Connect with us

ព័ត៌មានជាតិ

Breaking News ៖ រដ្ឋាភិបាល​សម្រេច​ផ្អាក​ការ​ប្រារព្ធ​ព្រះរាជពិធីបុណ្យ​អុំទូកក្នុងឆ្នាំនេះ តែ​តាម​បណ្ដាល​ខេត្ត​អាច​ប្រារព្ធ​បាន

បានផុស

នៅ

ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​សម្រេច​ផ្អាក​ការ​ប្រារព្ធ​ព្រះរាជពិធីបុណ្យ​អុំទូក​ លយប្រទីប​ អកអំបុក​ និង​សំពះព្រះខែ ឆ្នាំ២០២២នេះ សម្រាប់ថ្នាក់ជាតិ តែ​តាមបណ្ដាលខេត្ត​អាចប្រារព្ធ​បាន​ជាធម្មតា នេះ​បើតាម​ការ​សម្រេច​ ក្នុងកិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ ក្រោមអធិបតីភាព​សម្ដេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមបញ្ជាក់ថា បើទោះបីជា​ព្រះរាជពិធី​បុណ្យអុំទូក​ លយប្រទីប ​អកអំបុក​ និងសំពះព្រះខែ សម្រាប់ថ្នាក់ជាតិបានផ្អាកយ៉ាងណា តែការរៀបចំសម្រាប់​តាមបណ្ដាល​ខេត្តពិធីបុណ្យ អុំទូក កម្សាន្តសប្បាយ​ នៅតាម បណ្ដារាជធានីខេត្តនានាទូទាំងប្រទេស គឺអាចប្រព្រឹត្តទៅ បានតាមលទ្ធភាពជាក់ស្ដែង ដើម្បីបង្កើតភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ ​និងបង្កើនបរិយាកាសទេសចរណ៍ ក៏​ដូចជាផ្ដល់ឱកាសនៃ ការរកប្រាក់ចំណូលដល់បងប្អូនប្រជាពលរដ្ឋ។

គួររំលឹកផងដែរថា ព្រះរាជពិធីបុណ្យអុំទូក លយប្រទីប និងសំពះព្រះខែ អកអំបុក ជាព្រះរាជពិធីមួយរបស់ខ្មែរ ដែលតែងតែប្រារព្ធធ្វើឡើងនៅក្នុងអំឡុងខែវិច្ឆិកា។ តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ព្រះរាជពិធីនេះ​ត្រូវ​បានផ្អាកជាអន្លើដោយយោងទៅលើស្ថានភាពលំបាករបស់សង្គមជាតិ បណ្តាលមកពីជំងឺកូវីដ១៩ និងការជួបគ្រោះទឹកជំនន់ជាដើម៕

កែសម្រួលដោយ ៖ នាគព័ន្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៣ នាទីutes មុន

សមាគម​ទី​ភ្នាក់ងារ​ជ្រើសរើសពលករកម្ពុជា បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាភិបាលថ្មី សម្រាប់អាណត្តិទី៦

សេដ្ឋកិច្ច១ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មបដិសេធ កម្ពុជាដាក់ពន្ធអាមេរិក ៩៧%

សន្តិសុខសង្គម២ ម៉ោង មុន

តុលាការ​សម្រេច​ឃុំ​ខ្លួន​ជនជាតិ​កាមេរ៉ូន​ម្នាក់ ​ជំរិត​ទារ​ប្រាក់​ពី​ស្រ្តីជនជាតិឡាវ​ជិត​២០​ម៉ឺន​ដុល្លារ

ព័ត៌មានជាតិ៣ ម៉ោង មុន

អាជ្ញាធរជាតិ​គ្រឿងញៀន និង​សមាគម​សិល្បករ​ខ្មែរ​រួម​គ្នា​ពង្រីក​ការ​ផ្សព្វផ្សាយ​អប់រំ​ពី​គ្រឿងញៀន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

EU គ្រោងបង្កើនវិធានការវាយបក ទៅនឹង​ពន្ធចុង​ក្រោយរបស់ ត្រាំ

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៦ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ស្នើឱ្យ​ដោះស្រាយបញ្ហា​ពន្ធអាមេរិកថ្មី ​ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ»

ព័ត៌មានជាតិ១២ ម៉ោង មុន

អាមេរិកថាកម្ពុជាយកពន្ធខ្លួន ៩៧ ភាគរយ​ តែអតីតប្រធាន EuroCham នៅកម្ពុជា ហៅតួលេខនេះថា «បំភ័ន្ត» ជំរុញដោយនយោបាយ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ត្រាំ ប្រកាសដំឡើងពន្ធទ្រង់ទ្រាយធំជាសកល ក្នុងនោះកម្ពុជា រងគ្រោះខ្លាំង

សេដ្ឋកិច្ច៨ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការដំឡើងពន្ធរបស់អាមេរិកមិនប៉ះពាល់ ១០០% លើការនាំចេញរបស់កម្ពុជានោះទេ

Sokha Hotels

ព័ត៌មានពេញនិយម