីute មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍៣០ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម