ព័ត៌មានជាតិ
មជ្ឈមណ្ឌលបណ្ដុះបណ្ដាលស្នាដៃនារីខ្មែរសាឡន បើកសម្ពោធ និងសហការជាមួយសហគ្រាសថែរក្សា សម្រស់ឡាវី
ភ្នំពេញ ៖ ក្រុមហ៊ុនស្នាដៃនារីខ្មែរសាឡន បានសម្ពោធមជ្ឈមណ្ឌលបណ្ដុះបណ្ដាលស្នាដៃ នារីខ្មែរសាឡន និងពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនស្នាដៃនារីខ្មែរសាឡនត្រេឌីង ឯ.ក និងសហគ្រាសថែរក្សាសម្រស់ ឡាវី ក្រោមអធិបតីភាពលោក ទូច គង្គា និងលោកស្រី កែ កុលសោភា ស្ថិតនៅសង្កាត់ពងទឹកខណ្ឌ ដង្កោ កាលពីថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២២។ ក្នុងពិធីនេះ មានការចូលរួមពីលោកអគ្គនាយកក្រុមហ៊ុនស្នាដៃនារី សាឡន , លោកស្រីអគ្គនាយិកា មជ្ឈមណ្ឌលបណ្តុះបណ្តាលស្នាដៃនារីខ្មែរសាឡន ,លោកស្រី សហគ្រាស ថែរក្សា សម្រស់ ឡាវី និងបណ្តាប្រធានសាខាទាំង១៤សាខា និងដៃគូរសហការចំនួន ៤៥សាខា ព្រមទាំងបុគ្គលិកមកពីបណ្តារាជធានី-ខេត្ត។

លោក ម៉ៅ មីន អគ្គនាយកក្រុមហ៊ុនស្នាដៃនារីខ្មែរសាឡន បានឱ្យដឹងថា ស្នាដៃនារីខ្មែរសាឡន ចាប់ផ្ដើមដំណើរដំបូង ក្នុងកំឡុងឆ្នាំ២០០៦ ជាមួយពាក្យស្លោកថា អភិវឌ្ឍន៍ សេចក្តីស្រឡាញ់ ទំនុកចិត្ត ដោយមានចំនួន ១៤សាខា មានដៃគូរសហការ ចំនួន៤៥ សាខា មានការចែកចាយ បង្រៀនជំនាញផ្នែកសាឡន ដូចជា អ៊ុតសក់ត្រង់ លាបពណ៌សក់ រចនាក្រចក Make Up (តុបតែងមុខ) ជាដើម ។ល។
លោកបន្តថា ស្នាដៃនារីខ្មែរសាឡន មានអាជ្ញាបណ្ណពីក្រសួងពាណិជ្ជកម្ម និងផ្នែកមជ្ឈមណ្ឌលបណ្តុះបណ្តាល គឺមានអាជ្ញាបណ្ណពីក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ចំពោះប្រវេទន៍ផលិតផល មានអាជ្ញាបណ្ណ ពីក្រសួងសុខាភិបាល និងសហគ្រាសមានអាជ្ញាបណ្ណពីក្រសួងពាណិជ្ជកម្ម។

លោក ទូច គង្គា បានថ្លែងថា« យើងសង្កេតឃើញថា ក្រុមហ៊ុន នារីខ្មែរសាឡន គឺជា ទំនើបកម្ម បានបង្កើតដំបូងតាំងពីឆ្នាំ២០០៦ ដោយសារតែមានការខំប្រឹងប្រែងពីលោកអគ្គនាយករហូតបង្កើតបានជាក្រុមហ៊ុននេះបាន ព្រោះតែផលិតផលយើងមានស្ដង់ដារ គុណភាព ដូច ជា ការធ្វើសាឡន និងផលិតផលទាំងឡាយ គឺវាត្រឹមត្រូវទៅតាម លក្ខណៈ បច្ចេកទេស ទាំងនេះហើយធានាបាននូវគុណភាព។ តាមរយៈភាពជឿជាក់ និងគុណភាពនេះហើយ ទើបទទួលបានការទុកចិត្តពីអតិថិជន» ។ លោកបន្ថែមថា ប្រសិនគ្មានគុណភាព សេវាកម្មមិនល្អ គឺគ្មានអតិថិជនណាគេមក គ្រាំទ្រទេ ប៉ុន្តែ ដោយសារតែសេវាកម្មល្អ ចាប់ផ្ដើមពីសាឡនតូចមួយ ឡើងទៅជាសហគ្រាស រហូតមកទល់ពេលបច្ចុប្បន្ននេះ បានក្លាយទៅជាក្រុមហ៊ុន និងឈានទៅដល់ការបើកសាខាជាច្រើននៅតាមបណ្ដាខេត្ត-រាជធានី ។

លោក ទូច គង្គា ថ្លែងបន្តថា ចំពោះការវិនិយោគ គឺយើងបានអនុវត្តតាមច្បាប់របស់រដ្ឋ មានអាជ្ញាបណ្ណត្រឹមត្រូវ គឺជាការចូលរួមអនុវត្តច្បាប់ទាំងអស់គ្នា និងបានចំណូលពន្ធបង់ជូនរដ្ឋ។
ក្នុងពិធីនេះ សិក្ខាសាលាផលិតផលគ្រឿងសំអាងម៉ាក់ LAVIE ដែលមានដូចជា៖ LAVIE ARMPIT WHITENING 191 ,LAVIE ឡេលាបខ្លួន ,LAVIE ត្រាំទឹកដោះគោស្ងួត ,LAVIE ព្យាបាលមុខជាំ ,LAVIE ព្យាបាលមុខមុន ,LAVIE SKINCARE លាបមុខប្រចាំថ្ងៃ ។
ចំណែកឈុត LAVIE ARMPIT WHITENING (ឡេក្លៀក) ,ឈុត LAVIE WHITENG BODY CREAM (ឡេលាបខ្លួន) ,ឈុត LAVIE WHITENG BATH RICE GERM (ទឹកដោះគោស្ងួត) ,ឈុត LAVIE CINSENC ESSENCE ( ព្យាបាលមុខជាំ) ,ឈុត LAVIE CINSENC ESSENCE ព្យាបាលមុខមុន) ឈុត LAVIE SKINCARE ( លាបមុខប្រចាំថ្ងៃ) ,ឈុតសាប៊ូ NRKS មាស ,ឈុតសាប៊ូ SONDARELL , និងឈុតសាប៊ូ NINE STOR ៕




-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?