Connect with us

ព័ត៌មានជាតិ

ប្រធានផ្សារបឹងកេងកង ព្រមានបិទតូបណា​ដែលលក់ផលិតផលហួសកាលកំណត់

បានផុស

នៅ

ប្រធានផ្សារបឹងកេងកង បានចុះត្រួតពិនិត្យមុខទំនិញផ្សេងៗ ដែលកំពុងដាក់លក់នៅក្នុងផ្សារ ដើម្បីរក្សាសុវត្ថិភាព ជូនដល់អ្នកប្រើប្រាស់ នៅថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឯក និមល ប្រធានគណៈកម្មការគ្រប់គ្រងផ្សារបឹងកេងកង បានថ្លែងប្រាប់កម្ពុជាថ្មី ថា អាជ្ញាធរផ្សារតែងតែ​ចុះត្រួតពិនិត្យមុខទំនិញជាប្រចាំ ដើម្បីសុវត្ថិភាពដល់ប្រជាពលរដ្ឋ ដែលទិញយកទៅប្រើប្រាស់។

លោក ឯក និមល បានគូសបញ្ជាក់ដូច្នេះថា«ជាទូទៅ យើងខ្ញុំតែងចុះណែនាំបងប្អូន អាជីវករលក់ដូរ ផលិតផល វេចខ្ចប់ស្រាប់ ឱ្យមានការពិនិត្យកាលបរិច្ឆេទប្រើប្រាស់ ម៉ត់ចត់ បើយើងខ្ញុំ ពិនិត្យឃើញថា ខូចគុណភាព ឬហួសកាលបរិច្ឆេទប្រើប្រាស់  យើងនឹងធ្វើការដកហូតទុក និង សុំយោបល់ថ្នាក់លើ ធ្វើការផ្អាក ឬបិទតូបជា​បណ្តោះអាសន្ន។ តែក្នុង ការចុះពិនិត្យនេះ មិនមានផលិតផល មួយណា ខូចគុណភាពឬ ហួសកាល​បរិច្ឆេទប្រើប្រាស់នោះទេ» ។ 

លោកថ្លែងបែបនេះ នៅពេលដែលដឹកនាំប្រជុំពង្រឹង ការងារសន្តិសុខ សណ្តាប់ធ្នាប់ ដល់កម្លាំងសន្តិសុខចំណុះ​គណៈកម្មការផ្សារ  និងបានចុះពិនិត្យ គុណភាពផលិតផល វេចខ្ចប់ស្រាប់ ពិសេសកាលបរិច្ឆេទប្រើប្រាស់  ការពារជន​ខិលខូច លួចបន្លំលក់ផលិតផល ខូចគុណភាព ក្នុងរដូវកាលបុណ្យភ្ជុំបិណ្ឌនេះ។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ផ្សារបឹងកេងកង មានតូបលក់ដូរប្រមាណ ១៤១១តូប និងមានអាជីវករប្រមាណជិត ៩០០នាក់ ដែលកំពុងប្រកបអាជីវកម្មក្នុងផ្សារនេះ។ ផ្សារនេះ មានលក់ដូរទំនិញច្រើនមុខ និងសម្លៀកបំពាក់ថ្មី និងក្បាលគីប ដែលពេញនិយមខ្លាំងសម្រាប់យុវវ័យ។ ចំណែកចំណីអាហារសម្រាប់ទទួលទាន ក៏មានលក់ក្នុង​ផ្សារច្រើនផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៣ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម