ព័ត៌មានជាតិ
អាជ្ញាធរឆ្លើយតប ទៅបញ្ហាផ្លូវលំមួយខ្សែខូចរាប់ឆ្នាំ
ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅចំណុច ភូមិអូរពឺត ភូមិអូរតាពុកក្រោម សង្កាត់ទូលល្វា ក្រុងប៉ៃលិន បានស្នើសុំឲ្យអាជ្ញាធរក្រុងប៉ៃលិន តាមរយៈអ្នកសារព័ត៌មានកម្ពុជាថ្មី ជួយជួសជុលផ្លូវលំមួយខ្សែក្នុងមូលដ្ឋានរស់នៅរបស់ពួកគាត់ ដោយក្នុងរដូវវស្សា ឬពេលមានភ្លៀងធ្លាក់ម្តងៗ សូម្បីតែជិះកង់ ម៉ូតូ ក៏ពិបាកធ្វើដំណើរផងដែរ។
តាមប្រភពពីប្រជាពលរដ្ឋ បានប្រាប់ភ្នាក់ងារកម្ពុជាថ្មី នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២នេះថា ផ្លូវលំមួយខ្សែនេះ បានរងការខូចជាច្រើនឆ្នាំមកហើយ មិនដែលឃើញមានអាជ្ញាធរឬមន្ទីរជំនាញណាមួយ ចុះពិនិត្យនិងធ្វើការជួសជុលនោះទេ ពេលមានភ្លៀងមកម្តងៗ គឺពិបាកធ្វើដំណើរណាស់ មានតែរកផ្លូវវាង ដើម្បីធ្វើដំណើរតែប៉ុណ្ណោះ។
ប្រភពព័ត៌មានបន្តថា ផ្លូវលំមួយខ្សែនេះ បានតភ្ជាប់ផ្លូវកៅស៊ូភូមិចំការការហ្វេ សង្កាត់ទូលល្វា រហូតដល់ភូមិប៉ាហ៊ីជើង ៩ ចំណុចផ្សារសាមគ្គី) ជាផ្លូវដែលមានសារៈសំខាន់ផងដែរ ដែលអាចឲ្យប្រជាពលរដ្ឋធ្វើដំណើរបានងាយស្រួលក្នុងការដឹកទំនិញ ទៅទិញម្ហូបអាហារ ពិសេសកូនៗធ្វើដំណើរទៅរៀនសូត្រ ហើយផ្លូវដែលរងការខូចខាតខាងលើនេះ មានប្រវែងប្រមាណជិត ២ គីឡូម៉ែត្រប៉ុណ្ណោះ ដែលមានក្រឡុកជ្រៅៗ ប្រៀបបានដូចជាថ្លុកត្រពាំងទៅហើយ លំបាកធ្វើដំណើរណាស់។
ពលរដ្ឋស្នើដល់អាជ្ញាធរក្រុងប៉ៃលិន និងរដ្ឋបាលខេត្តប៉ៃលិន មេត្តាជួយជួសជុលកំណាត់ផ្លូវលំ ដែលរងការខូចខាតព្រោះពួកគាត់ពិបាកក្នុងការធ្វើដំណើរលើផ្លូវនេះរាប់ឆ្នាំមកហើយ។
ពាក់ព័ន្ធបញ្ហានេះដែរលោក ស៊ុន យី អភិបាលក្រុងប៉ៃលិន បានឲ្យកម្ពុជាថ្មីដឹងតាមទូរស័ប្ទនៅរសៀលថ្ងៃទី១០ ខែកញ្ញានេះថា លោកបានជ្រាបរួចមកហើយ និងកំពុងរៀបចំរកគ្រឿងចក្រ ដើម្បីធ្វើការសម្រួលផ្លូវលំមួយខ្សែនេះ ឲ្យប្រជាពលរដ្ឋ បានធ្វើដំណើរស្រួលបួលឡើងវិញ ប្រហែលជាល្ងាចនេះឬថ្ងៃស្អែកនឹងធ្វើដំណើរជួសជុលឡើងវិញ និងធ្វើឲ្យបានរួចរាល់មុនថ្ងៃបុណ្យភ្ជុំបិណ្ទ៕
អត្ថបទ សេង សុវណ្ណារិទ្ធ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២០ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២០ ម៉ោង ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក