Connect with us

ព័ត៌មានជាតិ

ការបន្ថែម​មន្ត្រីរាជការ​នៅថ្នាក់រាជធានី​ខណ្ឌជារឿងធម្មតា​ បើថ្នាក់ក្រោមជាតិ​មានការងារ​កាន់តែច្រើន

បានផុស

នៅ

អភិបាលរងរាជធានីភ្នំពេញ លោក កើត ឆែ មានប្រសាសន៍ថា ការបន្ថែមមន្ត្រីរាជការនៅរាជធានីភ្នំពេញ និងថ្នាក់ខណ្ឌវាជារឿងធម្មតាបើការប្រតិភូកម្មការងារ​ពីថ្នាក់កណ្តាលមកថ្នាក់ក្រោមជាតិកាន់តែច្រើន យើងក៏ត្រូវបន្ថែមមនុស្សមកបំពេញការងារ​ឱ្យកាន់​តែច្រើនដែរ សំដៅធ្វើយ៉ាងណាឱ្យការផ្តល់សេវាជូនប្រជាពលរដ្ឋនេះបានលឿន ទាន់ពេល​និងមានតម្លាភាព។

លោក កើត ឆែ លើកឡើងក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលរងខណ្ឌច្បារ​អំពៅ លោក កាទើ អះម៉ាតសទើរ នៅព្រឹកថ្ងៃទី០៩ កញ្ញា ២០២២ នៅសាលាខណ្ឌច្បារអំពៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កើត ឆែ ក៏បានសម្តែងនូវការកោតសរសើរផងដែរចំពោះអាជ្ញាធរខណ្ឌមន្ត្រីរាជការទាំងអស់ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការបំរើសេវាកម្មផ្សេងៗជូនប្រជាពលរដ្ឋបានយ៉ាងល្អនិងមានសម្លាភាព រហូតធ្វើឱ្យប្រជាពលរដ្ឋគោរពស្រលាញ់នាំគ្នាបោះឆ្នោតជូនចៅសង្កាត់មកពីគណបក្សប្រជាជនកម្ពុជាជាប់ឆ្នោតយ៉ាងផ្លូកទឹកផ្លូកដីកាលពីថ្ងៃទី០៥មិថុនាកន្លងមកថ្មីៗនេះ។

លោកកើត ឆែ ក៏បានផ្តាំផ្ញើរទៅលោកអភិបាលរងថ្មី ត្រូវខិតខំបំពេញការងារជូនប្រជាពលរដ្ឋអោយបានល្អ ពិសេសអោយយល់ពីតម្លៃសន្តិភាព ព្រោះអ្វីៗវាកើតចេញពីសន្តិភាពនេះហើយ បើគ្មានសន្តិភាព អ្វីៗក៏មិនអាចទៅមុខដែរ។ បន្ថែមពីនេះត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងអោយបានល្អ។

លោកកើត ឆែ បានបន្ថែមទៀតថា៖ ដោយពិនិត្យឃើញពីកំណើនប្រជាជន កំណើនតម្រូវការរបស់ប្រជាពលរដ្ឋ វិទ្យា​សាស្ត្រកាន់តែរីកចំរើនថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជាបានស្នើកែប្រែច្បាប់ដោយបន្ថែម មន្ត្រីរាជការនៅក្នុងជួរ រាជធានី ខេត្ត ស្រុក ខណ្ឌ ដោយក្នុងនោះសម្រាប់រាជធានីភ្នំពេញ ត្រូវបន្ថែមអភិបាលរងចំនួន៤រូប និងបន្ថែមអភិបាលរងខណ្ឌចំនួន២រូបទៀត។

លោក ចេង មុនីរ៉ា មានប្រសាសន៍លើកឡើងពីការងារមួយចំនួនរបស់អាជ្ញាធរខណ្ឌច្បារអំពៅ ពិសេសការងារផ្តល់សេវាជូនប្រជាពលរដ្ឋ អាជ្ញាធរបានអនុវត្តបានយ៉ាងល្អមានតម្លាភាពតាមរយៈច្រកចេញចូលតែមួយ។

អាជ្ញាធរសង្កាត់ បានផ្តល់សំបុត្រមរណៈភាពដល់លំនៅដ្ឋានប្រជាពលរដ្ឋ។ បានកសាងហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើននៅក្នុងមូលដ្ឋាន បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពីដូសទី១ដល់ដុសទី៥ជូនប្រជាពលរដ្ឋបានល្អ ជាមួយនឹងការដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការបានច្រើនករណីផងដែរ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

ប្រមុខ UN៖ គ្មានអ្នកឈ្នះក្នុងសង្រ្គាមពាណិជ្ជកម្មទេ

សេចក្ដីជូនដំណឹង៩ នាទីutes មុន

វីតាល់រៀបចំពិធីស្រង់ព្រះ និងសង្ឃហធម៌ដ៏ធំបំផុតប្រចាំឆ្នាំលើកទី៨ នៅវត្តចំពុះក្អែក

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

ប្អូន​ស្រី​លោក គីម ផ្ដាំ​អាមេរិក​​កុំ​ឲ្យដេក​ស្រមៃ​ទាំង​ថ្ងៃ​ថា កូរ៉េ​ខាង​ជើងបញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ​

ព័ត៌មានជាតិ១០ នាទីutes មុន

លោក ហេង សួរ ៖ កម្ពុជា បានកំណត់មហិច្ឆតាខ្លួនប្រែក្លាយជាប្រទេសមាន ចំណូលមធ្យមក្នុងឆ្នាំ ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ ២០៥០

ព័ត៌មានជាតិ១៥ នាទីutes មុន

លេចសម្រស់ថ្មី​ខាងមុខព្រះអង្គធំភ្នំសំពៅ ​ជាមួយ​ការ​រៀបចំ​សួន បំពាក់​​ភ្លើង​បំភ្លឺ​កាន់តែ​​ស្រស់​ស្អាត

ព័ត៌មានអន្ដរជាតិ៥៣ នាទីutes មុន

ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែង​ប្រទេសណាមួយ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អេឡុន ម៉ាសក៍ ហៅប្រឹក្សាពាណិជ្ជកម្មកំពូលរបស់ ត្រាំ ថា «ល្ងង់ជាងឥដ្ឋ១ការ៉ុង»

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ឥណ្ឌូណេស៊ី ប្រកាសបញ្ជូន​យន្តហោះ​ទៅ​ដឹក​​ជនជាតិ​ប៉ាឡេស្ទីននៅ​ហ្គាហ្សា​ឲ្យ​មក​ស្នាក់នៅប្រទេស​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អ៊ីរ៉ង់​យល់​ព្រម​ធ្វើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ទាល់​តែ​អាមេរិក​ឈប់​ធ្វើ​រឿង​មួយ​នេះ​សិន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្លាប់មនុស្ស៦៦នាក់ និងរបួសជាង១៦០នាក់ ក្នុងហេតុការណ៍បាក់ដំបូលក្លឹបរាត្រី នៅប្រទេស ដូមីនីក

Sokha Hotels

ព័ត៌មានពេញនិយម