Connect with us

ព័ត៌មានជាតិ

អគាររដ្ឋបាលសាលាខេត្តព្រះសីហនុសង់បានប្រមាណ ១៥ ភាគរយ

បានផុស

នៅ

លោកឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុបានមានប្រសាសន៍នៅថ្ងៃទី ០៩ ខែ​កញ្ញានេះថា រហូតមកដល់ពេលនេះ អគាររដ្ឋបាលសាលាខេត្តព្រះសីហនុថ្មីសម្រេចការសាងសង់បានប្រមាណ ១៥ ភាគរយហើយបន្ទាប់ពីបានបញ្ចុះបឋមសិលាសាងសង់ជាផ្លូវការ កាលពីដើមខែមីនា ឆ្នាំ២០២២កន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគាររដ្ឋបាលសាលាខេត្តព្រះសីហនុថ្មីបានបញ្ចុះបឋមសិលាសាងសង់នៅថ្ងៃទី០៧ ខែមីនាឆ្នាំ២០២២ នៅលើទីតាំងចាស់​មានផ្ទៃក្រឡាសរុប ៤៤,០៩៣ម៉ែត្រការ៉េ កម្ពស់ ៤ជាន់ គ្រោងសាងសង់ដោយប្រើរយៈពេល១៨ខែ។

យ៉ាងណាការសាងសង់អគាររដ្ឋបាលសាលាខេត្តព្រះសីហនុថ្មីនេះ​មានការរាំងស្ទះខ្លះៗ ដោយសារ​ជារដូវស្សាហើយខេត្តព្រះសីហនុ​ជាប់តំបន់ឆ្នេរសមុទ្របង្កឱ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់។

លោក ឃាង ភារម្យ បានបញ្ជាក់ថា «ករណីបញ្ចប់ការសាងសង់ចាំមើលយើងឡើង​គ្រោង​សិន ទើបយើងអាចវាយតម្លៃបាន ដោយសារនៅខេត្តព្រះសីហនុមានភ្លៀងធ្លាក់រហូតហើយករណីអាកាសធាតុនេះក៏ជាករណីមួយដែរ»។

អគារសាលាខេត្តនេះមានកម្ពស់ ៤ ជាន់ និងមានផ្ទៃក្រឡាសរុប ៤៤,០៩៣ម៉ែត្រការ៉េ។ ចំពោះស្ថាបត្យកម្មនៃអគារគឺយកតាមរចនាបទសំបូរព្រៃគុក ដែលជាអគារមានលក្ខណៈខ្មែរទំនើបស៊ីវីល័យ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

មនុស្សជាង ៣០០នាក់ ត្រូវសង្គ្រោះបាន ពីអគ្គិភ័យឆាបឆេះអគារពាណិជ្ជកម្ម នៅកូរ៉េខាងត្បូង

ព័ត៌មានជាតិ១២ ម៉ោង មុន

សហជីព និង​កម្មករ​និយោជិត ៖ ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា ចាប់ពី​ខែមករា ឆ្នាំ២០២៥នេះ នឹង​លើក​ទឹក​ចិត្ត​ដល់​កម្មករនិយោជិត​ប្រឹងប្រែង​ក្នុង​ការងារ​បន្ថែមទៀត

ព័ត៌មានជាតិ១៤ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ព្រមានមិនឱ្យកងទ័ពពាក់ព័ន្ធ ឬនៅពីក្រោយការកាប់ទន្ទ្រានដីធ្លីជុំវិញបឹងទន្លេសាប

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

សភាកូរ៉េ​ខាងត្បូង​ឲ្យចាប់​​​អ្នកណាក៏ដោយ​ឱ្យតែ​រារាំង​ដល់​ការ​ចាប់​ខ្លួន​លោក Yoon

ព័ត៌មានជាតិ១៥ ម៉ោង មុន

អ្នកជិតខាងសម្ដេចក្រឡាហោមសរសេរលិខិតសុំទោសក្រោយបាញ់កាំជ្រួចឆ្លងឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម