ព័ត៌មានជាតិ
ទេសរដ្ឋមន្ត្រី លី ធុជ ដឹកនាំឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ និងជានាយិកា UNDP ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ចុះពិនិត្យសកម្មភាពបោសសម្អាតមីន
បាត់ដំបង ៖ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំលោកស្រី Kanni Wignaraja ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ និងជានាយិកា UNDP ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ចុះពិនិត្យសកម្មភាពបោសសម្អាតមីនរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងជួបសំណេះសំណាលជាមួយអ្នកទទួលផល និងជនរងគ្រោះដោយសារមីន នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ក្រោមគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល។
ដំណើរទស្សនកិច្ចនេះ មានការចូលរួមពីលោកស្រី Alissar Chaker តំណាង UNDP ប្រចាំនៅកម្ពុជា, លោក Ryan Tierney តំណាងស្ថានទូតអូស្រា្តលី, លោក RHO Hyunjun នាយកភ្នាក់ងារ KOICA, លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់, លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង និងលោក ព្រហ្ម សួនប្រសិទ្ធ នាយកប្រតិបត្តិមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន។
ឆ្លៀតក្នុងឱកាសនេះ លោកទេសរដ្ឋមន្ត្រី បានជម្រាបប្រាប់លោកស្រីឧបការីថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានដាក់ចេញនូវចក្ខុវិស័យ និងមានមហិច្ឆតាធំធេងក្នុងការបញ្ចប់ការងារបោសសម្អាត និងកំទេចគ្រាប់មីនឲ្យអស់នៅឆ្នាំ២០២៥ បន្ទាប់ពីកម្ពុជាបានបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃរាប់ទសវត្សរ៍ និងទទួលបានសន្តិភាពពេញលេញក្រោមនយោបាយឈ្នះ ឈ្នះ នៅឆ្នាំ១៩៩៨។ ជាងនេះទៅទៀត កម្ពុជា បានដាក់ចេញ និងកំណត់ការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមជាគោលដៅទី១៨ នៃគោលដៅអភិវឌ្ឍន៍ប្រកបចីរភាពរបស់កម្ពុជា ផងដែរ។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី បានចាត់ទុក UNDP គឺជាសំឡេងមួយ និងជាដៃគូមួយយ៉ាងសំខាន់ក្នុងការចូលរួមដឹកនាំវិស័យសកម្មភាពមីននៅកម្ពុជា ដើម្បីឲ្យកម្ពុជាសម្រេចនូវគោលដៅគ្មានមីនឆ្នាំ២០២៥។ ចាប់តាំងពីឆ្នាំ២០០៦ មក គម្រោងបោសសម្អាតមីនដើម្បីលទ្ធផល បានរំដោះផ្ទៃដីសង្ស័យមានមីនជាង ៣០០ គីឡូម៉ែត្រក្រឡា ស្មើជាង ១២ % នៃសមិទ្ធផលការងារបោសសម្អាតមីន/គ្រាប់ទូទាំងប្រទេស ព្រមទាំងបានចូលរួមផ្តល់ដីមានសុវត្ថិភាពសម្រាប់ការបង្កបង្កើនផល និងសាងសង់លំនៅឋានជូនប្រជាជនកម្ពុជាប្រមាណជាង ១.១ លាន់នាក់ ក្នុងនោះ ៥០% ជាស្ត្រី។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្ត្រី សូមថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៍ និងប្រទេសជាមិត្ត ដែលចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ចាប់តាំងពីឆ្នាំ២០០៦ រួមមាន៖ UN, អូស្ត្រាលី, កាណាដា, អេស្ប៉ាញ, ស៊ុយអែដ, អង់គ្លេស, សហរដ្ឋអាមេរិក, អូទ្រីស, បែលហ្សិក, បារាំង, ស្វីស, ន័រវេស, អៀកឡង់, ណូវែលហ្សឺឡង់ និងសាធារណរដ្ឋកូរ៉េ។
លោកទេសរដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះម្ចាស់ជំនួយបច្ចុប្បន្នដែលបានបន្តចូលរួមគាំទ្រដល់ការអនុវត្តគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ រហូតដល់ឆ្នាំ២០២៥ រួមមាន UNDP, អូស្ត្រាលី, ណូវែលហ្សឺឡង់ និងសាធារណរដ្ឋកូរ៉េ ក៏ដូចជាម្ចាស់ជំនួយ និងប្រទេសជាមិត្តឆ្នើមដទៃទៀត ដែលបានចូលរួមចែករំលែកនូវទស្សនវិស័យរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដល់ការងារសកម្មភាពមីនមនុស្សធម៌ ដូចជា សហរដ្ឋអាមេរិក អង់គ្លេស ជប៉ុន អាល្លឺម៉ង់ ន័រវេស្ស ស្វីស ចិន កាណាដា អៀរឡង់ ហុងគ្រី និង UNICEF ព្រមទាំងមូលនិធិអង្គការសង្គមស៊ីវិល និងសប្បុរសជនផងដែរ
លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមទៀតថា ការងារបោសសម្អាតមីន មិនត្រឹមតែជួយសង្គ្រោះអាយុជីវិតរបស់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងបានបង្កើតនូវស្នាមញញឹមថ្មីជូនដល់ប្រជាជនអតីតសមរភូមិ ក្នុងការធ្វើឲ្យប្រសើរឡើងនូវកម្រិតជីវភាពរស់នៅប្រចាំថ្ងៃ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ព័ត៌មានជាតិ១៨ ម៉ោង ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៤ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា១ សប្តាហ៍ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកដំណើរមួយយន្តហោះ ជិះចេញពីព្រលាននៅឆ្នាំ២០២៥ តែចុះចតនៅឆ្នាំ២០២៤