Connect with us

ព័ត៌មានជាតិ

ភ្ជុំបិណ្ឌក្រសួងតម្រូវឱ្យទាំងព្រះសង្ឃ និងពុទ្ធបរិស័ទទាំងអស់ពាក់ម៉ាស់ចូលវត្ត

បានផុស

នៅ

លោក សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំដល់ព្រះសង្ឃនិងពុទ្ធបរិស័ទទាំងអស់ ត្រូវពាក់ម៉ាស់ពេលចូលក្នុងទីវត្តអារាមនីមួយៗ ក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនាពេលខាងមុខនេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ចូលទៅក្នុងសហគមន៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី១០ កញ្ញានេះ រដ្ឋមន្ត្រីបានជំរុញឱ្យអាជ្ញាធររាជធានី-ខេត្ត ឃុំ សង្កាត់ គណៈកម្មការថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់របៀប រៀបរយនៅក្នុងទីវត្តអារាម និងគណៈកម្មការវត្តត្រូវ​ចាត់ចែងណែនាំឱ្យមានការអនុវត្តវិធានការសុខាភិបាលរួមទាំងបង្កើនសកម្មភាពត្រួតពិនិត្យ និងតាមដានពុទ្ធបរិស័ទ ដែលចេញចូលទីវត្តអារាម វិហារ សាលាឆាន់ និងកុដិនីមួយៗ ឱ្យបានហ្មត់ចត់ និងខ្ជាប់ខ្ជួន ហើយបុគ្គលគ្រប់រូប ត្រូវចូលរួមអនុកិច្ចការពារខ្លួនកុំឱ្យមានការចម្លងវីរុសវីង ១៩ ។

លោករដ្ឋមន្ត្រីបានបន្តថា អ្នកដែលអនុញ្ញាតឱ្យចូលទៅទីវត្តអារាម វិហារ សាលាពាន់ និងកុដិនីមួយៗ ត្រូវពាក់ម៉ាស់​ជាចាំបាច់ និងជាប្រចាំ ។ លោកក៏ណែនាំឱ្យរៀបចំឱ្យមានកន្លែងលាងដៃនៅច្រកចេញ-ចូល និងរក្សាការលាងសម្អាតដៃ ឱ្យបានញឹកញាប់ធ្វើការវាស់កំដៅ និងបាញ់ទឹកអាល់កុលលាងដៃ ឬទឹកជែលលាងដៃ សម្រាប់រាល់ពុទ្ធបរិស័ទទាំងអស់ កុំឱ្យមានការធ្វេសប្រហែសនៅមុខច្រកចេញ-ចូលក្លោងទ្វារនីមួយៗ។

ត្រូវចាត់ចែងឱ្យមានគម្លាតសុវត្ថិភាពបុគ្គល ដោយរក្សាគម្លាតពីគ្នាយ៉ាងតិចមួយម៉ែត្រកន្លះ (១.៥ម៉ែត្រ) គ្រប់ ពេលដែលពុទ្ធបរិស័ទ ចូលក្នុងទីវត្តអារាម វិហារ សាលាឆាន់ និងកុដិនីមួយៗ និងក្នុងពេលមានការប្រគេន ចង្កាន់ បច្ច័យ និងគ្រឿងឧបភោគបរិភោគ ដល់ព្រះសង្ឃ ឬនៅពេលអង្គុយ ឬឈរង់ចាំការប្រគេន ឬ ចង្ហាន់ និងទេយ្យទាន ឬពេលស្តាប់ព្រះធម៌ជាដើម។

ចំណែកព្រះសង្ឃគ្រប់ព្រះអង្គ ដូនជី តាជី និងពុទ្ធរិស័ទទាំងអស់ ត្រូវពាក់ម៉ាស់គ្រប់ៗគ្នា នៅពេលចូលក្នុងទីវត្តអារាម ពេលអង្គុយ ឬឈររង់ចាំការប្រគេនចង្វាន់ និងទេយ្យទាននានា ជាពិសេសនៅពេលសូត្រព្រះធម៌ (ពេល) បង្សុកូល និងឧទិសកុសលជូនដល់មាតា បិតា ញាតិការ និងបុព្វការីជន ដែលបានធ្វើមរណកាលទៅហើយនោះ ពិនិត្យតាមដានពុទ្ធបរិស័ទទាំងអស់ និងរាយការណ៍ទៅទូរស័ព្ទទាន់ហេតុការណ៍១១៥: នូវរាល់ករណីសង្ស័យឆ្លង​ជំងឺកូវីដ-១៩ ឬករណីគ្រុនក្តៅ ឬគ្រុនផ្ដាសាយដែលកើតមានជាក្រុម ឬជំងឺសង្ស័យឆ្លងរាតត្បាតផ្សេងៗ ត្រូវមានការរៀបចំទុកដាក់ម្ហូបអាហារបានល្អ កុំច្របូកច្របល់ចៀសវាងការពុលចំណីអាហារ ឬជំងឺបណ្ដាលមក​ពីចំណីអាហារមិនមានសុវត្ថិភាព ព្រមទាំងជំរុញលើកទឹកចិត្តប្រជាជនក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួន ឱ្យមានការអនុវត្ត វិធានការការពារខ្លួន ស្របតាមរបត់នៃ “ការរស់នៅធម្មតាតាមបែបកន្លែងប្រក្រតីភាព ថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩- ដោយប្រកាន់យកនូវការអនុវត្តវិធីការពារខ្លួន “៣ការពារ និង៣កុំ។

លោករដ្ឋមន្ត្រីបានណែនាំដល់អាជ្ញាធរខេត្ត ស្រុក ក្រុង ខណ្ឌ រដ្ឋបាលឃុំ/សង្កាត់ ត្រូវ ចាត់តាំងកម្លាំងគ្រប់គ្រង ឃ្លាំមើល និងធ្វើការណែនាំ ការអនុវត្តវិធានការខាងលើឱ្យបានខ្ជាប់ខ្ជួន ហើយជួយជំរុញឱ្យប្រជាជនទៅចាក់វ៉ាក់​សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ ទី៣ ទី៤ និងទី៥ ឱ្យបានគ្រប់ៗគ្នានៅតាមមូលដ្ឋានសុខាភិបាល និងនៅតាមទី តាំងផលិតយនៅដែលត្រូវរៀបចំចាត់ចែងដោយរដ្ឋបាលរាជធានី-ខេត្តជាចាំបាច់ផងដែរ។

គួរបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌឆ្នាំនេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ១១ រហូតដល់ថ្ងៃទី២៦ខែ កញ្ញាឆ្នាំ២០២២៕ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

សហរដ្ឋអាមេរិក​ ដំឡើងពន្ធលើចិនដល់ ២៤៥ ភាគរយ

ព័ត៌មានជាតិ៣ ម៉ោង មុន

មុនមកដល់កម្ពុជា​ លោក ស៊ី ជីនពីង ថា កម្ពុជា-ចិន ត្រូវតែពង្រឹងសន្តិសុខកម្រិតខ្ពស់ ប្រឆាំងការបំបែកខ្លួន បដិវត្តន៍ពណ៌ និងការឆបោកតាមអនឡាញ

ព័ត៌មានជាតិ២ ម៉ោង មុន

មុនធ្វើទស្ស​នកិច្ចនៅកម្ពុជា លោក ស៊ី ជីនពីងថា ចិន មិនហាមឃាត់កម្ពុជាឡើយ ក្នុងការរើសផ្លូវអភិវឌ្ឍន៍ប្រទេសដែលស្របនឹងលក្ខខណ្ឌជាតិ

Sokha Hotels

ព័ត៌មានពេញនិយម