Connect with us

ព័ត៌មានជាតិ

ដំណាំស្រូវនិងដំណាំរួមផ្សំជាង៣ម៉ឺនហិកតារងផលប៉ះពាល់ដោយទឹកជំនន់ក្នុងខែ សីហានេះ

បានផុស

នៅ

នៅក្នុងខែសីហាឆ្នាំ២០២២នេះ គ្រោះទឹកជំនន់បានបំផ្លាញដំណាំស្រូវ និងដំណាំរួមផ្សំប្រមាណជាង៣ម៉ឺនហិកតា ព្រមទាំងប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត។ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មាធិការ​ជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍ដដែលបានបន្តថា ក្នុងចំណោមដំណាំស្រូវ និងដំណាំរួមផ្សំប្រមាណជាង៣ម៉ឺនហិកតា ក្នុងនោះដំណាំស្រូវ​លិចទឹកមាន២៩២៨៩ហិកតា ខូចខាត ១៥៧៨០ហិកតា ដំណាំរួមផ្សំលិចទឹកចំនួន ៤០៩២ហិកតា ខូចខាត​១១៤៧ហិកតា ប៉ះពាល់ប្រជាពលរដ្ឋចំនួន ២០៩៦៤គ្រួសារ ស្មើនឹង ៨៣៨៥៦នាក់ ប្រជាពលរដ្ឋជម្លៀសទៅទីទួល​សុវត្ថិភាព ៣០៧គ្រួសារ ប្រមាណ ១២២៨នាក់ ជម្លៀសសត្វពាហនៈចំនួន ៣៧០០ក្បាលងាប់២ក្បាល លំនៅដ្ឋាន​លិចទឹក ៣២៧៤ខ្នង និងខូចខាត ០៤ខ្នង សាលារៀនលិចទឹក ១៤កន្លែង វត្តអារាម ៧កន្លែង មន្ទីរពេទ្យ ២កន្លែង និងស្នាក់ការកង កម្លាំងឈរជើងតាមព្រំដែន ៦កន្លែងនៅខេត្តបន្ទាយមាជ័យនិងស្លាប់ ០៩នាក់ ស្រី ៣, ក្មេង ៦នាក់។

របាយការណ៍ខាងលើបានឱ្យដឹងទៀតថា ក្រៅពីនេះទឹកជំនន់ក៏បានធ្វើឱ្យប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធផងដែរ ដូចជា ផ្លូវលំ ៥៥,៥១៥ម៉ែត្រ ស្ពានបេតុង ស្ពានបាឡេ ២៦ស្ពានបាក់ទំនប់ ៣៥០ម៉ែត្រ បាក់ស្រុតច្រាំងទន្លេនិងស្ទឹង​៦កន្លែងនៅខេត្តកំពង់ចាម ភ្នំពេញ ត្បូងឃ្មុំ សៀមរាប និងខេត្តបាត់ដំបង ដោយបានបាក់ច្រាំងស្ទឹងប្រវែង ១០២៣ម៉ែត្រ ជម្រៅ៥ ២០ម៉ែត្រ និងខូចខាតផ្លូវបេតុង៨ខ្សែ។

លោក ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ​បានមានប្រសាសន៍ថា​គណៈ​​កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានសហការ និងចូលរួមជាមួយក្រសួងពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់​ក្រោមជាតិក្នុងការត្រៀម និងការ អន្តរាគមន៍សង្គ្រោះ និងឆ្លើយតបគ្រប់ហេតុការណ៍គ្រោះមហន្តរាយដែលអាចនឹង​កើតមានក្នុងរដូវវស្សាជាពិសេសជំនន់ទឹកភ្លៀងនិងជំនន់ទន្លេមេគង្គ។

លោក ទេសរដ្ឋមន្រ្តីបានលើកឡើងផងដែរថា រាជរដ្ឋាភិបាលបានឆ្លើយតបទាន់ពេលវេលា និងស្តារឡើងវិញនូវរាល់​ការខូចខាត ដែលបង្កឡើងដោយជំនន់ទឹកភ្លៀង ជាពិសេសគឺហេដ្ឋា រចនាសម្ព័ន្ធជនបទ និងវិស័យកសិកម្ម។

លោកទេសរដ្ឋមន្រ្តី ក៏បានស្នើរទៅដល់គ្រោះមហន្តរាយថ្នាក់ក្រោមជាតិបន្តតាមដានចុះពិនិត្យជាប្រចាំនូវ​ពេលមានគ្រោះមហន្តរាយកើតដោយធម្មជាតិនិងមនុស្សបង្កឡើងដោយយថាហេតុ៕ អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ”

ព័ត៌មានជាតិ៦ ម៉ោង មុន

វិទ្យាស្ថាន NPIC, Global Together និងវិទ្យាស្ថាន KOPO ចុះMoUរួមគ្នា ដើម្បី​ពង្រឹង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក សូ ណារ៉ូ ថាបទពិសោធន៍ហ្វីលីពីនអាចជួយដល់ការបណ្ដុះបណ្ដាលពលករជំនាញកម្ពុជា

លីម តិចម៉េង
ជីវិតកម្សាន្ដ១១ ម៉ោង មុន

ព្រោះទេពកោសល្យច្រៀង! លីម តិចម៉េង ត្រូវអ្នកគាំទ្រជំរុញបន្ថែមរសជាតិសិល្បៈមួយទៀត ជាមួយចម្រៀងរ៉េប Hip Hop

ព័ត៌មានជាតិ១១ ម៉ោង មុន

ជំនួបជាមួយសម្ដេចធិបតី, ប្រធានរដ្ឋសភាហ្វីលីពីន សរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម