ព័ត៌មានជាតិ
រថយន្តកែច្នៃខុសបច្ចេកទេសរាប់សិបគ្រឿងចរាចរណ៍នៅក្រុងបាត់ដំបង
ខេត្តបាត់ដំបង ÷ បច្ចុប្បន្នគេសង្គេតឃើញថា នៅក្នុងខេត្តបាត់ដំបង មានប្រភេទរថយន្តកែច្នៃរាប់សិបគ្រឿង ដែលបាននិងកំពុងធ្វើចរាចរយ៉ាងរលូនកាត់ក្រុងបាត់ដំបង។

នៅក្នុងខេត្តបាត់ដំបង មានគោលដៅច្រើនរាប់មិនអស់ ពិសេសគោលដៅចល័តតាមបណ្តាផ្លូវជាតិ ដែលមានសមាសភាពចូលរួមដូចជា កម្លាំងមន្ត្រីសាធារណការ មន្ត្រីនគរបាលចរាចរ និងមន្ត្រីកងរាជអាវុធហត្ថ ជាដើម ដែលបានបោះទីតាំងចល័តលើផ្លូវជាតិ ដើម្បីត្រួតពិនិត្យឆៀក រថយន្តកែច្នៃ និងខុសលក្ខណ:បច្ចេកទេស ។ល។
បើទោះបីជាមានការរឹតបន្តឹងពីសំណាក់កម្លាំងចម្រុះបែបនេះក្តី ក៏គេនៅតែឃើញរថយន្តកែច្នៃនៅតែបន្តធ្វើចរាចរដដែល។
ផ្អែកទៅលើមជ្ឈដ្ឋានមួយចំនួនបាននិយាយថា រថយន្តដែលពាក់ព័ន្ធបទល្មើស ហើយអាចធ្វើចរាចរបានបែបនេះគឺប្រាកដជាមានការបង់ខែដល់ជំនាញណាមួយជាក់ជាមិនខាន ទើបមិនចំណាត់ការពីមន្រ្តីពាក់ព័ន្ធ។
លោក វរសេនីយ៍ទោ អ៊ឹម អង្សា នាយរងការិយាល័យចរាចរផ្លូវគោក ទទួលផែនគោលដៅចល័ត បានបញ្ជាក់ប្រាប់កម្ពុជាថ្មី កាលពីម្សិលមិញនេះថា កន្លងមកកម្លាំងចល័តរបស់លោក ធ្លាប់ចាប់យកទៅកាត់ជារឿយៗ ប៉ុន្តែរឿងរថយន្តកែច្នៃសម្រាប់ដឹកអង្កាម ដែលខុសទៅនឹងបច្ចេកទេសនេះ លោកមិនអាចនិយាយបានទេ ហើយលោកក៏បានទទួលស្គាល់ដែរថា វាប្រាកដជាមានអ្នកទទួលសំណែន ទើបបានជារថយន្តទាំងនេះអាចធ្វើចរាចរនៅលើផ្លូវជាតិបានយ៉ាងនេះ ។ អត្ថបទ : សោ និយមរ័ត្ន


-
សន្តិសុខសង្គម៣ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ