Connect with us

ព័ត៌មានជាតិ

អភិបាលខេត្ត​បន្ទាយមានជ័យ​ចុះ​ពិនិត្យ​ជាក់ស្តែង​ស្ថានភាព​អូរ​ព្រំដែន​ទោះមិនទាន់​ដល់​ការប្រកាសអាសន្នក៏ដោយ

បានផុស

នៅ

ប៉ោយប៉ែត​ ៖​ លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ អមដំណើរ​ដោយ លោក គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត អាជ្ញាធរ​សង្កាត់ មន្ត្រី​ពាក់ព័ន្ធ បាន​ពិនិត្យមើល​ស្ថានភាព​ទឹក នៅតាម​បណ្តោយ​អូរ​ព្រំដែន​កម្ពុជា​ថៃ ក្នុង​ភូមិ​សាស្ត្រ​សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត កាលពី​រសៀល​ថ្ងៃទី​០៩ កញ្ញា ឆ្នាំ​២០២២ ។​ជា​លទ្ធផល​ស្ថានភាព​ទឹក​តាម​អូរ​ព្រំដែន​មិនទាន់​ដល់​ការ​ព្រួយ​បារម្ភ​ប្រកាសអាសន្ន​នោះទេ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត​បាន​រាយការណ៍​ពី​ស្ថានភាព​កម្ពស់​ទឹកអូរ​តាម​បន្ទាត់​ព្រំដែន​មិនទាន់​មានការ​ជន់​លិចលង់​ផលដំណាំ លំនៅឋាន​ប្រជាពលរដ្ឋ ខណៈ​ទឹក​ឡើង​ចុះៗ​និង​ពុំទាន់​មាន​អ្វីដែល​គួរ​ឲ្យ​ព្រួយបារម្ភ​និង​ដល់​កម្រិត​ត្រូវ​ប្រកាសអាសន្ន​នោះដែរ​។​

ជាមួយនឹង​ស្ថានភាព​ទឹកអូរ​ព្រំដែន​នាពេល​បច្ចុប្បន្ន​មិនទាន់​ដល់​កំរិត​ប្រកាសអាសន្ន​ក្តី​ក៏​អាជ្ញាធរ​បាន​តៀម​ក្នុង​ការជួយ​ពលរដ្ឋ​មក​ទីទួល​សុ​វត្ថិ​ភាព​ដែលមាន​បួន​កន្លែង​រួចហើយ​។​

លោក អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​លំនៅឋាន​តាម​មាត់​អូរ​ព្រំដែន និង​តំបន់​ទំនាប​ដែល​មាន​មុខទឹក​ហូរ​ឆ្លងកាត់ បង្កើន​ការ​ប្រុង​ប្រ​យ័ត្ន​ចំពោះ​ហានិភ័យ​នៃ​ជំនន់​ទឹកភ្លៀង ជៀសវាង​គ្រោះថ្នាក់​ជាយថាហេតុ​ណាមួយ និង​រាយការណ៍​មក​អាជ្ញាធរ​ភូមិ សង្កាត់ និង​កម្លាំង​គ្រប់​លំដាប់​ថ្នាក់​ក្នុង​ករណី​មាន​អាសន្ន​ណាមួយ​កើតឡើង៕

ដោយ ៖ អ​ពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ នាទីutes មុន

ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី ខេត្ត​កែប​ត្រៀម​តំបន់​ត្រជាក់​៣​កន្លែង ដើម្បី​បង្កភាព​សប្បាយរីករាយជូនពលរដ្ឋ និង​អ្នកទេសចរណ៍

ព័ត៌មានជាតិ១ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

សន្តិសុខសង្គម៣ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មវិធី “ប្រយោគ​បុរាណចិន​ដែល​លោក Xi Jinping ចូលចិត្ត” (ភាសាខ្មែរ) នឹង​ចាក់ផ្សាយ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយធំៗ​នៅ​កម្ពុជា

សន្តិសុខសង្គម៤ ម៉ោង មុន

ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចុះ​ឆែកឆេរ​ទីតាំង​ផលិត​ស្រា​ក្លែងក្លាយ​មួយ​កន្លែង​ដក​ហូត​ស្រា​ល្បី​ៗជាង១០ប្រភេទ

សន្តិសុខសង្គម៣ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ១ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

Sokha Hotels

ព័ត៌មានពេញនិយម