Connect with us

ព័ត៌មានជាតិ

ការបន្ថែម មន្ត្រីរាជការ​នៅ​ថ្នាក់​រាជធានី ខណ្ឌ​ជា​រឿង​ធម្មតា បើ​ថ្នាក់ក្រោម​ជាតិ​មាន​ការងារ​កាន់តែច្រើន

បានផុស

នៅ

ភ្នំពេញ​ ៖ ការបន្ថែម មន្ត្រីរាជការ​នៅ រាជធានី​ភ្នំពេញ នៅ​ថ្នាក់​ខណ្ឌ វា​ជា​រឿង​ធម្មតា បើ​ការ​ប្រតិភូកម្ម​ការងារ​ពី​ថ្នាក់កណ្តាល មក​ថ្នាក់ក្រោម​ជាតិ​កាន់​តែ​ច្រើន យើង​ក៏​ត្រូវ​បន្ថែម​មនុស្ស​មក​បំពេញ​ការងា​រ​អោយ​កាន់តែច្រើន​ដែរ សំដៅ​ធ្វើ​យ៉ាង​ណា អោយ​ការ​ផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ​នេះ បាន​លឿន ទាន់ពេល​និង​មាន​តម្លាភាព​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ តំណាងអោយ​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង​អភិបាលរងខណ្ឌ​ច្បារអំពៅ​១​រូប នា​ព្រឹក​ថ្ងៃទី​០៩ កញ្ញា ២០២២ នៅ​សាលាខណ្ឌ​ច្បារអំពៅ ក្រោម​វត្តមាន​លោក​កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ​និង​លោក​ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ​។

ក្នុង​ពិធី​នេះ​ ត្រូវ​បានប្រកាស​អោយ​លោក កា​ទើ អះ​ម៉ាត់​សទើរ អោយចូល​កាន់តំណែង​ជា​អភិបាលរងខណ្ឌ​ច្បារអំពៅ បន្ថែម​។

លោក​កើត ឆែ បាន​មានប្រសាសន៍ថា ក្នុងនាម​អាជ្ញាធរ កងកម្លាំង​ត្រូវតែ ការពារ​និង​ថែរក្សា​សន្តិភាព ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ ព្រោះ​ជា​របស់​មាន​តម្លៃ មិន​អាច​កាត់ថ្លៃ​បាន​។ ក្នុងនាម​ប្រជាពលរដ្ឋ​ខ្មែរ ត្រូវ​អរគុណ​សម្តេច​តេ​ជោ​ហ៊ុន សែន ដោយ​សម្តេច​នេះហើយ ជា​អ្នករក​សន្តិភាព​បានមក​ដោយ​លំបាក​។

លោក​កើត ឆែ ក្នុង​ឱកាស​នោះ ក៏បាន​សម្តែង​នូវ​ការកោតសរសើរ​ផងដែរ ចំពោះ​អាជ្ញាធរ​ខណ្ឌ មន្ត្រីរាជការ​ទាំងអស់​ដែល​បាន​យក​អស់​កម្លាំងកាយ​ចិត្ត ក្នុង​ការបម្រើ​សេវាកម្ម​ផ្សេងៗ​ជូន​ប្រជាពលរដ្ឋ​បាន​យ៉ាង​ល្អ​និង​មាន​សមត្ថភាព រហូត​ធ្វើអោយ​ប្រជាពលរដ្ឋ​គោរព​ស្រលាញ់ នាំគ្នា​បោះឆ្នោត​ជូន​ចៅសង្កាត់​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​ជាប់ឆ្នោត​យ៉ាង​ភ្ល្លូកទឹកភ្លូកដី​កាលពី​ថ្ងៃ​ទី​០៥​មិថុនា​កន្លងមក​ថ្មីៗ​នេះ​។

លោក​កើត ឆែ បាន​សូម​ឲ្យ​អាជ្ញាធរ​ខណ្ឌ និង​សង្កាត់​បន្ត​សកម្មភាព​ល្អៗ​ទាំងនេះ​បន្តទៀត ដើម្បីអោយ​ប្រជាពលរដ្ឋ​កាន់តែ​មាន​ទំនុកចិត្ត​។

លោក​កើត ឆែ ក៏បាន​ផ្តាំផ្ញើ​ទៅ​លោក​អភិបាលរង​ថ្មី ត្រូវ​ខិតខំ​បំពេញការងារ​ជូន​ប្រជាពលរដ្ឋ​អោយបាន​ល្អ ពិសេស​អោយ​យល់​ពី​តម្លៃ​សន្តិភាព ព្រោះ​អ្វីៗ​វា​កើត​ចេញពី​សន្តិភាព​នេះហើយ បើ​គ្មាន​សន្តិភាព អ្វីៗ​ក៏​មិន​អាច​ទៅមុខ​ដែរ​។ បន្ថែម​ពី​នេះ​ត្រូវ​រក្សា​សាមគ្គីភាព​ផ្ទៃក្នុង​អោយបាន​ល្អ​។​

លោក​កើត ឆែ បាន​បន្ថែម​ទៀត​ថា ដោយ​ពិនិត្យឃើញ​ពី​កំណើនប្រជាជន កំណើន​តម្រូវការ​របស់​ប្រជាពលរដ្ឋ វិទ្យាសាស្ត្រ​កាន់តែ​រីកចំរើន ថ្មីៗ​នេះ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ស្នើ កែប្រែ​ច្បាប់ ដោយ​បន្ថែម មន្ត្រីរាជការ​នៅក្នុង​ជួរ រាជធានី ខេត្ត ស្រុក ខណ្ឌ ដោយ​ក្នុងនោះ​សម្រាប់​រាជធានី​ភ្នំពេញ ត្រូវ​បន្ថែម​អភិបាលរង​ចំនួន​៤​រូប និង​បន្ថែម​អភិបាលរងខណ្ឌ​ចំនួន​២​រូប​ទៀត។

លោក​បន្ត​ថា វា​ជា​រឿង​ធម្មតា បើ​ប្រតិភូកម្ម​ពី​ថ្នាក់​កណ្តាល​មក​ថ្នាក់ក្រោម​ជាតិ​កាន់តែ​ច្រើន ការងារ​យើង​ក៏​កាន់​តែ​ច្រើន ដែល​យើង​ត្រូវ​ទាមទារ បន្ថែម​មនុស្ស ដើម្បី​បំពេញការងារ​លើ​ការ​ផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ អោយបាន​លឿន ទាន់ពេល និង​មាន​តម្លាភាព​។​

លោក​ចេង មុនី​រ៉ា ក្នុងឱកាស​នោះ​ ក៏បាន​មានប្រសាសន៍​លើកឡើង ពី​ការងារ​មួយ​ចំនួន​របស់​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ ពិសេស​ការងារ​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ អាជ្ញាធរ​បាន​អនុវត្តបាន​យ៉ាង​ល្អ មាន​តម្លាភាព​តាមរយៈ​ច្រកចេញ ចូល​តែមួយ។ អាជ្ញាធរ​សង្កាត់ បាន​ផ្តល់​សំបុត្រ​មរណភាព​ដល់​លំនៅឋាន​ប្រជាពលរដ្ឋ​។ បាន​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​យ៉ាង​ច្រើន​នៅក្នុង​មូលដ្ឋាន បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ពី​ដុស​ទី​១​ដល់​ដុស​ទី​៥​ជូន​ប្រជាពលរដ្ឋ​បានល្អ ជាមួយនឹង​ការ​ដោះស្រាយ​វិវាទ ក្រៅ​ប្រព័ន្ធ​តុលាការ​បាន​ច្រើន​ករណី​ផងដែរ​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច៣០ នាទីutes មុន

អ្នករត់តាក់ស៊ី៖ បច្ចុប្បន្ន រប​រដឹកអ្នកដំណើរមិនសូវកាក់កប ប៉ុន្ដែជំនួសដោយការផ្ញើអីវ៉ាន់

ព័ត៌មានអន្ដរជាតិ៤៤ នាទីutes មុន

ធនាគារកណ្ដាលរុស្ស៊ីព្រួយបារម្ភពីហានិភ័យសេដ្ឋកិច្ច ជុំវិញការធ្លាក់ចុះតម្លៃប្រេង

ព័ត៌មានអន្ដរជាតិ៤៥ នាទីutes មុន

របកគំហើញ​ថ្មី! អ្នក​វិទ្យាសាស្ត្រ​អាច​បង្កាត់​​សត្វមួយ​ប្រភេទ​ដែល​ផុតពូជ​ជាង​ ១ម៉ឺន​ឆ្នាំ​មុន

ព័ត៌មានជាតិ៤៧ នាទីutes មុន

១សប្ដាហ៍ដំបូងនៃខែមេសា ក្រសួងបរិស្ថានរកឃើញភ្លើងឆេះព្រៃ២៧៤ករណី

ព័ត៌មានអន្ដរជាតិ៥៥ នាទីutes មុន

រក​ឃើញ​អ្នកស្លាប់​នៅ​អគារ​​រលំ​នៅ​ថៃ​​​កើនដល់​២១នាក់ ខណៈ៧៣នាក់​បាត់ខ្លួន​

លោក ជួន ណារិន្ទ
សន្តិសុខសង្គម៩ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ចរាចរណ៍៣ ម៉ោង មុន

ក្រឡាប់រថយន្តដឹកមាន់ សង្កត់រថយន្តអ្នកដំណើរ កៀបជាប់មនុស្ស ០៤ នាក់ នៅស្រុកមុខកំពូល

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

លោក ត្រាំ ឲ្យ EU ចាយ​លុយ​៣៥០​ពាន់​លាន​ដុល្លារ​ទិញ​ថាមពល​ពី​អាមេរិក ដើម្បី​បន្ធូរបន្ថយ​ពន្ធ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ម៉ាក្រុង ទាមទារឲ្យប្រើធម៌ក្តៅលើរុស្ស៊ី បើពូទីន មិនព្រមឈប់បាញ់នៅអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម