ព័ត៌មានជាតិ
គ្រឿងឧបភោគ បរិភោគ សំលៀកបំពាក់ និងថវិកា១លានរៀលរបស់សម្តេចតេជោ បានប្រគល់ជូនលោកយាយអាយុ៩០ឆ្នាំ ដែលមានជំងឺ ដើរមិនរួចនិងពិការភ្នែក
ភ្នំពេញ ៖ បន្ទាប់ពីទទួលបានការចាត់តាំងពី លោកឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២នេះ លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បាននាំយកគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួនរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ លោកអភិបាលរាជធានីភ្នំពេញ ប្រគល់ជូនលោកយាយ យឹម យ៉ន ព្រះជន្ម ៩០ឆ្នាំ មានជីវភាពក្រីក្រលំបាក កំពុងមានជំងឺប្រចាំកាយដើរមិនរួច និងពិការភ្នែក រស់នៅភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។
![](https://www.kampucheathmey.com/wp-content/uploads/2022/09/photo_2022-09-09_18-23-52-1024x682.jpg)
ជាមួយនឹងការផ្តាំផ្ញើសួរសុខទុក្ខពីថ្នាក់ដឹកនាំ លោក ម៉េត មាសភក្តី បានប្រគល់ជូនលោកយាយនូវ សម្ភារៈ និងថវិការួមមាន ១. អង្ករចំនួន ១០០គីឡូក្រាម មី៥កេសតូច ទឹកសុទ្ធ ៥កេស ទឹកត្រី ៣យួរ ទឹកស៊ីអ៊ីវ ៣យួរ ត្រីខ ៥យួរ ប្រេងឆា ៥ដប ភួយធំ១ មុង១ អាវរងារ១ ក្រមា១ និង ថវិកា១លានរៀល ។
![](https://www.kampucheathmey.com/wp-content/uploads/2022/09/photo_2022-09-09_18-23-50-2-1024x682.jpg)
បន្ថែមពីនេះ លោក ម៉េត មាសភក្តី ក៏បានបញ្ជាក់ជូនលោកយាយថា លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនឹងធ្វើការឧបត្ថម្ភអង្ករជារៀងរាល់ខែជូនលោកយាយមិនអោយបារម្ភពីការដាច់ស្បៀងអាហារឡើយ។
![](https://www.kampucheathmey.com/wp-content/uploads/2022/09/photo_2022-09-09_18-23-50-1024x682.jpg)
លោកយាយ យឹម យ៉ន បានសំដែងសេចក្តីត្រេកអរយ៉ាងខ្លាំងពោរពេញដោយក្តីសង្ឃឹមជាមួយនឹងទឹកចិត្តសន្ដោសប្រណីគាំពារពីប្រមុខថ្នាក់ដឹកនាំ តាមរយៈលោកអភិបាលរាជធានីភ្នំពេញនេះ៕
ដោយ ៖ ស្រីរ័ត្ន
![](https://www.kampucheathmey.com/wp-content/uploads/2022/09/photo_2022-09-09_18-23-51-1024x682.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2022/09/photo_2022-09-09_18-23-53-2-1024x682.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2022/09/photo_2022-09-09_18-23-53-1024x682.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?